#សកលវិទ្យាល័យសេអ៊ូល
សកលវិទ្យាសេអ៊ូលគឺជាសកលវិទ្យាធំជាងគេដែលស្ថិតនៅចំកណ្ដាលទីក្រុងសេអ៊ូល សកលវិទ្យាល័យសេអ៊ូលទទួលបានការកោតសរសើរពីមហាជននិងសិស្សនិស្សិតដែលមកសិក្សានៅសាលានេះផ្ទាល់។ សម្រាប់និស្សិតដែលមានបំណងចង់បន្ដការសិក្សានៅទីនេះត្រូវឆ្លងកាត់ការប្រឡងជាមុន ចំពោះនិស្សិតដែលមានសមត្ថភាពតែពុំមានថរិការៀនបន្ដសកលវិទ្យាល័យនឹងផ្ដល់អាហារូបករណ៍ដល់ពួកគេ។
ក្រឡេកមកមើលសិស្សប្រុសសង្ហាថ្ពាលប៉ោងៗគួរឱ្យចង់ក្រញិចកំពុងតែអង្គុយនៅក្នុងថ្នាក់ទាំងទឹកមុខញញឹមពព្រាយ ដោយហេតុនេះធ្វើឱ្យមិត្តដែលអង្គុយនៅក្បែរនោះមានការសង្ស័យក៏ហៅសួរ។
" ជីមីន! ជីមីន! ជីមីនហា៎ឮយើងហៅឬអត់ហ្នឹង? " នាយតូចមុខមាត់ស្អាតដូចជា V នៅក្នុងក្រុម BTS ព្យាយាមហៅមិត្តពីរបីដងរហូតដល់អ្នកម្ខាងទៀតរួចផុតពីការភ្លឹកក៏បែរមុខទៅរកមិត្ត
" ហាស? អឹមឮតើស៎ ហើយឯងហៅយើងមានការអី? " ជីមីន កាលដែលឮមិត្តហៅស្ទើរតែបែកក្រដាសត្រចៀក ជីមីន ក៏ប្រញាប់តបមិត្តវិញបើមិនដូច្នោះទេលោកបងមុខស្វាស្រែកហៅខ្លួនផ្អើលអស់ឋានទាំងបីមិនខាន
" មាន...គឺយើងឃើញឯងអង្គុយញញឹមញញែមមួយថ្ងៃហើយ កើតអី? ឬកំពុងនឹកដល់អ្នកណា? " ថេយ៉ុង និយាយមិញគឺត្រូវទាំងអស់ ចំណែកឯ ជីមីនអង្គុយគាំងតែម្ដងព្រោះមិត្តចាក់ដល់ចំណុចតែម្ដង តើឱ្យគេតបយ៉ាងមិច?បើសិនជានិយាយថាមែននោះ ថេយ៉ុង នឹងជីកឬសជីកគល់ពុំខាន
" នឹកក្បាលឯងស្អី? គ្រាន់តែញញឹមក៏មិនបានដែរ មុខយើងសោះ " ជីមីន ក្រោយពីស្ងាត់បន្ដិចក៏ញែតដាក់ ថេយ៉ុង ធ្វើឱ្យអ្នកម្ខាងទៀតអត់សង្ស័យមិនបាន បើតាមដឹងអាការៈបែបហ្នឹងដូចមនុស្សកំពុងមានស្នេហា
" ហឹម....ទឹកមុខបង្ហាញច្បាស់ណាស់ កុំមកកុហកយើងអី? គេជាអ្នកណា? " ថេយ៉ុង អស់សំណើចពេលចាប់ចំណុចខ្សោយមិត្តបានពេលដែល ជីមីន ព្យាយាមកុហកដៃចាប់ផ្ដើមញ័រហើយមិនហ៊ានសម្លឹងភ្នែក ថេយ៉ុង កាលបើដឹងថាមិត្តកុហកហើយ ថេយ៉ុង នៅតែជម្រិតសួរ
" អ្នកណាអី? យើងគ្មានទេ ហឹស!ឈប់និយាយជាមួយឯងហើយទៅរកទិញអីផឹកសិនស្រេចទឹកណាស់ " ជីមីន និយាយទាំងមិនហ៊ានមើលមុខ ថេយ៉ុង ខ្លាចគេចាប់បានថាខ្លួននិយាយកុហកដោយឃើញ ថេយ៉ុង តាមសម្លឹងមុខខ្លួនពេក ជីមីន ក៏រកលេសទៅទិញអីញុំាទើបប្រញាប់ងើបពីកៅអីហើយរត់ទៅខាងក្រៅយ៉ាងលឿន។ ថេយ៉ុង វិញក៏ប្រញាប់រត់ទៅតាមក្រោយធ្វើយ៉ាងណារត់ឱ្យទាន់ ជីមីន កាលបើដឹងថាមិត្តកំពុងតែរត់តាម ជីមីន ក៏បន្ថែមល្បឿនជាងមុនរហូតរត់ដល់ហាងលក់កាហ្វេក៏បើកទ្វាចូល
