ភាគបញ្ចប់: 2/2

2.2K 192 3
                                    

   ងាកមកមើលគូស្នេហ៍នៅឯកូរ៉េនេះក៏មិនធម្មតាដែរ ក្រោយពីបញ្ចប់គម្រោងការងារ មួយពាន់លានដុល្លារួចមកជុងហ្គុកក៏បានដាក់វិសមកាលការងារចំនួនមួយឆ្នាំដើម្បីយកពេលវេលានេះមកចំណាយលើក្ដីសុខផ្ទាល់ខ្លួនរបស់ខ្លួនឯងខ្លះ។
   បន្ទាប់ពីគម្រោងការងារបានបញ្ចប់ ជុងហ្គុកបានទាក់ទងសូមទិញរីសតរបស់យ៉ុនហ្គីបន្ត តែនាយបដិសេធថាមិនលក់អោយនោះទេ នៅនិងប្រគលរីសតមួយនេះជាចំណងដៃរបស់ពួកគេទាំងពីរ។ ចំណែកជុងហ្គុក៏មិនទទួលយកទទេរដែរ នាយក៏បានផ្ដល់ចំណងដៃដល់យ៉ុនហ្គីនិងជីមីនដូចគ្នា ដោយនាយបានអោយផ្ទះលំហែមួយកន្លែងនៅឯស្វីសទៅពួកគេ។

   @Jeju Island South Korea
   ថ្ងៃនេះជាថ្ងៃទី9ដែរជុងហ្គុកនិងថេហ្យុងបានមកដំណើរកំសាន្តនៅឯកោះជេជូជាមួយគ្នា។ ប៉ុន្តែកន្លែងរីសតនេះជារីសតផ្ដាច់មុខរបស់ពួកគេ មិនអនុញ្ញាតិអោយមានភ្ញៀវទេសចរចូលមកនោះទេ។
" ប្រទេសយើងក៏សម្បូរកន្លែងដើរលេងដែរ ហើយស្អាតៗគ្រប់កន្លែងទាំងអស់ " ថេហ្យុងញញឹមមើលទេសភាពជុំវិញខ្លួន ដែរពោរពេញទៅដោយព្រៃឈើធម្មជាតិ និងសមុទ្រយ៉ាងស្រស់ស្អាត។
" យ៉ាងណា ក៏ស្អាតមិនដល់ប្រពន្ធរបស់បងដែរ ត្រូវអត់? " ជុងហ្គុកលូកដៃចូលទៅអោបចង្កេះតូចពីក្រោយ និងដាក់ច្រមុះទៅជិតកញ្ចឹង.ករបស់នាយតូចដើម្បីស្រង់យកខ្លិនក្រអូបប្រហើរចេញពីខ្លួនរបស់ប្រពន្ធតូចម្ចាស់បេះដូង។
" ប្រុសសម្ដីផ្អែម បងបញ្ជោរអូនតែរហូត " ដៃតូចស្រលូនដាក់ពីលើដៃមាំក្រាស់ដែរក្រសោបចង្កេះគេជាប់នោះ ហើយអង្អែលវាស្រាលៗដោយស្នាមញញឹមជាប់បបូរមាត់ និយាយតាមត្រង់ទៅចុះនៅជាមួយប្រុសចាស់ម្នាក់នេះមិនដែរថាខ្វះស្នាមញញឹមយ៉ាងម៉េចនោះទេ។
" បងនិយាយពិតមែន មិនបញ្ជោរអូនទេ "
" ជឿបានទេ? ប្រុសដូចជាបងនេះព្រានណាស់ជឿស្រួលៗមិនបានទេ "
" មិនកុហកអូនទេ! ប្រពន្ធរបស់បងគឺស្អាតគ្រប់ពេលគ្រប់វេលានិង ក្លិនខ្លួនក៏ក្រអូបថែមទៀត "
" បើអាក្រក់ហើយស្អុយ ប្រកដជាបងរត់ចោលហើយ អញ្ចឹងហើយត្រូវតែស្អាតនិងក្រអូបគ្រប់ពេលវេលាបែបនេះ "
" ចងចិត្តប្ដីជាប់បែបនេះ ប្ដីគេចទៅណារួចទៅប្រពន្ធអើយ សឺតៗៗ " ជុងហ្គុកចាប់បង្វែរគេអោយបែរមករកខ្លួន និងដាក់ច្រមុះទៅថើបថ្ពាល់ប្រពន្ធខ្សឺតៗ ពោរពេញទៅដោយក្ដីស្រឡាញ់ពេញប្រៀបបេះដូង។
" ថាមិនត្រូវនោះទេ ប្រហែសតែបន្តិចប្រកដជាដាច់ចំណងហើយ...ប្រុសដូចជាបងទុកចិត្តមិនបានមួយភាគរយនោះទេ "
" ចុះរាល់ថ្ងៃនេះអូនមិនទុកចិត្តបងទេឬ? "
" ទុកខ្លះមិនទុកខ្លះ...ប្ដីអូនសង្ហារបែបនេះទោះមិនទៅរកគេក៏គេមករកបងដែរ "
" ឥឡូវអញ្ចេះចុះ បងនិងធ្វើអោយអូនទុកចិត្តលើបងអោយបានពេញមួយពាន់ភាគពាន់ទៅចុះ "
" ប្រកដបានយ៉ាងម៉េចថាអាចធ្វើអោយអូនទុកចិត្តបងច្រើនយ៉ាងនេះ? " ថេហ្យុងយកដៃទៅញីចុងច្រមុះរបស់លោកប្ដីថ្នមដោយការគ្រឺតខ្នាញ់។
" អូនចាំតែមើលចុះ បងស្បថថាមិនធ្វើអោយអូនខកចិត្តលើបងទេសូម្បីតែមួយចុងសរសៃសក់ "
" អឹម..អូនចាំមើលចុះថាបងនិងធ្វើយ៉ាងម៉េច " ថេហ្យុង ងក់ក្បាលពេបមាត់ចម្អន់អ្នកជាប្ដី ធ្វើអោយគេខាងនោះខ្នាញ់សឹងតែចាប់លេប។

You've reached the end of published parts.

⏰ Last updated: 8 hours ago ⏰

Add this story to your Library to get notified about new parts!

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now