ម៉ោង10យប់JKក៏ត្រឡប់មកពីខាងក្រៅវិញទាំងស្ថានភាពស្រវឹងដើរសឹងមិនត្រង់ផ្លូវដោយមាន ដុងហេ ជួយគ្រាហ៍នាយរហូតដល់បន្ទប់ក៏ទម្លាក់ខ្លួននាយលើពូក។«ទៅហៅ Kim Taehyung មក»JKនិយាយងុលៗបែបមនុស្សស្រវឹងទាំងបិទភ្នែកជិត
«យប់ជ្រៅហើយគេប្រហែលជាគេងលក់ហើយ ចៅហ្វាយត្រូវការអីអាចប្រើខ្ញុំបាន»Donghae
«តែយើងចង់ប្រើគេ យ៉ាងម៉េច?ឬឯងឯងចង់ជំទាស់? ចង់ឲ្យយើងកាត់ប្រាក់ខែឯងហ៎េស?»នាយក្រោកអង្គុយស្ដីឲ្យ ដុងហេ ទាំងភ្នែកបើកមិនរួច
«អត់ទេចៅហ្វាយ គឺ...»
«ឆាប់ទៅ កុំតវ៉ាប្រយ័ត្នយើងកាត់ប្រាក់ខែឯងមួយឆ្នាំទៅ!!»
«កុំអីចៅហ្វាយ ខ្ញុំទៅឥឡូវនេះភ្លាម»Donghaeក៏ចេញទៅហៅរាងតូចតាមបញ្ជា។
តុក~តុក~
ក្រាក~~
«បង Donghae ទេហ្ហេស? មានការអីទាំងយប់មែនទេបង?»Taeសួរនាយទាំងស្ងាបមិនដាច់ពីមាត់ ឯភ្នែកព្រឹមៗបើកមិនរួច ព្រោះតែងងុយដេក
«ចៅហ្វាយឲ្យមកហៅ ឆាប់ទៅៗ»
«ហៅធ្វើអី? ម៉ោងនេះម៉ោងគេដេកពួនហៅទៅធ្វើការអីទៀតហើយ ចាំព្រឹកទៅណា៎ ខ្ញុំងងុយណាស់សុំទៅដេកសិនហើយ»Taeលើដៃលាបម្រុងចូលក្នុងវិញតែត្រូវនាយឃាត់
«មិនបានទេ ឯងត្រូវទៅពេលនេះ មិនចឹងឯងមានរឿងមិនខានទេ»Donghae និយាយដោយទឹកមុខតានតឹងព្រះនាយដឹងថាលទ្ធផលយ៉ាងម៉េចបើTaeហ៊ានប្រឆាំងបញ្ជាJK
«តែ...»
«ចាប់ទុកថាបងសុំក៏បាន»នាយបញ្ចេញទឹកមុខអង្វរក ព្រោះថាវាមិនតែរាងតូចទេដែលអាចមានបញ្ហា ឯនាយក៏អាចនឹងមានរឿងមិនល្អដូចគ្នា
«ចឹងក៏បាន ពេលនេះគាត់នៅឯណា?»
«នៅបន្ទប់ តែឯងកុំភ័យអី គាត់ស្រវឹងហើយមិនអាចធ្វើបាបឯងបានទេ ប្រញាប់ទៅៗណ៎ា កុំយូរពេក បងរកទៅងូតទឹកចូលដេកដែលហើយ ងងុយណាស់»ក្រោយនិយាយចប់ Donghae ក៏រត់ទៅព្រុយគ្មានយល់ពីអារម្មណ៏Taeអីបន្តិចសោះ។
«ហៅនោះហៅ ប្រើនោះប្រើ ស្អីបន្តិចក៏ Kim Taehyung អ្នកបម្រើមាន3នាក់ប្រើតែខ្ញុំ នេះយប់អាធ្រាតហើយនៅហៅប្រើទៀត មិនដឹងជាមនុស្សស្អីទេ ចាំមើលចុះថ្ងៃមួយខ្ញុំប្រាកដជាចេញពីផ្ទះចង្រៃនេះមិនខាន»Taeដើរបណ្ដើរមាត់រអ៊ូរបណ្ដើរ គេសែនស្អប់Jeon Jungkookខ្លាំងណាស់ ឲ្យតែជួបមុខនាយម្ដងៗដឹងតែពីរកលេសធ្វើបាបTaeរហូត។