/ ផឹប /
" អួយ! សិស្សច្បង? " ជីមីន បើកទ្វាចូលបើកស្រប់ពេលកម្លោះសង្ហាជានិស្សិតឆ្នាំទីបីកំពុងតែដើរមកក៏ធ្វើឱ្យពួកបុកគ្នាស្ទើរតែដួល ជីមីន ទៅហើយស្រាប់តែមានដៃមាំក្រាស់ស៊ូកចូលប្រឡោះចង្កេះមួយក្ដាប់ដើម្បីជួយទប់មិនឱ្យអ្នកម្ខាងទៀតផ្ងាកទៅក្រោយ។ កម្លោះសង្ហានិស្សិតឆ្នាំទីបីសម្លឹងមើលមុខអ្នកដែលស្ថិតក្នុងរង្វងដៃធ្វើឱ្យស្នាមញញឹមនៅលើផ្ទៃមុខរបស់នាយលេចឡើងមួយរំពេចន៍
" ពួកយើងជួបគ្នាម្ដងទៀតហើយ?? "
•មួយម៉ោងមុន
#បន្ទប់ទឹក
" អាយ៎?? " ជីមីន ស្រែកឡើងភ្លាត់សម្លេងខណៈពេលគេរអិលតែក៏មានដៃនរណាមិនដឹងក៏ចូលមកជួយទប់កាយគេមិនឱ្យដួល។ ជីមីន បិទភ្នែកទាំងអារម្មណ៍មិននៅនឹងខ្លួនព្រោះតែគិតថាខ្លួនបានដួលលើដ្ឋទៅហើយ ស្រាប់តែដឹងខ្លួនមកវិញគឺនៅក្នុងរង្វងដៃក្រាស់ ដោយសារតែសម្រស់អ្នកម្ខាងទៀតស្រស់សង្ហាដូចជាទេវបុត្រធ្វើឱ្យគេមើលនាយឡើងភ្លឹក
" ប្អូន? ប្អូនហា៎! ប្អូន?? " ជុងហ្គុក ឃើញអ្នកដែលនៅក្នុងរង្វង់ដៃខ្លួនមើលឈ្លក់រង្វែងនឹងសម្រស់ខ្លួននាយក៏ព្យាយាមហៅគេ ប្ដីឆីថេយ៍លង់ខ្លួនឯងសាហាវ!!
" បា~បាទ " ជីមីន ភ្ញាក់នឹងសម្ដីដែលរាងក្រាស់ហៅទើបរហ័សដកខ្លួនចេញពីរង្វង់ដៃគេ មុខចាប់ផ្ដើមក្រហមចេះដូងលោតស្ទើរតែចេញមកខាងក្រៅស្ថានភាពបែបហ្នឹងធ្វើខ្លួនមិនត្រូវទេ
" មានត្រូវត្រង់ណាឬអត់? " ជុងហ្គុក ដឹងថាសិស្សប្អូនកំពុងតែអៀនក៏ព្រមប្រលែងដៃពីចង្កេះរបស់គេ ហើយនាយថយក្រោយបន្ដិចមុននឹងសួរទៅអ្នកម្ខាងទៀតដើម្បីបញញចាក់ថាគេមានសុវត្ថិភាព
" ខ្ញុំមិនអីទេ អរគុណសិស្សច្បងដែលជួយ " ជីមីន ពេលដែលឮសំណួរចេញពីបបូរមាត់ក្រាស់ក៏ងើបមុខតបទាំងស្នាមញញឹម គ្រាន់តែជួបដំបូងមានអារម្មណ៍ថាកក់ក្ដៅបាត់ទៅហើយ ចុះទម្រាំបានគេមកមើលថែទៀតមិនដឹងជាល្អប៉ុណ្ណាទេ
" បាទ តែលើកក្រោយដើរប្រយ័ត្នផង ព្រោះទីនេះរអិលណាស់អាចបង្កគ្រោះថ្នាក់បាន " ជុងហ្គុក បានចម្លើយពីអ្នកម្ខាងទៀតនាយក៏បញ្ចេញស្នាមញញឹមធ្វើឱ្យអ្នកដែលនៅឈរចំពោះមុខស្ទើតែគាំងបេះដូងម្ដងៗ សម្លេងស្រទន់និយាយដោយការព្រួយបារម្ភធ្វឱ្យ ជីមីន កាន់តែមានអារម្មណ៍ថាកក់ក្ដៅ
