ពេលល្ងាចចូលមកដល់Taehyungក៏បានចេញពីរៀនវេនល្ងាច ហេីយក៏បេីកឡានមកផ្ទះវិញដូចសព្វដង។«ម៉ាក់ខ្ញុំមកវិញហេីយ»មកដល់ផ្ទះចុះពីលេីឡានសឹងមិនទាន់ Taeក៏ស្រែកប្រាប់អ្នកជាម្ដាយដែលកំពុងអង្គុយលេីរទេះរុញនៅមាត់ទ្វាចូលក្នុងផ្ទះដោយមានយូណាឈរពីក្រោយចាំរុញរទេះឲ្យ
«នឹកម៉ាក់ណាស់»Taeដេីរមកអង្គុយលុតជង្គង់ក្បែរម៉ាក់របស់គេ ហេីយក៏ឱបគាត់ដោយក្ដីនឹករលឹក
«ម៉ាក់ក៏នឹកកូនដូចគ្នា»អ្នកស្រីគីមក៏លេីកដៃឱបនិងអង្អែលក្បាលTaeស្រាលៗពោពេញដោយក្ដីស្រលាញ់
«ថ្ងៃនេះយ៉ាងម៉េចដែរ ហត់ទេកូន?»អ្នកស្រីគីមសួរស្របពេលលែងដៃពីការឱប
«មិនហត់នឿយអីទេម៉ាក់»Taeក្រវីក្បាលតិចៗឆ្លេីយទាំងញញឹមបញ្ជាក់ថាគេមិនបានលំបាកហត់នឿយអីទេ
«ចុះរឿងកូនថាទៅរកការងារធ្វេីនេោះ យ៉ាងម៉េចហេីយ?រកបានឬនៅ?»អ្នកស្រីគីម
«នៅទេម៉ាក់ កូនមិនទាន់រកការងារបានធ្វេីទេ»Taeក៏ទម្លាក់ទឹកមុខចុះ ឯអ្នកស្រីគីមឃេីញកូនបែបនេះក៏ស្រពាប់ស្រពោនទៅតាមកូនដែរ ចិត្តអាណិតកូនតែមិនអាចជួយអីបាន បានត្រឹមតែអង្គុយជាប់លេីរទេះធ្វើអីមិនកេីត
«តែមិនអីទេម៉ាក់ កូនប្រាកដជារកបានឆាប់ៗនេះហេីយ ម៉ាក់កុំបារម្ភអី ខ្ញុំនឹងរកការងារធ្វេីដេីម្បីបានប្រាក់ច្រេីនមកព្យាបាលម៉ាក់ឲ្យជា»រាងតូចងេីបមុខឡេីងនិយាយទាំងស្នាមញញឹមជឿជាក់ ដេីម្បីកុំឲ្យអ្នកម៉ាក់ត្រូវមកខ្វល់ចិត្តព្រោះតែខ្លួនទៀត ត្រឹមតែរឿងបងប្រុសគេម្នាក់គាត់នៅមិនទាន់ធ្វេីចិត្តបានផង។
«....»អ្នកស្រីគីមញញឹមងក់ក្បាលជឿជាក់លេីកូនប្រុស ហេីលេីកដៃអង្អែលថ្ពាល់របស់គេស្រាលៗ
«ម៉ាក់ញាំុបាយហេីយនៅ?»Tae
«នៅទេ ម៉ាក់នៅចាំកូន»អ្នកស្រីគីម
«បេីចឹងកូនសុំទៅងូតទឹកផ្លាស់ខោអាវមួយភ្លែតសិន ចាំមកញាំុបាយជាមួយម៉ាក់»Tae
«តោះម៉ាក់ចូលក្នុងផ្ទះទៅ ចាំខ្ញុំជាអ្នករុញរទេះឲ្យ»Taeនិយាយហេីយក៏ដេីរមករុញអ្នកស្រីគីមចូលក្នុងផ្ទះ រួចហេីយក៏ហួសទៅងូតទឹកសម្អាតខ្លួនបាត់ទៅ