Episode 01: កម្មសិទ្ធ

3.2K 276 2
                                    

   នៅពេលនេះអ្នកដែលត្រូវឈឺខ្លួនមិនមែនជាជីមីននោះទេ តែជាជុងហ្គុកច្រើនជាង។
" អាណិតខ្ញុំផងទៅមើលអាល្អិតនេះរករឿងខ្ញាំខ្ញុំឡើងស្រគាពេញខ្លួនអស់ទៅហើយ! "
" ណ្ហើយ កុំប្រើដៃប្រើជើងអីកូន ថ្ងៃនេះមិនអីក៏សំណាងហើយ លើកក្រោយប្រាប់កូនអោយចេះប្រុងប្រយ័ត្នទើបល្អ វាយកូននាំតែឈឺជាំសាច់ឥតអំពើ ក្មេងចង់ចេះចង់ដឹងតែប៉ុណ្ណឹង ទៅប្រកាន់ទោសអូសដំណើរអី "
   ដៃដែរយារកវៃក៏សម្រេចចិត្តទម្លាក់រំពាត់ចុះហើយក៏បោះជំហ៊ានដើរឡើងទៅខាងលើ តម្រង់ទៅបន្ទប់របស់នាយបិទទ្វាលាន់ឮរង្គើផ្ទះ យ៉ាងណាក៏ចូលទៅងូតទឹករំងាប់អារម្មណ៍អោយត្រជាក់ខ្លះ មកពីខាងក្រៅមានបញ្ហាអោយក្ដៅក្រហាយហើយ មកដល់ផ្ទះមានបញ្ហាបន្ថែមទៀត។
" មីននី "
" យើងមិនអីទេ គាត់ឯណាទៅហ៊ានវាយយើងនោះ "
" ហិហិ ឡូយមែន " អាល្អិតកំហូចលើកមេដៃដាក់ជីមីនទាំងបួញមាត់ស្រួចៗ មិនបាច់និយាយក៏ដឹងថាអាគំនិងប្រឆាំងតវ៉ានិងសម្ដីឪពុកបានពីអ្នកណាដែរ។
" ខូចតែឯងមិនអស់ចិត្ត នាំគេអោយខូចជាមួយ "
 
   ជុងហ្គុកចំណាយអង្គុយចាំថេហ្យុងជាច្រើនម៉ោងទោះបីហៅទៅផ្ទះវិញក៏មិនចង់ទៅ រហូតដល់ពន្លឺព្រះលិចផ្លឹបបាត់ស្រមោល អ្នកដែរវក់លេងអង្គុយស្ងាបសឹងតែរោយមាត់ទើបទាមទាឪពុកត្រឡប់ទៅផ្ទះវិញ។
" ជីមីនពូទៅសិនហើយណា ចាំថ្ងៃក្រោយនិងមកលេងទៀត " ជុងហ្គុកលើកដៃទៅអង្អែលក្បាលក្មួយប្រុសតិចៗ ដោយស្នាមញញឹម។
" មីននីគេទៅសិនហៃណា៎ ចាំចូលរៀនវិញចាំជួបគ្នា "
" បាទ " ជីមីនតបទៅវិញដោយស្នាមញញឹមគួរឲស្រឡាញ់។
" ខ្ញុំទៅសិនហើយអ្នកមីង "
" ម៉ាក់យាយ ថេហ៍ទៅសិនហៃណា ចាំថេហ៍មកលេងទៀត " ថេហ្យុងងាកមកបក់ដៃលាទៅវិញទៅមកដាក់លាអ្នកទាំងពីរបន្តិចមុននិងដើរចូលទៅក្នុងឡាន ជាមួយលោកប៉ារបស់ខ្លួន។
" ជីមីនឃ្លានឬនៅកូន? តាំងពីថ្ងៃមកយាយមិនទាន់បានឃើញកូនញ៉ាំអីនៅឡើយ! មកញ៉ាំបាយជាមួយយាយមោះ " ងាកមកកាន់ដៃក្មេងតូចដែរក្បែរគាត់នោះ ដើរទៅកន្លែងតុអាហារ។
" ចុះប៉ា? "
" យ៉ុនហ្គីប្រហែលជាញ៉ាំអ្វីនៅខាងក្រៅហើយទេដឹងចៅ? ចៅញ៉ាំមុនចុះ បន្តិចទៀតប៉ារបស់ចៅប្រហែលជាចុះមកញ៉ាំដោយខ្លួនឯងហើយ "
" ខ្ចិលស្ដាប់គាត់រអ៊ូណាស់! ចាំគាត់សិនទៅយាយ "
" មិនបាច់ចាំទេ! ឯងឃ្លានក៏ញ៉ាំមុនទៅ យើងត្រូវទៅខាងក្រៅ មិនបានមកផ្ទះវិញទេ បើមកប្រហែលជាទាបភ្លឺ " យ៉ុនហ្គីចុះមកខាងក្រោមដោយមូលដៃអាវត្រឹមដើមដៃ ហើយបោះពាក្យសម្ដីគម្រោះគម្រើយ សោះកក្រោះទៅក្មេង។
" ប៉ាទៅណា? "
" កុំចេះមកសួរ! ធ្វើខុសថ្ងៃនេះយើងនៅមិនទាន់ជម្រះបញ្ជីជាមួយឯងហើយនៅឡើយ "
" ទៅញ៉ាំបាយមុនយាយទៅ ចាំយាយទៅតាមក្រោយ "
" អង្គុយចុះ ម៉ាក់មានរឿងនិយាយជាមួយឯង ម៉ាក់និយាយហើយ ចង់ទៅណាក៏ទៅៗ "
" ទេម៉ាក់! ថ្ងៃនេះខ្ញុំមានណាត់ ចាំនិយាយគ្នាថ្ងៃក្រោយចុះ "
" ម៉ាក់មិនច្រំដែលជាមួយឯងទេ! បើឯងមិនពេញចិត្ត ចិញ្ចឹមក្មេងទេឯងគួរតែអោយជីមីនទៅរស់នៅជាមួយ ណាមជូននៅឯជប៉ុន! ព្រោះមើលទៅឯងមួយរយៈនេះបង្ហាញការមិនពេញចិត្តចំពោះ ជីមីនច្រើនណាស់ បើគិតថាពិបាកនិងផ្ដល់ក្ដីស្រឡាញ់ណាស់ឯងក៏គួរតែផ្ដល់សិទ្ធជាអាណាព្យាបាលដល់ណាមជូនម្ដងវិញទៅ យ៉ាងណាគេក៏យល់ថាសុទ្ធតែជាសាច់ឈាមឯងពួកគេច្បាស់ជាមិនចោលក្មួយ! ម៉ាក់មិនចង់ឃើញក្មេងគេទទួលរងសម្ពាធពីមនុស្សចាស់ផ្ដាច់ការដូចជាឯងតាំងពីនៅក្មេងបែបនេះទេ "
" មុននិងម៉ាក់និយាយម៉ាក់មានគិតសួរគេទេ ថាគេព្រមចេញពីខ្ញុំឬអត់? "
" រឿងនេះម៉ាក់ប្រាកដណាស់ថាគេនិងព្រម បើសិនជាឯងស៊ីញ៉េរផ្ទេរសិទ្ធអាណាព្យាបាលរបស់គេទៅអោយណាមជូនដូចជាការស្នើសូមរបស់ម៉ាក់ ជីមីនជាក្មេងស្ដាប់បង្គាប់ណាស់ស្រួលនិយាយគ្នាណាស់ ទោះបីគេជំទាស់តែយ៉ាងណាគេក៏នៅតែយល់ព្រម "
" បើចង់បានក៏យកចុះ ព្រោះខ្ញុំក៏មិនបានពេញចិត្តចិញ្ចឹមគេតាំងពីដើម "
" ចាំសម្ដីរបស់ឯង! "
" មកនេះមក Jimin! មករកយើង " នាយបន្ទន់ជង្គង់ចុះបន្តិចបក់ដៃហៅអ្នកដែរកំពុងឈរសម្លឹងមើលមកនាយមិនដាក់ភ្នែក។ ដូចគេថាមនុស្សមាត់ខុសពីចិត្ត មិនគួរយកខ្លួនបៀតមែន ចិត្តនិយាយផ្សេងមាត់និយាយផ្សឹងមិនគួរអោយទុកចិត្ត ពាក្យសម្ដីនិយាយមិនច្បាស់លាស់មិនគួរអោយទុកចិត្ត។
