ពេលព្រឹកថ្ងៃថ្មីមួយទៀតក៏ចូលមកដល់ រាងតូចដែលខ្លួនប៊នៅអង្គុយជាប់លេីកៅអី ឯក្បាលក្រាបនៅលេីគ្រែក្បែរដៃអ្នកជំងឺដែលគេងនៅលេីគ្រែ។អ្នកស្រីគីមដែលគេងលេីគ្រែនោះក៏លេីកដៃសន្សឹមៗមកអង្អែលក្បាលកូនប្រុសពៅជាទីស្រឡាញ់ថ្នមៗសម្លឹងមុខគេដែលគេងលក់មិនដឹងខ្យល់អីសោះ។មួយសន្ទុះក្រោយមកTaeក៏ភ្ញាក់ដឹងខ្លួនឡេីងយកដៃញីភ្នែកដូចជាមិនទាន់អស់ងងុយ។
«ម៉ាក់ដឹងខ្លួនហេីយឬ?»Taeងេីបមុខឡេីងក៏ឃេីញម៉ាក់គេកំពុងសម្លឹងមកញញឹមដាក់គេយ៉ាងស្រស់«ច៎ាស!»អ្នកស្រីគីមតបទាំងញញឹម
«ម៉ាក់ដឆងខ្លួនពីពេលណា?ហេតុអីក៏មិនដាស់ខ្ញុំចឹង?»Taeសួរដោយធ្វេីទឹកមុខបារម្ភហេីយក៏អន់ចិត្តតិចតួចនឹងម៉ាក់គេដែរ ដឹងខ្លួនមកក៏មិនដាស់គេឲ្យដឹងភ្លាមទេ ដឹងទេថាគេបារម្ភពីម៉ាក់គេប៉ុណ្ណា?
«ម៉ាក់ទេីបតែដឹងខ្លួនមិញនេះទេ ឃេីញកូនគេងលក់ស្រួលពេកក៏ខ្ចិលដាស់ហ្នឹងណ៎ា!!»អ្នកស្រីគីមយកដៃច្បិចថ្ពាល់កូនប្រុសលេងថ្នមៗ កុំឲ្យគេអន់ចិត្តទៀត។គាត់សែនក្នាញ់នឹងកូនមួយនឹងណាស់ ខ្លួនធំកំលោះហេីយ តែចរិកនៅតែគួរឲ្យស្រលាញ់ដូចកូនក្មេងដដែល។
«ចុះឥឡូវម៉ាក់មានមិនស្រួលត្រង់ណាឬអត់?ត្រូវការឲ្យខ្ញុំហៅគ្រូពេទ្យទេ?»Taeចាប់ដៃម៉ាក់របស់គេសួរទៅគាត់ដោយក្ដីបារម្ភ
«មិនចាំបាច់ទេ ម៉ាក់បានធូរគ្រាន់បើហេីយ»អ្នកស្រីគីមញញឹមស្រស់តបទៅកូនប្រុសវិញ បង្ហាញថាគាត់បានធូរស្បើយហើយ កឲ្យគេបារម្ភពេកអី
«បេីចឹងម៉ាក់ឃ្លានទេ?ចាំខ្ញុំឲ្យបងយូណាយកអាហារឲ្យម៉ាក់ពិសា»Tae
«អ្ហឹម...»អ្នកស្រីគីមក៏ញញឹមងក់ក្បាលតបវិញ ហើយTaeក៏បានទូរស័ព្ទទៅយូណា។
__________________________________
រាងខ្ពស់សង្ហាJkដេីរចូលក្នុងក្រុមហ៊ុនលក់ឡានដែលជាកម្មសិទ្ធិផ្ទាល់របស់នាយដោយឫកពាក្រអឺតក្រទម ឆ្មេីងឆ្មៃសាកសមជាម្ចាស់ក្រុមហ៊ុន។កាលដែលឃេីញវត្តមានម្ចាស់ក្រុមហ៊ុនដេីរចូលមកភ្លាមបុគ្គលិកគ្រប់ផ្នែកក៏នាំគ្នឱនគោរពចៅហ្វាយនាយគ្រប់គ្នា។នាយសង្ហាJKដេីរហួសសម្ដៅទៅបន្ទប់ការងាររបស់នាយដផយមិនបានខ្វល់ពីការគោរពរបស់បុគ្គលិកទាំងនោះទេ។ចូលដល់ក្នុងបន្ទប់នាយក៏មកអង្គុយលេីកៅអីអគ្គយកព្រមទាំងលេីកជេីងអន្ទាក់ខ្លាបង្ហាញឫកពាដ៏អង់អាចរបស់នាយ។