ក្រោយពីញាំុបាយរួចJKមិនទាន់ឡើងទៅបន្ទប់ទេ នាយដើរចេញមកយកខ្យល់អាកាសពេលយប់នៅក្រោយផ្ទះបន្តិច តែបំណងរបស់នាយបែបមិនមែនមកយកខ្យល់អាកាសតែមួយមុខទេ វាប្រាកដជាមានអ្វីផ្សេងមិនខាន JKដើរយឺតៗជារឿយៗ ក៏ក្រលាសភ្នែកទៅឃើញអ្វី ដែលជាហេតុនាំឲ្យនាយមកទីនេះ ទើបដើរចូលទៅក្បែរ ហើយនិយាយឡើង÷«មិនទៅផ្ទះធំ ព្រោះចង់គេចវេសពីការងារមែនទេ?»សំណួររបស់នាយ ធ្វើឲ្យTaeកំពុងឈរឱបដៃសម្លឹងមើលទៅព្រះចន្ទលើមេឃត្រូវគេភ្ញាក់ ព្រោះនាយនៅឈរពីក្រោយគេ Taeបែរមកប្រឈមនឹងនាយ ដោយទឹកមុខធុញទ្រាន់
«ខ្ញុំមិនបានគេចវេសទេ គឺខ្ញុំមិនស្រួលខ្លួនទើបមិនចង់ទៅ!!»Taeនិយាយដោយទឹកមុខហីុៗ សម្លឹងមុខJKមិនចំ
«តែមើលទៅទឹកមុខឯងស្រស់បែបនេះ មិនសមជាអ្នកឈឺទេ»JKនិយាយស្របជាមួយនឹងស្នាមញញឹមបេះបួយឲ្យនាយតូច
«លោកមិនមែនគ្រូពេទ្យ កុំបាច់មកសង្កេត»
«សម្ដីខ្លាំងបែបនេះ សមជាអ្នកឈឺទេ? អ្នកឈឺពិត គេសម្ងំសម្រាកមួយកន្លែង មិនមកឈរ ហាលខ្យល់បែបនេះទេ»នាយនៅតែបន្តពាក្យសម្ដី ស្រទន់ជាមួយនឹងស្នាមញញឹមបេះបួយ ដែលជាហេតុធ្វើឲ្យTaeសែនជ្រេញនឹងចរិករបស់នាយ
«យ៉ាងម៉េច? ឲ្យតែអ្នកឈឺ មិនបាច់ស្រូបខ្យល់អាកាសអីទេ ចាំតែនៅស្ងៀមមួយកន្លែងទេឬ?»Taeបញ្ជោះបន្សោក សម្លក់មុខនាយបន្តិចក៏ដើរចេញ តែត្រូវJKតាមប្រកៀកកិតយកដៃឱបស្មាTae
«មោះ!! យើងជូនឯងទៅសម្រាក ព្រោះឯងកំពុងឈឺ»
«លែង!! ចង់ធ្វើស្អី?»Taeបម្រាស់ចេញ មិនឲ្យJKឱបស្មាគេបាន
«យើងមានបានធ្វើស្អី? ក្រែងឯងកំពុងឈឺមិនចឹង? យើងគ្រាន់តែចង់ជួយបុណ្ណោះ!»នាយនិយាយ ញាក់ស្មា ហាក់ដូចជារឿងធម្មតា
«មិនបាច់! ខ្ញុំមិនត្រូវការជំនួយពីលោកទេ ព្រោះមនុស្សដូចលោកគ្មានចិត្តជួយនរណាទទេៗនោះទេ ប្រាកដជាមានបំណងអាក្រក់មិនខាន!»Taeបោះសម្ដីគ្រោតគ្រាតដាក់នាយ ហើយក៏ដើរចូលទៅក្នុងផ្ទះវិញ JKឈរមើលTaeពីក្រោយ ស្នាមញញឹមចុងមាត់ក៏លេចឡើង មិនដឹងហេតុអី ឲ្យតែបានធ្វើឲ្យTaeខឹង នាយសប្បាយចិត្តណាស់? JKដើរទៅផ្ទះធំវិញ ដោយនៅរក្សាស្នាមញញឹមជាប់ រួចក៏ហួសទៅបន្ទប់របស់នាយ។