   ជីមីនឈានជើងមករកយ៉ុនហ្គីតាមការហៅ ទោះបីសម្ដីខ្លាំង តាំងចិត្តរឹងរុះ ក្លាហាន មានះ អួតអាងហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានលោកប៉ាម្នាក់នេះក៏ពិតមែនប៉ុន្តែមិនប្រាកដថាមិនពេញចិត្តនិងរស់នៅជាមួយឯណា? ទំនាក់ទំនងប៉ាកូនទោះមិនមែនសាច់ឈាមបង្កើតតែក៏ធ្លាប់រស់នៅទទួលបានការថ្នាក់ថ្នមមើលថែទាំតាំងពីមិនចេះវារហូតមកដល់ចេះរត់អ្នកណាទៅដាច់ចិត្តទៅរស់នៅជាមួយអ្នកផ្សេងកើត? ទោះគាត់សម្ដីមិនពិរោះ ទ្រគោះបោះបោក ប្រើដៃប្រើជើងជាមួយខ្ញុំតែយ៉ាងណាក៏គាត់ជាមនុស្សតែម្នាក់ដែលខ្ញុំអាចគេងអោបពេញដៃ និយាយថាស្រឡាញ់ ស្រែកដង្ហើយហៅថាលោកប៉ាពេញបបូរមាត់។
" គេជារបស់ខ្ញុំ ជាកម្មសិទ្ធខ្ញុំ តាំងពីខ្ញុំសម្រេចចិត្តលើកដៃបីគេមកម្លេះ! ខ្ញុំមិនចិញ្ចឹមគេអោយអ្នកផ្សេងយកជាប្រយោជន៍ទេ ដរាបណាគេហៅខ្ញុំថាប៉ា ខ្ញុំនៅតែមានសិទ្ធ ហើយក៏គ្មានអ្នកណាសាកសមធ្វើជាអាណាព្យាបាលរបស់គេក្រៅពីខ្ញុំដែរ ទោះខ្ញុំពេញចិត្តឬមិនពេញចិត្តតែខ្ញុំក៏នៅតែមានសិទ្ធពេញលេញក្នុងការអោបក្រសោបក្មេងម្នាក់នេះ! " យ៉ុនហ្គីចាប់លើកក្មេងមកពរឡើងដោយដាក់គេអោយច្រកគាវពីមុខ ហើយនិយាយឡើងដោយសំឡេងប្រាកដប្រជាក្មេងនេះគេចិញ្ចឹម បីបាច់ផ្ទាល់ដៃទោះសម្ដីអាក្រក់មិនពិរោះពិសារតែគេក៏មានបនោសញ្ចេតនាច្បាស់លាស់មួយដែរ។
" ឯងកុំមកអាងអាសិទ្ធកោងកាចអំណាចឥតបានការរបស់ឯង! គេជាក្មេងគេត្រូវការភាពកក់ក្ដៅ ត្រូវការភាពថ្នាក់ថ្នមសម្ដីសំដៅផ្អែមពិរោះជាមួយ មិនមែនសម្ដីប្រៀបដូចជះលាមកដែលឯងយកមកនិយាយជាមួយគេនោះទេ ក្មេងក៏ត្រូវរស់នៅរងសម្ពាធដោយសារតែឯង ដល់ថ្នាក់ពេលខ្លះត្រូវអង្គុយយំ អង្គុយខ្លាចគ្រប់សព្វ "
" ម៉ាក់និយាយទៅ ខ្ញុំដាក់សម្ពាធគេយ៉ាងម៉េច? ខ្ញុំធ្វើបាបគេយ៉ាងម៉េចខ្លះ? "