" បាទ " ជីមីន តបទាំងក្ដីរំភើបព្រោះតែសម្ដីដ៏សែនស្រទន់ពោរពេញទៅដោយក្ដីបារម្ភ ជីមីន ឱនមុខបញ្ចេញស្នាមញញឹមពេលដែលអ្នកម្ខាងទៀតសម្លឹងមុខខ្លួន ចំណែកឯ ជុងហ្គុក ឃើញអាកប្បកិរិយាអ្នកម្ខាងទៀតដូច្នេះនាយក៏អាចទាយដឹងថាគេកំពុងតែអៀន
" ចឹងបងទៅមុនហើយ បាយៗ " ជុងហ្គុក លើកនាឡិកាឡើងឃើញថាម៉ោង9ហើយទើបនាយនិយាយលាអ្នកម្ខាងទៀត ចំណែកឯជីមីនងើបមុខងក់ក្បាលបន្ដិចបញ្ជាក់ថាគេបានឮហើយដូច្នេះគាត់ប្រញាប់ទៅចុះ។ ជុងហ្គុក ញញឹមដាក់រាងតូចមុនចាកចេញ ព្រោះនៅមិនដល់3នាទីផងក៏ដល់ម៉ោងចូលរៀនហើយបើទៅយឺតខ្លាចត្រូវមាត់លោកគ្រូ ជីមីន តាមសម្លឹងរាងក្រាស់រហូតដល់គេដើរទៅផុត គ្រាន់តែជួបលើកលើកទីមួយបាក់ចិត្តស្រឡាញ់គេទៅហើយ បើជួបម្ដងទៀតចាប់ធ្វើសង្សារតែម្ដង។
#ឥឡូវ~
" លែងជីមីនទៅ កុំយកដៃស្មោគរោគរបស់ឯងមកប៉ះមិត្តយើងឱ្យសោះ " ថេយ៉ុង ឃើញ ជុងហ្គុក ចាប់ចង្កេះមិត្តក៏ចូលមកជ្រែករួចច្រាន ជុងហ្គុក តាមកម្លាំងដៃដែលគេមាន ជុងហ្គុក ក៏រៀងខឹងបន្ដិចដែលតែនាយមិនបញ្ចេញមកទេព្រោះនៅទីនេះមនុស្សច្រើន។ ថេយ៉ុង សម្លក់នាយមុននឹងចាប់ដៃមិត្តហើយដើរចូលទៅខាងក្នុងហាង ជុងហ្គុក វិញកំពុងតែឈរខ្នាញ់នឹងចរិកកាចឆ្នាស់របស់ ថេយ៉ុង បើសិនជានៅពីរនាក់ដឹងតែចប់បស់គេមិនខាន ណ្ហើយចាត់ទុកថាថ្ងៃនឹងសំណាង ថេយ៍ ទៅដែលគេមិនរករឿង។
មកដល់ខាងក្នុង ថេយ៉ុង ក៏ប្រលែងដៃមិត្តហើយដើរទៅអង្គុយគោងទាក់ខ្លាចុចទូរសព្ទធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ជីមីន ដាក់ខ្លួនអង្គុយលើកៅអីទល់មុខមិត្តហើយក៏សួរ ព្រោះតែ ថេយ៉ុង ធ្វើខ្លួនមិនល្អថែមទាំងនិយាយសម្ដីមិនគួរឱ្យចង់ស្ដាប់ទៀត។
" ឯងកើតអី? មិចក៏ទៅច្រានគាត់? " ជីមីន និយាយចប់ ថេយ៉ុង ក៏ដាក់ទូរសព្ទចុះរួចសម្លឹងមុខគេដោយទឹកមុខរាបស្មើ ចំណែកឯ ជីមីន វិញកំពុងតែចំហមាត់រង់ចាំចម្លើយពីគេ
" បងសុំដូចដើមពីរកែវ " ថេយ៉ុង ងាកទៅកម្មង់អីផឹកដូចជាមិនខ្វល់នឹងសម្ដីដែលមិត្តនិយាយមុននេះ ជីមីន ឯណេះវិញគិតថាមិត្តនឹងឆ្លើយសំណួរខ្លួនហើយមានឯណា? ថេយ៉ុង លេងមួយក្បាច់បាក់ចង្កេះតែម្ដង និយាយទៅ ថេយ៍ ឈ្នះរហូតសហ្មង់
" ថេយ៉ុង~មានឮយើងសួរទេ? " ជីមីន ក៏មិនព្រមចាញ់ដូចគ្នានៅតែតាមសួរទៀតយ៉ាងណាៗត្រូវតែសួរឱ្យដឹងគ្នាម្ដង
" ឮ? តែមិនចង់ឆ្លើយ " ថេយ៉ុង និយាយប៉ុន្មានម៉ាត់ ជីមីន គាំងមួយកន្លែងចង់តតែមិនដឹងនិយាយអីព្រោះសាមីខ្លួនគេនិយាយបែបនោះហើយ។ មួយសន្ទុះបុគ្គលិកក៏លើកទឹកពីកែវដែល ថេយ៉ុង បានកម្មង់អម្បាញ់មិញមក ពួកគេក៏លើកវាផឹកតាមការស្រែកឃ្លានហើយអង្គុយយ៉ាងស្ងាត់ស្ងៀម។
