Part:1

2.6K 85 0
                                    


  នៅព្រះវិហាមួយកន្លែងមានមនុស្សម្នាជាច្រើនដែលបានចូលរួមបុណ្យសពអ្នកដែលស្លាប់ទៅ ភ្ញៀវដែលចូលរួមក៏បានសម្ដែងការសោយស្ដាយ និងជួយរំលែកទុក្ខដល់គ្រួសារសពផងដែរ។

«ហឹុស!! តែឯងម្នាក់វានៅមិនទាន់គ្រប់ទេ យេីងប្រាកដជាឲ្យគ្រួសារឯងទាំងមូលសង់យេីងទាំងអស់ ហ៎ាស ហ៎ាស ហ៎ា
ស»បុរសម្នាក់ដែរកំពុងអង្គុយនិយាយ ហេីយក៏សេីចម្នាក់ឯងនៅក្នុងឡានទំនេីបពណ៌ខ្មៅរលោងមួយគ្រឿង ដោយទឹកមុខកំណាចឃោឃៅ ឯភ្នែកក៏កំពុងសម្លឹងទៅកន្លែងបុណ្យសព ដែលមានមនុស្សជាច្រេីនចូលរួម ហេីយគ្រប់គ្នាសុទ្ធតែពិបាកចិត្ត និងសោកស្ដាយចំពោះគ្រួសារសព តែចម្លែកអីតែនាយម្នាក់នេះ គេបែរជាសប្បាយចិត្តនៅពេលដែលឃេីញគ្រួសារនេះមានអ្នកស្លាប់។

  Jeon Jungkook អាយុ23ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនលក់ឡានដ៏ល្បីនៅក្នុងទីក្រុងSeoul។

  ក្រោយពីធីបុណ្យសពចប់សព្វគ្រប់ ភ្ញៀវដែលចូលរួមក៏ត្រឡប់ទៅវិញអស់ ចំណែកគ្រួសារនៃសពក៏បានត្រឡប់ទៅផ្ទះអស់ដែរ។

–––––––——————————

«អ្នកម៉ាក់អង្គុយចុះសិនទៅចាំខ្ញុំយកទឹកឲ្យម៉ាក់ពិសា»ពេលមកដល់ផ្ទះកំលោះតូចរូបស្រស់ក៏បានគ្រាហ៍អ្នកជាម្ដាយមកអង្គុយក្នុងផ្ទះ

«នេះម៉ាក់ពិសាទឹកសិនទៅ ម៉ាក់ហាក់ដូចជាហត់នឿយណាស់ហេីយ»កំលោះតូចក៏ហុចទឹកឲ្យអ្នកជាម្ដាយរួចក៏ ដេីរមកអង្គុយក្បែរម៉ាក់របស់គេ

«ហឹុស ហឹុស!!! Tae...»អ្នកស្រីKimជាម៉ាក់របស់កំលោះតូចក៏ស្រាប់តែយំចេញមកភ្លាមៗ ធ្វើឲ្យនាយតូចនេះមិនអាចទ្រាំមេីលបានក៏យំចេញមកដូចគ្នា

«ហឹុក..ម៉ាក់ឈប់ពិបាកចិត្តទៅ បងប្រុសកំពុងនៅឋានសួគ៌មេីលមកយេីងហេីយ..ហឹុក»កំលោះតូចខំប្រឹងលួងលោមអ្នកម៉ាក់កុំឲ្យគាត់ពិបាកចិត្តទៀតអី មនុស្សស្លាប់ហេីយ ទោះកេីតទុក្ខក៏គ្មានប្រយោជន៍អីដែរ

«Tae..តេីឲ្យពួកយេីងគិតយ៉ាងម៉េចទៅ បងរបស់កូនស្លាប់ហេីយ តេីឲ្យពួកយេីងគិតធ្វេីយ៉ាងម៉េចទៅ?តេីឲ្យយេីងទៅរកជំនួយពីណា?ហឹុស..»អ្នកស្រីKimយំឱបកូនប្រុស

គំនុំចងស្នេហ៍Where stories live. Discover now