Episode 26: ចាំបងអោយមួយ

2.2K 204 3
                                    

   នៅតាមផ្លូវមកផ្ទះវិញ ជុងហ្គុកនៅមុខមិនរីកដដែល និយាយតាមត្រង់ចុះ នាយចង់តែទាញកាំភ្លើងបាញ់បំបែកក្បាលពីរនាក់ម៉ែកូននោះអោយបែកខ្ទេចទេ។មិនបានស្ដាយលុយប៉ុណ្ណឹង ប៉ុន្តែឡាននោះថេហ្យុងស្រឡាញ់ ទោះបីវាមិនថ្លៃពេកក៏ដោយ យ៉ាងណាវាជារបស់ថេហ្យុងស្រឡាញ់នាយមិនចង់អោយវាខូចខាតសូម្បីតែមួយចន្លោះប្រហោងតូចនោះឡើយ។

" បងមុខមិនស្រស់អ៊ីចឹង កើតអី? " ថេហ្យុងយកដៃទៅស្រវ៉ាកាន់ដៃខាងស្ដាំរបស់ជុងហ្គុក និងអង្អែលថ្នមៗបែបលួងលោមអារម្មណ៍របស់គេ។
" បងអត់ទេ "
" កុំកុហកអូនទៅមើស៎ ហើយឈប់ធ្វើមុខក្រញូវអ៊ីចឹងទៀត លែងសង្ហារអស់ហើយបង "
" ចាំស្អែកបងដូរឡានថ្មីអោយអូន "
" ហាស់? ដូរ..ដូរឡានថ្មីអី ឡានអូនធ្វើរួចក៏ជិះបានវិញហើយ "
" អត់ទេ បងចង់អោយអូនប្រើតែរបស់ថ្មី មិនមែនរបស់ឆ្លងកាត់ការជួសជុលអ៊ីចឹងទេ "
" បង! ទិញទៀតនាំតែអស់លុយ ឡាននោះធ្វើហើយក៏ជិះវិញបាន មិនចាំបាច់ដូរអ្វីទេ វាមិនអីឯណា ចំណែកបងក៏មិនថ្មីអ្វីដែរតែអូននៅតែជិះបងបាន " ថេហ្យុងនិយាយឡើងធ្វើអោយជុងហ្គុកក្ដៅមុខភាយៗ ចៃដន្យដល់ភ្លើងខៀវល្មមៗ ទើបជុងហ្គុកអែបឡានទៅគៀនបន្តិច ហើយក៏ស្រវ៉ាចាប់ទាញកញ្ចឹងកថេហ្យុងអោយអោនមកបឺតមាត់ជាមួយនាយយ៉ាងតក់ក្រហល់។
   ជុងហ្គុកថើបបបូរមាត់ថេហ្យុងក្រញិចខ្លាំងៗតាមចិត្តខ្នាញ់ ចំណែកឯអ្នកម្ខាងទៀតក៏ថើបតបទៅវិញមិនអោយខកចិត្ត ថ្មីមាត់របស់ពួកគេមិនអន់ទេ។ ថេហ្យុងយកដៃអង្អែលករបស់ជុងហ្គុកថ្នមៗ ចំណែកមនុស្សធំឯណេះក៏លូកដៃទៅរាវ ច្របាច់ចង្កេះនិង ស្ទាបអង្អែលពោះថេហ្យុងដាស់អារម្មណ៍អោយថេហ្យុងនៅមិនសុខក្នុងខ្លួន។
   ទីត!ទីត!

" បងបានហើយ " ថេហ្យុងយកដៃរុញជុងហ្គុកចេញ ព្រោះផុតកន្លែងឈប់ហើយ ឯឡានខាងក្រោយនោះក៏ស៊ីផ្លេទីតៗស្ទើតែហឹងត្រចៀក។
" ហើយស៊ីផ្លេរកម៉ែឯងស្អី? នៅផ្ទះមិនដែលមានឡានអោយស៊ីផ្លេហេស៎? អាចង្រៃយ៍ " ជុងហ្គុកបើកកញ្ចក់អើតក្បាលទៅស្ដីអោយពួកគេផាំងៗ មនុស្សកំពុងតែមានក្ដីសុខចេះមករំខានទៅកើត ម៉ួម៉ៅណាស់វើយ!!!
" បងកើតអីនិង? " ថេហ្យុងក្រវីក្បាលមិនយល់និងអារម្មណ៍ឆេវឆាវរបស់គេ ថ្ងៃនេះឆាប់ម៉ួម៉ៅចម្លែកណាស់ មានទៅជាន់ពែគេឯណាឬអត់?
" មកពីអូន " ជុងហ្គុកជាន់ហ្គែឡានមួយកប់ ឆាប់បានទៅដល់ផ្ទះនិងឆាប់បានថេហ្យុងដោះស្រាយបញ្ហាជាមួយអាច្រម៉ក់ប្រឡោះផ្លូវរបស់នាយ។
   គ្រាន់តែមកដល់ផ្ទះភ្លាម ជុងហ្គុកមិនខ្វល់ច្រើនក៏ចាប់លើកបីថេហ្យុងឡើងទៅលើផ្ទះយ៉ាងតក់ក្រហល់ សូម្បីតែឡានក៏មិនយកទុកអោយស្រួលបួលដែល។

កម្មសិទ្ធបេះដូង ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin