Part:18

613 35 1
                                    


  Taeងាកបែរមកក្រោយក៏ប្រទះនឹងJKដែលបញ្ចេញស្នាមញញឹមបែបចំអក ឡកឡើយមកកាន់ខ្លួនរួចក៏បន្តប្រយោគរបស់នាយ÷

«ឯងចូលចិត្តមនុស្សស្រីចាស់ៗ ចំណាស់ម៉ាក់ឯងនេះហ៎េស? ជុបៗៗ! គិតទៅឯងក៏ឆ្លាតណាស់តេី ដែលអាចប្រើសម្រាប់ទាញយកប្រយោជន៍បាន អម្បាញ់មិញក៏មិនអន់ដែរ ទំនងជាជំទាវមានលុយច្រើនផងមិនដឹង? តែឯងគួរតែប្រយ័ត្នខ្លួនផងទៅ ប្រយ័ត្នតែម្ចាស់គេទាន់ឯងមិនល្អមេីលទេ កុំចូលចិត្តតែរបស់ដែលគេមានម្ចាស់ហេីយពេកអី»នាយទះស្មាTaeតិចៗ បោះពាក្យសម្ដីប្រមាថមេីលងាយ ស្នាមញញឹមចំអកឲ្យTae រួចក៏ដេីរចេញទៅបាត់ ឯTaeនៅស្ងៀមទ្រឹង ហាស្ដីមិនចេញ ក្នុងទ្រូងឈឺស្ទេីស្លាប់ ពេលឮពាក្យសម្ដីជាន់ឈ្លីកិត្តិយសរបស់JK គេខំប្រឹងសម្រួលអារម្មណ៍ ព្រិចភ្នែកដេីម្បីបន្លប់ទឹកភ្នែកដែររៀបនឹងស្រក់មកនេោះ កុំឲ្យវាស្រក់ ប៉ុន្តែចុងក្រោយវានៅតែហូរចុះមក Taeលេីកដៃជូតទឹកភ្នែកយ៉ាងលឿន រួចហើយក៏ដេីរទៅបន្ទប់ទឹក...

  «ហេតុអ្វី ខ្ញុំឲ្យគេមកជាន់ឈ្លីខ្ញុំបែបនេះ? ហេតុអ្វីខ្ញុំមិនអាចហាមឃាត់គេបាន? ហឹុក..ហឹុក...?»នាយតូចសម្លឹងមេីលខ្លួនឯងក្នុងកញ្ចក់ ចោទសួរខ្លួនឯង ហេតុអ្វីខ្លួនមិនអាចធ្វើអ្វីបាន ក្រៅពីឈរស្ដាប់គេនិយាយអាក្រក់ពីខ្លួនហើយ ក៏មកអង្គុយយំតែម្នាក់ឯង? ជាកូនប្រុសនឹងគេដែរ ហេតុអីកំសាក គ្មានភាពក្លាហានសោះចឹង? នាយតូចនៅបន្តស្ដីបន្ទោសខ្លួនឯង ទឹកភ្នែកក៏បន្តស្រក់ឥតឈប់ឈរ លុះមួយសន្ទុះក្រោយមក Taeក៏លុបលាងមុខឲ្យបានស្អាត ស្រស់ស្រាយបន្តិច រួចទេីបដេីរចេញទៅធ្វើការបន្ត រហូតដល់ម៉ោងចេញពីធ្វេីការ ក៏ជិះឡានក្រុងទៅផ្ទះដូចសព្វដង ព្រោះឡានក្រុងថោកជាងជាតាក់សីុ។

_______________________________________

   Taeនៅឈររង់ចាំឡានក្រុងទម្រាំតែបានឡេីងជិះ ហើយនៅទម្រាំមកដល់ផ្ទះ វាក៏ចំណាយពេលច្រើនដែរ។នាយតូចដេីរចូលក្នុងផ្ទះ ក៏ឃេីញម៉ាក់របស់គេសម្រានលក់ទៅហេីយ ទេីបដេីរចូលទៅអង្គុយជិតគាត់ ដោយស្ងៀមស្ងាត់ រួចក៏លេីកដៃដែលស្ងៀមទ្រឹងរបស់គាត់មកកាន់អង្អែលថ្នមៗ..

