ពេលល្ងាចមកដល់គ្រប់គ្នាដែលធ្វើការនៅក្រុមហ៊ុនក៏បានចេញពីធ្វេីការបំបែកផ្លូវគ្នាទៅគោលដៅរៀងខ្លួន។Taeប្រមូលរបស់របរ ព្រមទាំងឯកសារការងារជាច្រើនទុករួចរាល់ហេីយ ទេីបចេញមកក្រៅ។ថ្ងៃធ្វេីការដំបូង តែJKប្រេីឲ្យTaeធ្វេីការងារគរដូចភ្នំ ហាក់បីដូចជាមានចេតនាធ្វេីបាបTaeចឹង។«ហុេីយ!! វាកេីតអីបានជាមិនឆេះ? ព្រឹកមិញនៅធម្មតាសោះ»Taeដេីរមករកឡានរបស់គេ ហើយចូលទៅកាច់សោរបញ្ឆេះ តែគេដេរយ៉ាងណាក៏មិនឆេះ មិនដឹងខូចស្អីទេ
«ឆាប់ឆេះទៅសុំអង្វរ ឯងកុំខូចអី បេីឯងខូចយេីងគ្មានលុយជួសជុលឯងទេ ព្រោះរាល់ថ្ងៃយេីងធ្វេីការជំនួសតែបាយនិងការស្នាក់នៅទេ»Taeនិយាយអង្វរឡាន ដោយទឹកមុខលំបាកចង់យំ គេខ្លាចតែឡាននេះខូចទៅ គេគ្មានអីជិះមកធ្វើការទៀតទេ មានតែជិះតាក់សីុ ឬឡានក្រុង ហេីយឡានដែលរាល់ថ្ងៃនេះក៏JKគេជាអ្នកចេញថ្លៃសាំងឲ្យដែរ ពេលខ្លះគេពិតជាអស់ពីខ្លួនមែន។
Taeចេះតែបញ្ឆេះយូរហេីយ តែនៅមិនឆេះដដែល ក៏សម្រេចចិត្តថា ទុកឡាននៅក្រុមហ៊ុនសិន ហើយរកអីជិះទៅផ្ទះវិញ ព្រោះឥឡូវមេឃក៏ងងឹតដែរ ហើយនៅក្រុមហ៊ុនពេលនេះគឺគ្មានមនុស្សទេ មានតែសន្តិសុខម្នាក់ដែលយ៉ាមនៅខាងក្រៅតែប៉ុណ្ណោះ។_______________________________________
ពេលមកពីជួបជាមួយដៃគូរភាគហ៊ុនJKក៏មកផ្ទះមិនបានទៅក្រុមហ៊ុនទៀតទេ នាយឡេីងទៅងូតទឹកសម្អាតខ្លួន ស្លៀកពាក់រួចរាល់ក៏ចុះមកក្រោមវិញ។
«Taehyungមកហេីយឬនៅ?»ដោយសារតែចុះមកមិនឃេីញTaeនៅជួយរៀបចំអាហារជាមួយម៉ារីដូចរាល់ដង ទេីបគេសួរ បេីថាមិនទាន់ចេញពីធ្វេីការក៏មិនត្រូវដែល ព្រោះចេញធ្វើការម៉ោង5 តែឥឡូវម៉ោងជិត7ហេីយនៅមិនទាន់ឃេីញTaeមកទៀត ផ្លូវពីផ្ទះទៅក្រុមហ៊ុនក៏មិនឆ្ងាយពីគ្នាអីណាស់ណាដែរ។«Taeមិនទាន់ឃេីញមកវិញទេអ្នកប្រុស។ អាហាររួចរាល់ហើយ អ្នកប្រុសញាំឥឡូវទេចាំខ្ញុំរៀបចំជូន»
«យេីងមិនទាន់ឃ្លានទេ» មិនមែនមិនឃ្លាន ប៉ុន្តែដោយសារតែមិនឃេីញTae ទេីបនាយមិនចង់ញាំ ព្រោះគ្មានTaeនៅចាំបម្រេីដូចរាល់ដង។JKដេីរចេញមកក្រៅ ហេីយក៏ងាកទៅចំផ្ទះតូចនៅក្រោយ ដែលជាផ្ទះសម្រាប់Taeនិងម៉ាក់របស់គេស្នាក់នៅ។