" ឯងនៅមិនដឹងខ្លួនទៀតថាខ្លួនឯងបានធ្វើអ្វីខ្លះ? រាល់ពេលដែរឯងធ្វើឲក្មេងយំ នៅពេលដែរឯងស្រែកគំហក ឡូរឡាដាក់ក្មេងទាំងដែរគេមិនបានធ្វើអ្វីសោះ ឯងកៀបសង្កត់គេមិនអោយរាប់អានអ្នកណា មិនអោយទៅនិយាយរាប់រកមួយអ្នកណា! ឯងគិតថាក្មេងប៉ុណ្ណេះត្រូវការ ការរស់នៅបែបនិងមែនទេ? បាយក៏មិនហ៊ានហូបបើសិនជាឯងមិននៅ ទៅដល់សាលាក៏មិនហ៊ានញ៉ាំអី ព្រោះខ្លាចឯងស្ដីបន្ទោស មកដល់ផ្ទះក៏មិនហ៊ានដើរចេញក្រៅផ្ទះ ព្រោះខ្លាចឯងវាយគេ ឯងគិតថាទង្វើរដែរឯងធ្វើរាល់ថ្ងៃនេះនៅមិនទាន់គ្រប់គ្រាន់ហៅថាការដាក់សម្ពាធ ការធ្វើបាបទៀត? "
" ឈប់ប្រកែកគ្នាទៅ! ខ្ញុំមិនទៅនៅជាមួយអ្នកណាក្រៅពីប៉ាទេ រាល់ថ្ងៃខ្ញុំធ្វើតាមប៉ាក៏ព្រោះតែខ្ញុំពេញចិត្ត " ជីមីនលើកដៃឱបកលោកប៉ាដោយព្យាយាមមិនស្ដាប់និងមិនចងចាំអ្វីទាំងអស់ គេធំហើយរឿងខ្លះគេប្រាកដជាអាចទទួលយកបាន។
" ឯងយកទៅគិតមើលទៅ! ថាទង្វើរដែលឯងប្រព្រឹត្តសមជាមនុស្សឬអត់មីន យ៉ុនហ្គី។ ឯងបង្រៀនក្មេងអោយលែងចេះស្គាល់ពាក្យថាស្រឡាញ់ឬផ្អែមល្ហែមអស់ហើយ ក្មេងនេះប្រាកដជារស់នៅជាមួយអារម្មណ៍គ្មានមនោសញ្ចេតនាពេញមួយជីវិត " គាត់សម្លឹងមុខកូនប្រុសជាលើកចុងក្រោយមុននិងដើរចូលទៅបន្ទប់គាត់បាត់។ រាល់ថ្ងៃគាត់ពិតជាហត់និងស្ដីប្រដៅកូនអោយចោលអាចរិតកោងកាចសាហាវយង់ឃ្នងនិងណាស់ ប្រើជាមួយអ្នកណាគាត់មិនថាទេតែកូនប្រុសគាត់យកតែមកប្រើដាក់ចៅប្រុសគាត់ដែរគាត់ស្រឡាញ់ថ្នមស្ទើស្លាប់ តែមិនដឹងត្រូវធ្វើយ៉ាងម៉េចបើអាឪពុកចិត្តខ្មៅនោះអាងឈ្មោះជាអាណាព្យាបាលអោយជាប់មាត់។ បើពេលនេះគាត់ព្រមអោយសាច់ញាតិខាងនោះគេចុះឈ្មោះជាអាណាព្យាបាលពិតប្រាកដចៅគាត់ក៏មិនមកវេទនាអញ្ចឹងដែរ។
" ទៅជាមួយ Daddy ណា៎ " រាងកាយក្រាស់លើកពរ កូនដើរតម្រង់ទៅឡាន ដោយដាក់ច្រមុះថើបសក់កូនថ្នមៗ គេខានស្គាល់ខ្លិនក្រអូបប្រហើររបស់ក្មេងម្នាក់នេះយូរមកហើយ អាចថាឃ្លាតឆ្ងាយបន្តិច។
" មិននឹកស្មានទេថាបានឮពាក្យនេះម្ដងទៀត " អាល្អិតសើចឡើងទាំងអួលដើមក ប៉ុន្តែជ្រើសរើសមិនយំទេ។
   ក្មេងម្នាក់នេះសើចពិរោះណាស់ តែក្នុងនាមជាឪពុកម្នាក់មិនដែរបានឮច្បាស់ផ្ទាល់ត្រចៀកម្ដងណាឡើយ ពេលដែរនៅក្បែរគ្នា។

To be continue.

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now