Part:14

554 32 0
                                    


  ក្រោយពីងូតទឹកស្លៀកពាក់Taeក៏ដេីរសម្ដៅមកផ្ទះធំតាមបញ្ជាJK។នាយតូចTaehyungដេីរចូលទៅកន្លែងញាំអាហារ ក៏ឃេីញJKកំពុងអង្គុយធ្វេីមុខមាំ សម្លឹងអាហារច្រើនមុខដែលតម្រៀបនៅលេីតុ តែគេមិនទាន់ញាំុទេ។
ពេលTaeដេីរមកឈរជ្រុងម្ខាងក្បែរដៃJKទេីបនាយនិយាយតឿនទៅម៉ារីដែលឈរនៅនោះដែរ÷

«នាងទៅសម្រាកចុះ សល់ប៉ុន្មានទុកឲ្យគេអ្នកធ្វេី»

«មិនអីទេអ្នកប្រុស ខ្ញុំនៅជួយTaeរៀបចំហេីយ ចាំសម្រាកក៏បានដែរ»ម៉ារីជំទាស់ឡេីង ដោយញញឹមតិចរបៀបក្រែងចិត្ត តែក៏ត្រូវនាយJKសម្លឹងមុខដោយផ្ទៃមុខមាំជាប់មុននឹងហាស្ដីដោយទេីសទាល់ក្នុងចិត្ត÷

«យេីងប្រាប់ឲ្យសម្រាក ក៏ទៅៗ»ទាំងសម្ដីនិងទឹកមុខរបស់នាយធ្វេីឲ្យម៉ារីព្រឺអស់សព្វសាច់ លេបទឹកមាត់ក្អឿក ងាកសម្លឹងមុខTae

«បងទៅសម្រាកចុះ ខ្ញុំមិនអីទេ»Taeងាកមកញញឹមតបទៅម៉ារីវិញ បន្ទាប់មកនាងក៏ងក់ក្បាលយល់ស្របមុននឹងដេីរចេញទៅ

«នៅឈរដល់ណាទៀត? ម៉េចមិនឆាប់ដួសបាយឲ្យយេីង»JKគំហកឲ្យTaeខ្លាំង ធ្វើឲ្យTaeគេភ្ញាក់ព្រេីត ហើយក៏ចូលទៅដួសបាយឲ្យនាយ រួចហើយក៏ថយមកឈរនៅកន្លែងដេីមវិញ។JKនាយញាំបាយស្ងៀមស្ងាត់តែម្នាក់ឯង ប៉ុន្តែញាំមិនទាន់បានប៉ុន្មានផង ក៏ទម្លាក់ស្លាបព្រាចុះ លេីកទឹកមកញាំ រួចក៏ក្រោកឡេីង ហេីយយកទឹកដែលផឹកសល់មកចាក់ពីលេីក្បាលTae ធ្វើឲ្យគេត្រូវទទឹកពាក់កណ្តាលខ្លួន

«ចាត់ទុកថានេះជា ទោសស្រាលមួយដែលឯងមកយឺតឲ្យយេីងអង្គុយចាំឯង ហើយឆាប់សម្អាតឲ្យស្អាតផង ចំណែកអាហារដែលសល់ ឯងចង់ញាំក៏ញាំទៅ»នាយJKបោះសម្ដីស្របនឹងទឹកមុខខឹងស្អប់ ភ្នែកសម្លឹងរាងតូចហាក់ដូចជាខ្ពេីមរអេីមរាងតូចណាស់ចឹង ហើយក៏ឡេីងទៅបន្ទប់នាយបាត់ទៅ។

ក្រោយJKចេញផុតTaeក៏ដេីរទៅយកក្រណាត់មកជូតទឹកដែលJKស្រោចលេីក្បាលគេអម្បាញ់មិញ ទឹកភ្នែកក៏ស្រក់ចុះបន្តបន្ទាប់ មិនយល់សោះហេតុអីគេត្រូវមកជួបរឿងបែបនេះ? ហេតុអីគេត្រូវមករ៉ាប់រងកំហឹងពីគេនោះស្ទេីគ្រប់ពេល? គេរឹតតែមិនយល់ពីនាយម្នាក់នោះ ពីដំបូងក៏ចិត្តល្អជួយយកអាសាគេនិងម៉ាក់របស់គេ តែយូរទៅក៏ស្រាប់តែអាក្រក់ទៅៗ ធ្វើបាប គៀបសង្កត់ ស្ដីថាឲ្យគ្មានលួសមួយថ្ងៃ តាមពិតទៅTaeមិនសមមកទទួលអ្វីបែបនេះនេះពីJKទេ ព្រោះពួកគេមិនដែលស្គាល់គ្នាពីមុនមកទេ ហើយTaeក៏មិនដែលជំពាក់អីJKដែរ តែនៅសុខៗJKគេក៏ចូលមករកTaeដោយខ្លួនឯង ចូលមកធ្វើល្អហាក់ដូចជាមានបំណងអីចឹង រហូតដល់ឥឡូវក៏ពិតមែន បំណងរបស់គេគឺចង់ធ្វើបាបTaeទាំងដែលTaeគេមិនបានដឹងខ្យល់អីសោះ។បន្ទាប់ពីរៀបចំគ្រប់យ៉ាងរួចTaeក៏ចេញទៅផ្ទះតូចវិញ ដោយមិនបានញាំបាយសោះ ព្រោះគេស្ដាប់ពាក្យស្ដីបន្ទោសឆ្អែតហេីយមួយថ្ងៃនេះ។

គំនុំចងស្នេហ៍Where stories live. Discover now