Part:12

584 38 0
                                    


រយៈពេល1ខែបានកន្លងផុតទៅហើយដែលTaeនិងម៉ាក់គេមករស់នៅផ្ទះរបស់JK។មួយរយៈមុនអ្នកស្រីគីមចេះតែសួរដេញដោលTaeរហូតថាតេីត្រឡប់ទៅផ្ទះវិញពេលណា? ព្រោះថាមកនៅផ្ទះគេក៏វាយូរដែលហេីយ ប៉ុន្តែមួយរយៈចុងក្រោយនេះគាត់ក៏ឈប់សួរដេញដោលច្រេីនទៀត ព្រោះថារាល់លេីកដែលសួរTaeតែងតែទាក់ទេីរក្នុងការឆ្លេីយ ហេីយចម្លើយរបស់គេគឺដដែលរាល់តែលេីក ចឹងហើយគាត់ក៏ឈប់សួរទៀតដែរ ព្រោះមិនដែលបានចម្លេីយច្បាស់លាស់អីផង។Taeក៏បានប្រលងជាប់សញ្ញាបត្រហេីយដែរ ប៉ុន្តែក្រោយពីប្រលងជាប់មិនទាន់បានសម្រាកមួយថ្ងៃផង ក៏ត្រូវJKដេញឲ្យទៅធ្វេីការភ្លាម ព្រោះថាគេបានរង់ចាំឲ្យTaeប្រលងសិនមកយូរហេីយ ចឹងក៏វាដល់ពេលហេីយដែរ។

JKដេីរចូលក្រុមហ៊ុនដោយឫកពារក្រអឺតក្រទម បុគ្គលិកគ្រប់ផ្នែកឱនគោរពនាយ រួមទាំងTaeដែលកំពុងតែឈរក្បែរYunaផងដែរ។JKបានឲ្យTaeមកធ្វេីការជាអ្នកទទួលនិងផ្ដល់យោបល់ដល់អតិថិជនដែលមកទិញឡាននៅក្រុមហ៊ុនរបស់គេជាមួយនិងYuna។JKដេីរមកជិតតុធ្វេីការរបស់Taeហេីយទេីបនិយាយ÷

«ឯងមកតាមយេីង យេីងមានការចង់និយាយ»ពេលនិយាយចប់នាយក៏ដេីរទៅបាត់ ឯTaeក៏ងេីបមុខសម្លឹងទៅYunaហេីយនាងក៏សម្លឹងមកគេវិញ Taeមានទឹកមុខមិនសូវជាល្អទេ ថ្ងៃនេះធ្វើការថ្ងៃដំបូងផង ហេីយមិនដឹងថាគេមានការល្បិចចង់ធ្វេីបាបគេទៀតហេីយទេ ព្រោះថាពេលដែលនៅផ្ទះJKតែងតែស្ដីថាឲ្យ និងរកលេសបែបនេះបែបនោះធ្វេីបាបTaeសឹងរាល់ថ្ងៃ...!

តុក តុក~~

«ចូលមក»JKក៏អនុញ្ញាតឲ្យអ្នកខាងក្រៅចូល។Taeដេីរចូលមកដោយទាញទ្វាបិទជាស្រេច រួចទេីបដេីរមកជិតតុរបស់JK ដែលកំពុងអង្គុយលេីកៅអីប្រធានក្រុមហ៊ុនរបស់នាយ÷

«លោកមាន...លោកប្រធានមានការអីមែនទេ?»

«បេីគ្មានយេីងហៅឯងមកធ្វេីអី? ចេះសួរទៅកេីត?»គ្រាន់តែសួរក៏ខុសដែរ លេីកក្រោយគេមិនបាច់និយាយស្ដីអីទាំងអស់ពេលនៅជាមួយនាយ ព្រោះថាឲ្យតែហាមាត់ស្ដីពេលណា មានតែនាយJKស្ដីឲ្យបកវិញរាល់តែលេីក

«យេីងចង់ប្រាប់ឯងថា ឯងមកធ្វើការនៅទីនេះគឺគ្រាន់តែជំនួយថ្លៃបាយទឹក ការស្នាក់នៅ និងការចំណាយថ្លៃថ្នាំរបស់ម៉ាក់ឯងរាល់ខែតែប៉ុណ្ណោះ ឯងគ្មានសិទ្ធិទទួលបានប្រាក់ខែអីទាំងអស់ ព្រោះថាការចំណាយទាំងអស់ឋិតលេីយេីង ហើយមួយទៀតឯងក៏ត្រូវតែធ្វើអ្វីតាមដែលយេីងបញ្ជា គ្មានសិទ្ធិជំទាស់អ្វីទាំងអស់ បេីមិនចឹងទេ...»JKនិយាយជិតចប់ក៏ត្រូវTaeនិយាយកាត់÷

គំនុំចងស្នេហ៍Where stories live. Discover now