Part:19

594 33 0
                                    


  Taeអង្គុយស្ងៀមស្ងាត់សម្លឹងមេីលអ្នកជាម្ដាយដែលគេងស្ដូកស្ដឹងជាប់នឹងគ្រែ អាការគាត់កាន់តែទ្រុឌទ្រោមទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ មុខមាត់ស្លេកស្លាំង មិនស្រស់បស់សោះ។ទឹកភ្នែកស្រាប់តែស្រក់ចុះ នឹកអាណិតអ្នកម៉ាក់ជាពន់ពេក គេមិនអាចទ្រាំមេីលម៉ាក់របស់គេធ្ងន់ធ្ងរពីម្ងៃទៅម្ងៃបានទេ តែគេមិនដឹងថាគួរធ្វើបែបណាទេីបអាចគេចចេញពីទីនេះ គេចចេញក្រញាំរបស់គេនោះបានទេ?
Taeក្រោកឡេីងជូតទឹកភ្នែកស្អាត ក៏ដេីរទៅជួយធ្វើការនៅផ្ទះធំ ព្រោះថ្ងៃនេះគេមិនចង់ទៅក្រុមហ៊ុនទេ គេចង់នៅមេីលថែម៉ាក់គេជាង។

_______________________________________

  ក្រោយពីប្រជុំជាមួយដៃគូរភាគហ៊ុនរួច នាយកំលោះJKក៏ដេីរទៅបន្ទប់ធ្វេីការរបស់ខ្លួនវិញ តាមដោយដុងហេជាចំណិតផ្ទាល់ខ្លួន ដែលតាមបម្រើមិនឃ្លាត។

«ទៅប្រាប់ឲ្យTaehyungមកជួបយេីង»JKអង្គុយគងអន្ទាក់ខ្លា លេីកៅអីអគ្គនាយក ញាក់ជេីងតិចៗ និយាយបញ្ជាទៅដុងហេ

«បាទចៅហ្វាយ»នាយឱនគំនាបបន្តិចរួចចេញទៅ ហើយមិនប៉ុន្មាននាទីផង នាយក៏ត្រឡប់មកវិញ÷

«ចៅហ្វាយ Taehyung មិនមកធ្វើការទេ ខ្ញុំសួរYunaហេីយ នាងថាមិនឃេីញទេ»

«ស្អីគេ?? មិនមកធ្វើការចឹងហ៎េស?? ចង់មកនៅទទេរៗឬយ៉ាងម៉េច?? Kim Taehyung នៅកាន់តែផ្គើនផងហ៎េស? បាន!! បេីឯងចង់បានចឹង យេីងក៏សប្បាយនឹងកំដរ»ស្របនឹងសម្ដី ទឹកមុខនាយក៏កំណាចឃោរឃៅ ស្នាមញញឹមបង្កប់ល្បិច..

«ឲ្យសោរឡានមកយេីង»

«ចៅហ្វាយចង់អញ្ជេីញទៅណា? ចាំខ្ញុំជូនទៅ»

«មិនបាច់!! ឯងធ្វើការឯងទៅ យេីងមាការត្រូវដោះស្រាយបន្តិច»JKកញ្ឆក់សោរឡានពីដៃដុងហេ ហើយក៏ចាកចេញទៅ..

«ចៅហ្វាយអេីយចៅហ្វាយ នេះមិនដឹងទៅរករឿងអីTaehyungទៀតទេ?? គិតទៅអាណិតTaehyungដល់ហេីយ មិនដឹងទ្រាំទ្របានប៉ុន្មានទេ?»នាយកំលោះគ្រវីក្បាល ហួសចិត្តនឹងចៅហ្វាយខ្លួន មិនដឹងជាមានបំណងអីទេ មួយថ្ងៃៗចេះតែរកវិធីធ្វេីបាបTaeរហូត អាណិតTaeដល់ហេីយ ដែលត្រូវមកទទួលរ៉ាប់រងកំហឹងពីJK

គំនុំចងស្នេហ៍Where stories live. Discover now