«អូយ ឈឺលែងយើងទៅ លែង» ជុងហ្គុកស្រែកចេចចាចពេញបន្ទប់ពរលជីមីនមិនព្រមលេងគេហើយនៅទាញគេទៅអោបយ៉ាងណែនទៀត គេមិនចង់ឃើញមុខជីមីនប៉ុន្មានទេហើយអោយមកនៅក្បែរបែបនេះគេរឹតតែពិបាកទៀតហើយ
«នឹក» ជីមីនមិនខ្វល់ពីការប្រកែកតវ៉ាតរបស់អ្នកម្ខាងទៀត គេគ្រាន់តែដឹងថាគេនឹកក្លិនមួយនេះ នឹកម្ចាស់ក្លិនមួយនេះ នឹកវត្តមានរបស់មនុស្សម្នាក់នេះ គេទាញរាងតូចមកអោបជាប់នឹងយកច្រមុះទៅត្រដុសលើសក់ទន់រលោងដៃក៏អង្អែលលើខ្នងតូចចុះឡើងៗ នឹងអោបរឹតរាងកាយមួយនេះទាំងភាពហួងហែង
« លែងយើង»
«ស្ងៀម នៅបែបនេះបន្តិចទៀតសិនទៅ» ជីមីនខ្សឹបក្បែរត្រចៀករបស់ជុងហ្គុកដែលធ្វើអ្វីលែងបាន បានត្រឹមតែឈរស្ងៀមអោយគេអោបតាមចិត្តចុះ ជីមីនក៏ញញឹមពេញចិត្តនឹងអោនទៅឈ្មុសឈ្មុលលើសក់ទន់រលោងនោះកាន់តែខ្លាំងពេលរាងតូចព្រមនៅស្ងៀម
«ឆ្អែតហើយឬនៅ» ជុងហ្គុកសួរទាំងអារម្មណ៏ខឹង តែបើនិយាយការពិតគេក៏ចូលចិត្តភាពកក់ក្តៅមួយនេះ ឬក៏អាចនិយាយបានថាគេនឹកបុរសម្នាក់នេះខ្លាំងណាស់
«នៅ ជុប»ជីមីនឆ្លើយខ្លីៗ មុននឹងច្របាច់ថ្ពាល់ប៉ោងឡើងស្រួចនឹងឆ្មក់ថើបលើបបូរតូចនោះម្តងហើយម្តងទៀត
«នឹកខ្លាំងណាស់ មិចក៏ទើបនឹងមកពេលនេះ» ជីមីននៅមិនព្រមប្រលែងរាងតូច នឹងទាញចង្កេះតូចមកអោបជាប់មុននឹបោះសំណួរដែលធ្វើដូចជាពួកគេស្និតស្នាលនឹងគ្នាណាស់អញ្ចឹង
«ហេតុអ្វីក៏យើងត្រូវមក» ជុងហ្គុកសួរទាំងមុខស្ងួត
«មិននឹកគ្នាខ្លះទេមែនទេ ហឹម»
«ទេ»
«ក្មេងចេះកុហក គួរតែដាក់ទោសដឹងទេ» ជីមីនវាសមេដៃលើថ្ពាល់ទន់រលោងទាំងស្នាមញញឹមនឹងភាពទន់ភ្លន់ គេដឹងថាជុងហ្គុកក៏នឹកគេដូចគ្នា
«យើងមិនបានកុហកទេ លែងយើងបានហើយមែនទេ » ជុងហ្គុក
«អត់ទេមិនលែង ក្រែងងងុយគេងអស់កម្លាំងមែនទេ គេងទីនេះហើយ អឹប» ជីមីនមិននិយាយច្រើនក៏លើកបីជុងហ្គុកដាក់លើពូកធំទូលាយរបស់គេដោយមានគេជាអ្នកគេងកំដរ
«យើងមិនចង់គេងជាមួយឯងទេ លែងយើងទៅ» ជុងហ្គុកប្រឹងរើយកឈ្នះតែទៅស៊ូអ្វីនឹងជីមីនទៅ បើអ្នកខាងនោះអោបគេជាប់បាត់ទៅហើយ
«គេងទៅ កុំនាំធ្វើអីផ្សេងអី ព្រោះឃើញអស់កម្លាំងទើបអោយគេង បើមិនអញ្ចឹងទេចប់របស់បងហើយអូនសម្លាញ់» ជីមីននិយាយម៉ាត់ៗនឹងសម្លឹងភ្នែកជុងហ្គុកជាប់ដោយបញ្ជាក់ថាគេមិនបានលែងសើចទេ
«ធ្វើក្បាលស្អីឯង »
«ឈ្លើយណាស់ បែកតែមួយខឺសោះហ៊ានតមាត់តកសម្បើមណាស់ណ៎» ជីមីន
«រឿងយើង លែងទៅ » ជុងហ្គុក
