Part:16

614 34 2
                                    


«ខ្ញុំនឹងលាឈប់ និងយកម៉ាក់ខ្ញុំត្រឡប់ទៅវិញ ហើយក៏មិនមកជាន់ទីនេះទៀតទេ»Taeនិយាយខ្លាំងៗបកទៅJKវិញ ហើយក៏ងាកបែរខ្លួនបម្រុងដេីរចេញ ប៉ុន្តែត្រូវJKចាប់ទាញដៃមកវិញ÷

«យេីងមិនអនុញ្ញាត ឯងក៏គ្មានសិទ្ធិ»សម្ដីខ្លាំងៗទៅមករៀងខ្លួនរវាងពួកគេទាំងពីរ គ្មាននរណាម្នាក់ហាក់បន្ធូរបន្ថយស

«ទោះលោកអនុញ្ញាត ឬមិនអនុញ្ញាតក៏ជារឿងរបស់លោក ប៉ុន្តែខ្ញុំប្រកដជាចេញពីទីនេះឲ្យបាន»Taeនិយាយមួយៗច្បាស់ៗសង្កត់ន័យខ្លាំងៗ ហើយក៏គ្រវែងដៃJKចេញ រួចក៏ដេីរចេញទៅ ទាំងដៃនៅលេីកជូតទឹកភ្នែកដែលហូរឥតដាច់ គេរត់មកដល់តុធ្វេីការ ក៏ទាញយកកាបូបរបស់គេហេីយរត់ចេញទៅក្រៅ ធ្វើឲ្យគ្រប់គ្នាបង្ហាញទឹកមុខងឿងឆ្ងល់ មិនយល់ពីគេសោះ។

  Taeរត់មកហេីយឈរចាំតាក់សីុនៅមុខក្រុមហ៊ុន ប៉ុន្តែមិនទាន់មានតាក់ស៊ីមកដល់ផង ក៏ស្រាប់តែមានដៃមនុស្សម្នាក់ចាប់ដៃរបស់គេ ហេីយក៏អូសTaeចេញទៅមួយកម្លាំង...

«ឆាប់លែងភ្លាម..ចង់យកខ្ញុំទៅណា»Taeព្យាយាមរេីបម្រាស់ តែរេីមិនកេីត ក៏ដោយទៅតាមកម្លាំងអូសទាញរបស់JK ហើយក៏ត្រូវJKរុញចូលក្នុងឡានរបស់គេមួយទំហឹង មុននឹងរុញទ្វាបិទមួយលាន់ឮ គ្រាំងសឹងរលេះទ្វារទៅហេីយ ធ្វើឲ្យTaeត្រូវចុកឆ្អល់ ពត់ពែនខ្លួនដោយការឈឺចាប់ JKដេីរចូលមកកន្លែងបញ្ជា ហើយក៏បេីកចេញទៅដោយល្បឿនលឿនដូចព្យុះ..

«ន៎ែ!!ឆាប់ឈប់ឡានភ្លាម លោកចង់ធ្វើអីទៀតហើយ? បេីកលឿនបែបនា៎ក ប្រញាប់ស្លាប់ឬយ៉ាងម៉េច? បេីចង់ស្លាប់ ក៏ស្លាប់តែឯងទៅ ឆាប់ឈប់ឲ្យខ្ញុំចុះភ្លាម!!»ដោយសារតែJKបេីកឡានលឿនពេក ជ្រែ វ៉ាគេវ៉ាឯងពេញនឹង ធ្វើឲ្យTaeនេះភ័យឡេីងស្លេកមុខ ទេីបស្រែកខ្លាំងៗដាក់JK ប៉ុន្តែត្រូវនាយស្រែកខ្លាំងដាក់វិញ÷

«ឆាប់បិទមាត់ឯងភ្លាម បេីមិនចង់ស្លាប់មែនទែន!!»ការគំហករបស់នាយក៏ធ្វេីឲ្យTaeត្រូវស្ងាត់មាត់ ហើយក៏សម្រួលឥរិយាបថឲ្យស្រួលវិញ ភ្នែកសម្លឹងទៅមុខ តែក្នុងទ្រូងស្ទើរឆេះ ស្របពេលឡានកំពុងបន្តទៅមុខលឿនដូចព្យុះ មិនយូរប៉ុន្មានJKក៏បត់ឡានមកឈប់នៅក្រោមស្ពានមួយកន្លែង ដែលស្ងៀមស្ងាត់គ្មានមនុស្សសូម្បីម្នាក់។

គ្រាន់តែឡានឈប់ចតភ្លាមTaeក៏បេីកទ្វាឡាន ស្ទុះចេញក្រៅយ៉ាងលឿន ធ្វើឲ្យJKត្រូវចេញពីក្នុងឡានមកតាមគេដែរ ព្រោះគេបម្រុងនឹងរត់គេចចេញ តែត្រូវJKចាប់ក្របួច.កអាវពីក្រោយជាប់ ហេីយក៏ឈោងដៃវៃដៃJK តែវៃមិនដល់

«លែ..លែងទៅ..»ដោយសារតែTaeគេពិបាកដកដង្ហេីម ព្រោះ.កអាវរឹតនឹង.ក ទេីបJKគេព្រមលែងដៃ

«ឯងចង់រត់ហ៎េស? វាមិនងាយស្រួលនោះទេ ព្រោះយើងវាងាយស្រួលដូចឯងគិតទេ»បេីនាយចង់រឹតអ្នកណាហេីយ កុំសង្ឃឹមថានឹងអាចរួចខ្លួនឲ្យសោះ ព្រោះនាយនឹងមិនដោះលែងអ្នកណាស្រួលៗទេ

«លោកគិតចង់ធ្វេីអី? កុំឲ្យសោះណា៎ ឆាប់ចេញទៅ!!»JKបោះជំហានមួយៗចូលកៀកTae ដោយទឹកមុខកំណាច ស្របពេលTaeឈានជេីងថយក្រោយមួយៗតាមនាយដែរ រហូតដល់ខ្នងរបស់Taeត្រូវពិតនឹងគូទឡាន
រួចហើយJKចាប់ក្របួច.កអាវនាយតូចឡេីង មុននឹងពោលពាក្យ ដោយទឹកមុខកំណាចឃោរឃៅ÷

«ឯងកុំគិតចង់គេច ឬរត់ចេញពីយើងឲ្យសោះ យេីងនិយាយហេីយ ប្រាកដជាធ្វើ បេីឯងនៅតែ រឹងរូសនឹងយេីងទៀត ឯងនឹងបានភ្លឺភ្នែកមិនខាន»ពាក្យសម្ដីលាយឡំនឹងទឹកមុខរបស់នាយ បញ្ជាក់ថានាយពិតជាមនុស្សដែលឃោឃៅ ព្រៃផ្សៃ ហ៊ានធ្វើគ្រប់យ៉ាងមិនញញេីតដៃ Taeលេបទឹកមាត់ក្អឹក ពេលឃើញទឹកមុខគេបែបនេះ វាពិតជាគួរឱ្យខ្លាចខ្លាំងណាស់។ ពេលនិយាយរួចJKក៏ឡេីងឡានបេីកចេញទៅលឿនស្លេវ ទុកឲ្យTaeនៅឈរឆ្គឹងម្នាក់ឯង។


[សុំទោសរាល់កំហុសឆ្គង🙏]

គំនុំចងស្នេហ៍Where stories live. Discover now