Episode 20: លេងខុសមនុស្ស

2.2K 194 4
                                    

   ថ្ងៃនេះជាថ្ងៃទីបួន នៃដំណើរកំសាន្តនៅឯកោះជេជូ សូមបញ្ជាក់ផងដែរថាយ៉ុនហ្គីនិងជីមីនបានត្រឡប់ទៅមុនបាត់ហើយ ដោយសារតែយ៉ុនហ្គីមានការងារបន្ទាន់ទើបនៅតែកូនប្រុសកំហូចនិងលោកប៉ាខិលបុណ្ណោះ។
" ប៉ាទៅវិញថ្ងៃនេះហេស៎? "
" យ៉ាងម៉េច អូនមិនទាន់ចង់ទៅទេហេស៎? "
" អូនមិនទាន់បានទៅលេងទឹក " ថេហ្យុងយកដៃគោះជើងខ្លួនឯងតិចៗ ឯភ្នែកក៏សម្លឹងមើលទៅក្មេងៗដែររត់លេងតាមឆ្នេរខ្សាច់តាមកញ្ចក់នោះដោយទឹកមុខគួរអោយអាណិត។
" មេឃកំពុងតែចុះត្រជាក់ ក្មេងអូននេះហេតុអីចេញតែចង់លេងតែទឹកអ៊ីចឹង? " ជុងហ្គុកដាក់សំណួរសួរទៅគេទាំងហួសចិត្ត ខែនេះជាខែត្រជាក់ អ្នកខ្លះសូម្បីតែទឹកក៏មិនហ៊ានទាំងចង់ងូតផង ចំណែកឯក្មេងម្នាក់នេះវិញ ទាលេងទឹកអោយរហូត។
" បារម្ភហេស៎? "
" អូនគួរតែដឹង មិនចាំបាច់សួរបងទេ "
" ឆឹស ឈប់និយាយជាមួយប្រុសចាស់បងហើយ "
" ចាស់ដូចបងធ្វើអោយអូនសន្លប់តែរហូត "
" ស្អីរបស់បង? "
" ដឹងហើយ ធ្វើសួរទៀត "
" ចាស់ឈ្លើយ "
" ឈ្លើយចឹងហើយនៅមានក្មេងស្រឡាញ់ទៀត "
" ស្អប់ណាស់ មិនបានស្រឡាញ់ "
" បងមិននិយាយពីអូនឯណា "
" យើស!! ទៅអោយអាក្មេងណាស្រឡាញ់ " ថេហ្យុងក្ដាប់មាត់ស្រែកឡើងមុននិងដើរទៅខាំបបូរមាត់របស់លោកប៉ាមួយទំហឹង។
" សឺត អា៎ បងនិយាយលេងតើអូន "
" ស្អប់ណាស់ "
" អូយ៎ ឈឺណាស់ " ជុងហ្គុកយកដៃទៅប៉ះលើបបូរមាត់ក៏ចាប់អារម្មណ៍ថាវាចេញឈាមទៅហើយ។

   ពួកគេបានចេញដំណើរត្រឡប់ទៅសេអ៊ូលវិញនៅពេលរសៀលយ៉ាងប្រញ៉ាប់ដោយសារទទួលដំណឹងពីយ៉ុនហ្គីថាជីមីនបាត់ខ្លួន ខលទៅក៏មិនលើក សារទៅក៏មិនតប។ ថេហ្យុងក្រោយពេលដឹងដំណឹងភ្លាមភ័យត្រជាក់ចុងដៃចុងជើងអស់ទៅហើយ នៅបន្ទាន់អោយជុងហ្គុកបើកឡានអោយលឿនៗទៀតផង។
   ងាកមកមើលយ៉ុនហ្គីឯណេះក្រោយពីចេញពីក្រុមហ៊ុន ត្រឡប់មកផ្ទះមិនឃើញជីមីននោះទេ សួរអ្នកនៅផ្ទះពួកគេប្រាប់ថាអាល្អិតនោះទៅរកខ្លួន ដោយអារម្មណ៍មិនស្រួលក៏ខលទៅសួរថេហ្យុងទើបដឹងថាជីមីនប្រាកដជាមានអ្នកចាប់ចម្រិតប្រាកដណាស់។
   ទម្រាំតែមកដល់សេអ៊ូលវិញក៏ទាបភ្លឺទៅហើយដែរ ទើបសម្រេចចិត្តទៅផ្ទះយ៉ុនហ្គីតែម្ដង ពេលមកដល់ក៏ឃើញយ៉ុនហ្គីអង្គុយក្នុងបន្ទប់ម្នាក់ឯងទាំងយកដៃខ្ទប់មុខ ប្រហែលជាបារម្ភជីមីនណាស់ហើយ។

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now