«គេងទៅ ហើយមិចក៏ស្លៀកខ្លីម្លេះ នេះស្លៀកបែបនេះតាំងពីប៊ូសានមកមែនទេ» ជីមីននៅតែក្តៅមិនទាន់បាត់ទេរឿងជុងហ្គុកស្លៀកពាក់បែបនេះ ស្តើងកីស្តើង ខ្លីក៏ខ្លី
«វាល្ហើយស្រួល ហើយវាយ៉ាងមិច យើងអ្នកស្លៀកមិនមែនឯងអ្នកស្លៀកឯណា » ជុងហ្គុកក៏ផ្គើនទៅវិញដោយមិនខ្លាចញញើតអ្វីសោះ ដែលធ្វើអោយជីមីនរឹតតែក្រឺតនឹងអាមុខពូកែឌឺមួយនេះណាស់
«រំលោភទៅដឹងទើបល្អ ខ្ជិលហត់និយាយច្រើន» ជីមីនគម្រាមលែងបន្លំមែន បើកុំតែឃើញហត់ទេកុំអីចប់របស់គេមិនខានទេ
«ឯងវាស្មោគគ្រោក គំនិតឯងមានតែរឿងបែបនឹង» ជុងហ្គុកទាញសក់ក្បាលជីមីនមកបោចមួយទំហឹង ដែលជីមីនក៏សុខចិត្តនៅស្ងៀម អោយគេជះកំហឹងដាក់
«អាមនុស្សស្មោគគ្រោក ល្មោភកាម រោគចិត្ត គំនិតអាក្រក់គឺមានតែឯងនឹងហើយ » ជុងហ្គុកលែងអស់មួយទំហឹង ជីមីនក៏ទទួលស្គាល់ថាសក់ក្បាលគេចង់របូតមកអស់ហើយ
«ហ៊ើយ ហើយឯងមិនឈឺទេឬយ៉ាងមិចបានជានៅស្ងៀមបែបនេះ» ជុងហ្គុកចុកដៃខ្លួនឯងក៏ព្រមឈប់ នឹងសួរបកទៅជីមីនវិញទាំងបើកភ្នែកធំៗ
«បាត់ខឹងហើយមែនទេ» ជីមីនមិនឆ្លើយតែក៏សួរត្រឡប់ទៅវិញ
«ទេ» ជុងហ្គុកសម្លុត
«បោចទៀតទៅអញ្ចឹង»
«យើងហត់ ចុកដៃ»
«បើអញ្ចឹងគេងយកកម្លាំងសិនទៅ» ជីមីនទាញរាងកាយតូចមកដាក់អោយគេងកើយលើទ្រូងរបស់គេដោយលើកនេះជុងហ្គុកក៏លែងប្រកែកហើយព្រមគេងតាមសម្រួលព្រោះហត់ក៏ហត់ ដៃក៏ចុកទៀត
«ដៃឯង» ជុងហ្គុកគម្រាមហាក់ចង់អោយជីមីនភ្ញាក់ខ្លួន ដោយសារដៃមឹករបស់ជីមីនរវៀមលើភ្លៅនឹងត្រកៀករបស់គេ
«ហាមស្លៀកពាក់បែបនេះទៀតលឺទេ ខ្ញុំមិនចូលចិត្ត» ជីមីនអង្អែលលើភ្លៅរលោងនឹងហួសមកដល់ត្រកៀកណែនក្តំរបស់ជុងហ្គុកអង្អែលចុះឡើង
«ដឹងហើយ» ជុងហ្គុកមិនដឹងជាយ៉ាងមិចតែក៏នៅតែព្រមស្តាប់បង្គាប់ជីមីនដដែល
«ក្មេងល្អបែបនេះទើបគួរអោយស្រលាញ់» ជីមីនអោនទៅហើបថ្ងាស់រាងតូចមួយខ្សឺតក៏ទាញភួយមកដណ្តប់ពួកគេទាំងពីរនឹងលែងសក់ទន់រលោងដែលក្រអូបវាធ្វើអោយគេចូលចិត្ត
«យើងស្អប់ឯងចូលចិត្តតែគម្រាម» ជុងហ្គុករអ៊ូង៉ូវៗតែត្របកភ្នែកក៏ផ្តើមទន់បន្តិចម្តងៗ
«អឹម» ជីមីនអស់សំណើចនឹងចារិកដែលមិនចេះធំរបស់ជុងហ្គុក គេនៅតែដូចដើមមិនដែលខឹងអ្នកណាបានយូរនោះទេ
«គេងទៅ » ជីមីនគោះខ្នងជុងហ្គុកជាការលួងលោមដើម្បីអោយគេឆាប់បានគេងលក់ហើយវាក៏ដូចគេគិតជុងហ្គុកក៏សស៊ុលចូលមកអោបគេដូចកូនង៉ា
«ខ្ញុំលែងបណ្តោយអោយពេលវេលាកន្លងទៅអត់ប្រយោជន៏ទៀតហើយ »
..........
