Part:31

735 37 8
                                    


   ច្រើនថ្ងៃកន្លងផុតទៅTaeបន្តធ្វើការក្នុងផ្ទះJKក្នុងនាមជាអ្នកបម្រើធម្មតា មួយៗថ្ងៃគេត្រូវហត់នឿយនឹងការងាររាប់រយជំពូកដែលនាយជាចៅហ្វាយបញ្ជាឲ្យធ្វើ ហើយនៅហត់ចិត្តព្រោះតែJKតែងតែរករឿងចាប់កំហុសTaeមិនឈប់ មិនដឹងជាគេអាចទ្រទ្របានយូរប៉ុណ្ណាទេ។

  សម្លេងឡានទំនើបមួយគ្រឿងចូលដល់បរិវេណនៃផ្ទះ មិនបាច់ទាយក៏ដឹងហើយថាជាវត្តមានម្ចាស់ផ្ទះ។JKចុះពីលើឡានមកដោយមាននារីសិុចសីុបបូរមាត់ក្រហមទុំស្លៀករ៉ូបរឹបរាងត្រឹមក្បាលជង្គង់ ដៃចង្កឹះតូច បញ្ចេញសាច់ខ្នងសខ្ចី ដើមទ្រូងទ្រលុកទ្រលន់ជាទីគាប់ចិត្តប្រុសគ្រប់គ្នា។JKដើរចូលក្នុងដោយមានស្រីស្រស់ឱបដៃម្ខាងទៅជាមួយ។

«អ្នកប្រុស មកពិសាបាយមែនទេ?»ម៉ារីក៏សួរពេលនាយមកដល់

«មែនហើយ តែនាងមិនបាច់ធ្វើទេ ទៅហៅគេមក»

«ចា៎ស លោកប្រុស»ម៉ារីក៏ទទួលដឹងភ្លាមថានាយចង់សម្ដៅដល់អ្នកណា រួចក៏ឱនគំនាបចេញទៅ ទាំងមិនភ្លេចសម្លក់ស្រីស្រស់បបូរមាត់ក្រហមបន្តិច តែក៏ត្រូវនាងសម្លក់វិញ

«ពួកយើងអង្គុយសិនទៅណា៎»នាយងាកមកញញឹមដាក់ស្រីស្រស់Beary

«ចា៎ស»នាងញញឹមតបគេវិញ

«Jungហ៎ា គេដែលបងនិយាយអម្បាញ់មិញនេះជាអ្នកណា?»Baeryសួរស្របពេលអង្គុយឱបដៃនាយផ្ដេកផ្ដួលលើដើមទ្រូងJK ឯដៃនាយក៏ឱបចង្កេះនាងជាប់

«គ្រាន់តែជាអ្នកបម្រើថ្នាក់ទាប អន់ៗធម្មតា Baeryកុំចង់ដឹងអី វាមិនសាកសមឲ្យអូនដឹងទេ»នាយកំលោះតបដោយស្នាមញញឹមអង្អែលក្បាលនាងដោយក្ដីថ្នាក់ថ្នម ឯនាងក៏ងក់ក្បាលតបវិញ

«អ្នកប្រុសTaeមកហើយ»សម្លេងរបស់ម៉ារីបង្វែរអារម្មណ៏ពីរនាក់ដែលអង្គុយលើសាឡុងឱបថើបគ្នាមិនចេះខ្មាស់មេឃដី ឲ្យងាកមករក។ គ្រាន់តែឃើញមុខTae នាងក្រមុំBaeryក៏សម្លក់រាងតូចពីលើដល់ក្រោម ធ្វើទឹកមុខពេបជ្រាយដល់រាងតូចដែលឈរក្ដោបដៃ មិនហ៊ានសម្លឹងមុខពួកគេទេ។

«ល្អ ចឹងនាងទៅធ្វើការនាងទៅ ទុកឲ្យគឺបម្រើយើងបានហើយ»មិនហ៊ានជំទាស់ម៉ារីក៏ចេញទៅ

គំនុំចងស្នេហ៍Where stories live. Discover now