#ភូមិគ្រឹះចន
ឡានធំពណ៌ខ្មៅបើកដោយអ៊ំប្រុសចំណាស់ម្នាក់ដែលជាអ្នកបើកឡានប្រចាំរបស់ លោកចន ក៏ឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ។ រាងតូចដៃជើងស្រឡូនដូចជាមនុស្សស្រីក្នុងឯកសណ្ឋានសិស្សកំពុងតែឈានជើងចុះពីលើឡានបម្រុងនឹងដើរចូលក្នុងផ្ទះស្រាប់តែមាននរណាម្នាក់ដើរមកពាំងពីមុខខ្លួន។
" ឈប់.... " ជុងហ្គុក បន្ទាប់ពីឈរចាំ ថេយ៉ុង ឡើងជិតពីរម៉ោងក៏លេចមុខមកនៅចំពោះមុខរាងតូច ថេយ៉ុង មិនមាត់ឈរមួយកន្លែងសម្លក់រាងក្រាស់ស្ទើរតែលាតគ្រាប់ភ្នែកចេញមកទៅហើយ នេះមិនដឹងជាស្អប់គ្នាតាំងពីជាតិណាមកទេ!
" មុខយើងប្រឡាក់អីបានជាសម្លឹងម្ល៉េះ? " ជុងហ្គុក សើចពេលឃើញទឹកមុខ ថេយ៉ុង ដែលកំពុងតែប្រើក្រសែភ្នែកគួរឱ្យខ្លាចមើលមកគេ គិតថានាយខ្លាចឬ? ទោះជា ថេយ៉ុង កាន់កាំភ្លើងមកតម្រង់មកគេទៀតក៏គេមិនព្រឺដែរ
" អត់ទេ! តែមុខឯងគួរឱ្យស្អប់ " ថេយ៉ុង ពេលឮសម្ដីចេញពីមាត់ ជុងហ្គុក រាងតូចតបសំណួរដែលនាយសួរ ហើយគេសម្លក់នាយមុនហ្នឹងព្រោះតែស្អប់មិនមែនមុខនាយប្រឡាក់ទេ។ ថេយ៉ុង រកដើរចូលក្នុងស្រាប់តែមានដៃមាំក្រាស់ចូលមកចាប់ស្មាហើយរុញគេទៅផ្អឹបនឹងជញ្ជាំង
" ស្អប់ហ្អេស? ក្រែងលើកមុនត្រូវការយើងសោះ ឬឯងភ្លេចហើយ? " ជុងហ្គុក ញញឹមយ៉ាងពេញចិត្តពេលនិយាយផ្លែផ្កាឱ្យរាងតូច សម្ដីដែលនាយនិយាយធ្វើឱ្យ ថេយ៉ុង អត់ខឹងមិនបានក៏លើកដៃទះនាយមួយកំផ្លៀង ផាច់~ មុខរាងក្រាស់ត្រូវងាកទៅម្ខាងដោយសារកម្លាំងដៃរាងតូច ជុងហ្គុក យកអណ្ដាតទល់ថ្ពាល់ព្រមទាំងបញ្ចេញស្នាមញញឹមឌឺដងរាងតូចទៀតផង។ ថេយ៉ុង ខំប្រឹងទប់ទឹកភ្នែកហើយប្រមូលកម្លាំងច្រានរាងក្រាស់ចេញរួចក៏រត់ចូលខាងក្នុងបាត់។
•ប្រាកដជាឆ្ងល់ហើយ ហេតុអីបាន ថេយ៉ុង រស់នៅភូមិគ្រឹះចន? ព្រោះតែម៉ាក់ ថេយ៉ុង បានរៀបការជាមួយលោកចន ក្រោយពីអ្នកស្រីចន បាត់បង់ជីវិត។ ហើយនេះក៏ជាមូលហេតុដែលធ្វើឱ្យ ជុងហ្គុក មិនពេញចិត្តវត្តមានម៉ាក់របស់ថេយ៉ុង។
#សូមរង់ចាំភាគបន្ដ....

YOU ARE READING
Because I Love You (Complete)
Historia Cortaគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : ចន អូលីហ្សា (mika_taemin) Date : 15.09.2022 / 18.10.2022