ក្រោយJKចេញផុត Taeនៅឈរស្ងៀមបន្តិច ដកដង្ហើមធំដោយការតានតឹងក្នុងចិត្ត រួចក៏ដើរទៅបន្ទប់JKតាមបញ្ជារបស់នាយ។តុក~តុក~
Taeគោះទ្វាហើយក៏ដើរចូលខាងក្នុង ឱនគោរពនាយបន្តបន្តិច ក្នុងចិត្តសែនស្អប់ ខ្នាញ់ចង់តែហក់ទៅវៃទេ តែមិនហ៊ាន ខ្លាចចាញ់គេ។
«ខ្ញុំមកដល់ហើយ»ដោយសារតែឈរយូរដែរហើយ គេមិនព្រមងាកមកប្រឈមនឹងខ្លួនសោះ គិតតែពីសម្លឹងទៅខាងក្រៅមិនដឹងគិតស្អីទេ ខ្លួនគេធំប៉ុណ្ណឹងដែរ មិនសមថានាយមើលមិនដឹងថាគេមកដល់ទេ
JKងាកមក ហើយក៏ហូតយកស្រោមក្រដាសមួយចេញមក ដោយលើស្រោមក្រដាសសរសេរថា 'លិខិតសុំលាឈប់'
នាយបោះវាលើតុមុខTae មុននឹងបន្តប្រយោគ÷«លាឈប់ទៅ យើងយល់ព្រមឲ្យចេញពីនេះ»JKនិយាយដោយទឹកមុខស្មើធម្មតា តែវាចម្លែកពេកហើយ ក្រែងគេនិយាយរួចហើយ ថាមិនឲ្យTaeឈប់ដាច់ខាត ចុះពេលនេះ ហេតុអីនាយយល់ព្រមស្រួលម្លេះ? ឬមួយនាយមានល្បិចអីផ្សេងទៀតហើយ? ប៉ុន្តែបើមើលទឹកមុខTaeវិញ គេមិនបានគិតច្រើន ឬងឿងឆ្ងល់នឹងអាកប្បកិរិយារបស់JKទេ គេកំពុងញញឹមត្រែកអេ ព្រោះវាជាតម្រូវការរបស់គេ ជាអ្វីដែលគេតែងតែគិតមករហូត ថាថ្ងៃណាមួយគេនឹងចេញពីឋាននរកមួយនេះឲ្យបាន ហើយពេលនេះវាក៏កំពុងក្លាយជាកាពិត..
«ពិតមែនហ៎េស? លោកពិតជាព្រមឲ្យខ្ញុំចេញមែនហ៎េស? អគុណលោក ខ្ញុំនឹងប្រញាប់រើចេញថ្ងៃនេះ ហើយនិងយកម៉ាក់ខ្ញុំត្រឡប់ទៅផ្ទះវិញ»Taeញញឹមអរ
រខិរខុប គេពិតជាមិនបានយល់សប្តិទេ Taeដើរទៅទៅយកលិខិតលាឈប់ទាំងញញឹមបិទមាត់មិនជិត ប៉ុន្តែស្នាមញញឹមស្រស់ប្រែជាក្រៀមស្វិត ពេលឮប្រយោគបន្ទាប់របស់JK÷«ឈប់សិន!! យើងមិនបាននិយាយថាឲ្យឯងចេញពីផ្ទះយើងឯណា យើងគ្រាន់តែឲ្យឯងឈប់ពីទីនេះ ហើយទៅធ្វើអ្នកបម្រើនៅផ្ទះយើងជំនួសវិញ»នាយJKលើកចិញ្ចើមម្ខាងនិយាយ គេមិនទាន់និយាយចប់ផងប្រញាប់តែអរ ពេលនេះក៏ខកចិត្តអស់ ហៃយ៉ា!! សមចិត្តJKដល់ហើយ!!
«បានន័យថាយ៉ាងម៉េច? នេះខ្ញុំត្រូធ្វើជាអ្នកបម្រើចឹងហ៎េស?»Taeសួរបកដោយទឹកមុខខកចិត្ត ហួសចិត្តនឹងនាយខ្លងណាស់ ដំបូងខំតែអរ តែពេលនេះ...