«ហូ សង្ហាណា់តើអាមីន ស្លៀកពាក់បែបនេះសមជាមនុស្សនឹងគេខ្លះ» ថេយ៍យ៉ុងឈរសរសើរមិត្តភក្កិដែលកំពុងរៀបចំខ្លួនដើម្បីកម្មវិធីសំខាន់របស់គេ
«ហើយចុះរាល់ថ្ងៃ យលងជាសត្វមែនទេ» ជីមីនបកទៅវិញធ្វើអោយណាមជូននឹងថេយ៍យ៉ុងនាំគ្នាសើច
«អើ រាល់ថ្ងៃវាមនុស្សដែរតែមនុស្សក្រៅភព» ណាមជូមជាអ្នកបន្ថែម
«ពួកឯងចេញទៅ យើងមិនបានអញ្ចើញទេ» ជីមីន
«តែលោកពូជាអ្នកអញ្ជើញយើង» ថេយ៍យ៉ុង
«ត្រូវហើយ »ណាមជូនឆ្លៀតថែម
«ពួកឯងមិនគួរណាកើតមកជាមិត្តយើងទេ»
«អើរ តែយើងសុំលេខរបស់ជុងហ្គុកមកបានទេ ឆាត៏បាន line ក៏បាន WeChat ក៏បាន ណាពួកម៉ាក» ថេយ៍យ៉ុងប្តូរប្រាធានបទនឹងទាញទូរស័ព្ទចេញមករួចជាស្រេចក្នុងកាស្រង់យកព័ត៌មានរបស់មនុស្សដែលគេចាប់អារម្មណ៌ ចំណែកណាមជូនលឺបែបនេះក៏ប្រញ៉ាប់ទាញទូរស័ព្ទចេញមកដែរព្រោះគេក៏គុំយូរដូចគ្នា
«យើងដែរប្រាប់មកយើងចាំស្តាប់» ណាមជូន
«អឹម ចាំយើងបញ្ជូនមនុស្សអោយទៅប្រាប់ពួកឯងនៅយប់នេះ ចូលចិត្តត្រង់ណា កណ្តាយក្បាល កណ្តាលទ្រូង ឬក៏កណ្តាលអាកូនប្រុសរបស់ពួកឯងស្រួលយើងប្រាប់កូនចៅយើងអោយតម្រង់កាណុងកាំភ្លើងអោយចំគោលដៅ ឬក៏ពួកឯងចូលចិត្តកាំបិត សាំម៉ូរៃក៏បាន ឬក៏បែបគ្រាប់បែកនឹងអាលបានងាប់ទាំងពូជតែម្តង»
«បាន បាន យើងឈប់ចង់ដឹងហើយ អាថេយ៍ចេញទៅវិញយើង អាចង្រៃយ៍នេះវាហួងហែងសម្បើមណាស់ » ណាមជូនស្លេកមុខដូចមាន់ស្ងោរក៏ប្រញ៉ាប់ទាញដៃថេយ៍យ៉ុងអោយចេញទៅក្រៅដែរនៅយូរមិនបានទេព្រោះមុខជីមីនមិនអំណោយផល
«ចែករំលែកតិចតួចក៏មិនបាន ម៉ាអាតុញមួយជីវិតនេះ ហឹស» ថេយ៍យ៉ុងឆ្លៀតងាកមកជេរថែម នឹងលើកដៃកណ្តាលដាក់ជីមីនរួចក៏រត់ចេញទៅបាត់ព្រោះទឹកមុខដែលគួរអោយខ្លាចរបស់អ្នកខ្លះ
«ពួកអាអស់នេះ បានដៃសម្បើមណាស់» ជីមីនក្តៅក្រហាយមិនបាត់នឹងអាពីរក្បាលមិត្តភក្កិរបស់គេដែលតាមចែចង់មនុស្សរបស់គេមិនឈប់ គេឃ្វៀលជុងហ្គុកសឹងតែគ្រប់ពេលព្រោះអោយតែប្រហែសដឹងតែឃើញអាពីរនាក់នឹងចេញមុខមកហើយ គួរអោយខឹង
To be continues
ស្អែកចប់ហើយ សូរីណារាងញ៉េញ៉ៃតិចហើយព្រោះអត់សូវសប្បាយចិត្តទេមួយរយៈនេះ🥲
