ប៉ុន្មានថ្ងៃក្រោយTaeក៏មកធ្វើការនៅក្រុមហ៊ុនវិញ។TaeនិងYunaកំពុងជជែកគ្នាពីរឿងអ្វីមិនដឹងទេ មើលទៅម្នាក់ៗ ញញឹម សើចមិនដាច់ ធ្វើឲ្យអ្នកដែលកំពុងតែដើរចូលមក បញ្ចេញទឹកមុខមិនពេញចិត្ត ហើយក៏ដើរទៅស្ដីឲ្យពួកគេ÷«ទីនេះជាក្រុមហ៊ុន មិនមែនហ៊ាងកាហ្វេឲ្យជជែកគ្នាបែបណាក៏បានទេ ហើយពេលនេះជាម៉ោងការងារ ឬក៏ចង់ត្រូវបញ្ឈប់?»នាយកំលោះJK បោះសម្ដីឡើង ធ្វើឲ្យអ្នកម្ខាងទៀតហាក់ភិតភ័យ ខ្លបខ្លាចនឹងនាយ
«សុំទោសលោកអគ្គនាយក កុំដេញពួកខ្ញុំចេញអី ខ្ញុំនឹងធ្វើការរបស់ខ្ញុំឲ្យបានល្អ?»Yunaជាអ្នកចេញមុខសុំទោស លន់តួអង្វរក ទៅអ្នកនាយវិញ ចម្លែកតែTae គេមិនខ្លាចអីទេ ចង់នាយបញ្ឈប់ក៏កាន់តែល្អ ព្រោះគេក៏មិនចង់ធ្វើប៉ុន្មានដែរ JKសម្លឹងមើលទៅTaeដែលឱនមុខចុះមិនងើប រួចក៏ដើរចេញទៅ
«រូបរាងសង្ហាណាស់ តែហេតុអីគាត់កាចបែបនេះណ៎? អ៎េ!! មើលទៅឯងដូចជាមិនខ្លាចគាត់សោះ ឯងមិនខ្លាចត្រូវគាត់ដេញចេញទេហ៎េស?»នាងនិយាយម្នាក់ឯង ហើយក៏បែរមកសួរTae
«មិនខ្លាចទេ!! ដេញចេញក៏ល្អ ខ្ញុំក៏មិនចង់ធ្វើប៉ុន្មានដែរ»Taeឆ្លើយដោយទឹកមុខមិនខ្វល់ខ្វាយ គេមិនខ្លាចនាយអីបន្តិចទេ
«ឯងនិយាយនេះមានន័យយ៉ាងម៉េច? ហេតុអ្វីមិនចង់ធ្វើការនៅទីនេះ?»
«គ្មានអីទេ ឆាប់ធ្វើការវិញទៅ ប្រយ័ត្នត្រូវដេញចេញមែននោះ»Taeបង្វែរសាច់រឿងវិញ ព្រោះមិនចង់ឆ្លើយនឹងសំណួររបស់នាង គេមិនចង់និយាយទេ និយាយពេលណា ក្ដៅក្រហាយពេញខ្លួន
TaeនិងYunaក៏បន្តកិច្វការរបស់ពួកគេរៀងខ្លួន ពួកគេទៅទទួលអតិថិជនដែលមកចង់ទិញរថយន្តនៅក្រុមហ៊ុននេះ មានភ្ញៀវប្រុសស្រី ច្រើននាក់ដែលមកទិញឡាននៅទីនេះ ព្រោះថានៅទីនេះមានលក់រថយន្តគ្រប់ប្រភេទ គ្រប់វ័យ គ្រប់សម័យ ហើយណាមួយឮថាម្ចាស់ក្រុមហ៊ុនជាកំលោះសង្ហា មានសមត្ថភាពអាចបង្កើត និងរចនាម៉ូតឡានបានដោយខ្លួនឯង ស្ដាប់មើលទៅ ក៏ដឹងថាគេជាមនុស្សពូកែប៉ុណ្ណាដែរ។
បុរសម្នាក់ដែលជាភ្ញៀវប្រចាំនៅទីនេះ បុរសម្នាក់នេះតែងតែមកប្រើសេវាកម្មនៅក្រុមហ៊ុននេះជាញឹកញាប់ ហើយថ្ងៃនេះបុរសម្នាក់ហ្នឹង ក៏មកផងដែរ Taeដើរមកទទួលរាក់ទាក់បុរសម្នាក់នោះ យ៉ាងរួសរាយ ឯបុរសនៅគ្រាន់តែដោះវ៉ែនតាចេញភ្លាម ក៏ហាក់ភ្លឹកហ្នឹងនាយតូច នេះសម្រស់គេទាក់ទាញដល់ហើយ មិនដែលឃើញសោះមនុស្សប្រុសអី មុខមាត់ រាងរៅ ស្អាតជាមនុស្សស្រីបែបនេះ ហើយខ្លួនធ្លាប់មកទៅនេះច្រើនសារហេីយ មិនដែលឃើញមុខបុគ្គលិកម្នាក់នេះសោះ ប្រហែលជាបុគ្គលិកថ្មីហើយមើលទៅ បើមានបុគ្គលិកស្អាត សង្ហាបែបនេះ ត្រូវតែមកឲ្យញឹកជាមុនទើបបាន។