«ម៉ាក់កុំបារម្ភ ខ្ញុំប្រាកដជារកវិធីនាំម៉ាក់ចេញពីទីនេះឲ្យបាន»Taeថេីមខ្មងដៃអ្នកម៉ាក់ថ្នមៗ និយាយដោយទឹកមុខប្រាកដប្រជា ថាគេពិតជាអាចគាត់ចេញពីផ្ទះនេះនៅថ្ងៃណាមួយមិនខាន។Taeក្រោកឡេីង ដេីរទៅងូតទឹកនៅក្នុងបន្ទប់ទឹក មួយសន្ទុះក្រោយTaeក៏ចេញមកវិញ ដោយមានសម្លៀកបំពាក់រួចរាល់ហើយក៏ដេីរមកគេងលេីសាឡុងក្នុងបន្ទប់ក្បែរគ្រែម៉ាក់គេ ព្រោះបន្ទប់មានគ្រែតែមួយ ហើយគេក៏មិនបាច់ទៅផ្ទះធំអីដែរ ថ្ងៃនេះគេហត់នឿយហេីយមិនចង់ស្ដាប់ពាក្យស្តីបន្ទោសពីអ្នកណាទៀតទេ ហើយពេលកំពុងអង្គុយចាំឡានក្រុងគេក៏បានញាំអាហារខ្លះដែរ។

_______________________________________

ពេលព្រឹកឡេីងនាយសង្ហាJKក្នុងសម្លៀកបំពាក់សាកសមជាអគ្គនាយកក្រុមហ៊ុន ដេីរដោយដំណើរញាប់ស្អេក ដោយមានដុងហេជាអ្នកកាន់កាបូបឲ្យរត់តាមក្រោយនាយត្រុកៗ នាយលេីកនាឡិកាដៃទំនេីបមេីលម៉ោង បម្រុងនឹងចូលក្នុងឡាន ដែលមានដុងហេជាអ្នកបេីកទ្វាជូន ប៉ុន្តែក៏ត្រូវឈប់ងក់ពេលមានសម្លេងមួយហៅនាយ÷

«លោ...លោកប្រុស ឈប់សិន»taeរត់តាមនាយទាំងត្រហេបត្រហប ហត់សឹងដាច់ខ្យល់

«ឯងហៅមានការអី? នេះយេីងប្រញាប់ទៅប្រជុុំ គ្មានពេលមកអត់ប្រយោជន៍ជាមួយឯងទេ»មិនទាន់បានស្ដាប់គេនិយាយអីផង នាយក៏អាចកាត់ថាជារឿងអត់ប្រយោជន៍ទៅហើយ គិតទៅក្នុងភ្នែកនាយមិនដែលឃេីញគេភ្នែកសោះ

«គឺថ្នាំរបស់ម៉ាក់ខ្ញុំអស់ហេីយ»

«ចាំយេីងឲ្យគេទៅទិញមកឲ្យ»នាយនិយាយរួចក៏ដេីរចូលក្នុងឡាន តែក៏ត្រូវTaeនិយាយឃាត់ម្ដងទៀត

«តែខ្ញុំចង់យកគាត់ទៅពិនិត្យអការៈម្ដងទៀតបានទេ?»

«មិនបាច់!! នាំតែខាតពេល ឲ្យតែថ្នាំលេបទៅក៏បានហេីយ ដុងហេពេលជូនយេីងទៅក្រុមហ៊ុនហេីយ ឯងក៏ទៅទិញថ្នាំទៅ»ពេលគំហកឲ្យនាយតូចរួច នាយក៏ងាកមកនិយាយជាមួយដុងហេវិញ រួចក៏ឡើងឡានបេីកចេញទៅ ទុកឲ្យTaeនៅឈរធ្វេីមុខស្រពោន តាមមេីលឡានដែលបេីកចេញទៅ...

«មេីលមិនឃេីញអ្នកដទៃសំខាន់ខ្លះទេឬ? គិតថាមានតែខ្លួនឯងល្អ និងសំខាន់គ្រប់ពេលមែនទេ? មនុស្សចង្រៃឯងនេះ»ក្រោយJKចេញផុត Taeឈរជេរនាយតែម្នាក់ឯង ហើយក៏ដេីរទៅផ្ទះតូចវិញ....

[សុំទោសរាល់កំហុសឆ្គង🙏]

គំនុំចងស្នេហ៍Where stories live. Discover now