Episode 13: ចុងក្រោយជានាង

2.7K 221 2
                                    

   ថេហ្យុងសម្រេចចិត្តធ្វើជាមិនខ្វល់ ហើយក៏ដាក់ខ្លួនអង្គុយមុខតុសម្អាងដើម្បីថែរក្សាសម្រស់អោយស្រស់ស្អាតបន្ថែមជាងនេះទៀត ហើយចាំមើលថាលោកប៉ានិងធ្វើយ៉ាងម៉េចចំពោះកូនប្រុសម្នាក់នេះ។
" ងើបមកនិយាយគ្នាសិន " ជុងហ្គុកដើរទៅទាញដៃថេហ្យុងអោយងើបឈរទល់មុខជាមួយនាយ ដើម្បីស្រួលនិយាយគ្នា ព្រោះនាយមានរឿងត្រូវប្រដែប្រដៅក្មេងនេះច្រើនបន្តិច។
" លែង " ថេហ្យុងគ្រលាស់ដៃចេញពីការចាប់ទាញរបស់លោកប៉ាដោយយកដៃម្ខាងទៀតមកច្របាច់ថ្នមៗ មនុស្សកំពុងតែឈឺស្រាប់ផងចេះមកច្របាច់ថែមទៅកើត!
" កើតស្អី? " ជុងហ្គុកក្រលែកភ្នែកមើលសភាពរញេរញៃក្នុងបន្ទប់កូនប្រុស មិនយល់ថាមានហេតុផលអ្វីបានជាថេហ្យុងមានចរិតបែបនេះ?
" កុំមកចេះ "
" ថេហ៍បង្ហាញអកប្បកិរិយាមិនល្អនៅថ្ងៃនេះ យើងមិនចូលចិត្ត "
" អត់ទៅ អ្នកណាខ្វល់ " មាត់និយាយថាមិនខ្វល់ទាំងដែរមូលហេតុដែរធ្វើអោយខ្លួនឯងមួរម៉ៅ ក្ដៅក្រហាយបែបនេះក៏ព្រោះតែ ប្រច័ណ្ឌ គេសោះ។
" ថ្ងៃនេះថេហ៍បញ្ចេញអត្តចរិតមិនល្អ គ្មានហេតុផល បញ្ចេញកំហឹងតែផ្ដេសតែផ្ដាស និយាយស្ដីគ្មានការគិត ផ្ដល់សម្ដីមិនសមរម្យដល់អ្នកដទៃ ប្រៀបដូចជាមនុស្សមិនដែលទទួលបានការអប់រំ ប្រៀនប្រដៅនៅឯសាលា មិនចេះទប់កំហឹងនិយាយពាក្យមិនពិត យល់តែពីចិត្តខ្លួនឯង ពេលវេលានោះអ្នកបម្រើបានឃើញចរិតមិនគួរគប្បីរបស់ថេហ៍ពេញមួយផ្ទះ គេអាចនិងនិយាយមិនល្អពីថេហ៍បានគ្រប់ពេល " ជុងហ្គុកនិយាយយកៗដល់ថ្នាក់កូនប្រុសស្ដាប់ឡើងចំហរមាត់  មិនដែលដឹងថាលោកប៉ាឥឡូវពូកែនិយាយរអ៊ូដូចលោកតាវ័យចំណាស់។
" ហើយយ៉ាងមិច? " គេដឹងថាគេនិងទទួលបានពាក្យមិនល្អពីសំណាក់អ្នកដទៃ ព្រោះគេក៏ជាមនុស្សម្នាក់ដែលមានមុខមាត់ មានមនុស្សស្គាល់ មានឋានះខ្ពង់ខ្ពស់គួរសម ការដែរប្រើសម្ដីសម្ដៅមិនល្អបែបនេះប្រៀនដូចជាយកដំឡូងដាក់មាត់កណ្ដុរមិនខាន។ ប៉ុន្តែងាប់ហើយអ្នកណាទៅខ្វល់? បើពួកវាទំនេរ ចេះជជែកវែកញែក មាត់អេចអូចប្រៀបបីដូចជាមាត់ចាបក៏អោយវានិយាយទៅ គេមិនទៅខ្វល់អោយឈឺក្បាលទេ!
" ថេហ៍ " ជុងហ្គុកដកដង្ហើមហួសចិត្តស្ទើសន្លប់ មិនដែលដឹងថាក្មេងដែលធ្លាប់តែស្ដាប់បង្គាប់ ប្រែក្លាយជាមនុស្សមានអត្តចរិតរឹងរូសហួសប្រមាណ។
" ចរិតខ្ញុំតែបែបនេះ! "
" បើដឹងថាចរិតខ្លួនឯងមិនល្អដល់ថ្នាក់នេះល្មមកែចេញទៅ គ្មានអ្នកមកសរសើរនោះទេ! បើថេហ៍មិនខ្វល់ពីកិត្តិយសមុខមាត់ខ្លួនឯង ក៏គួរតែយល់ដល់គ្រួសារដែលមានឋានះខ្ពង់ខ្ពស់ អត្តចរិតល្អ មុខមាត់ដ៏ល្អរបស់គ្រួសារយើង ព្រោះពូជពង្សវង្សត្រកូលនេះគ្មានមនុស្សណាដែលមានអត្តចរិតមិនល្អគប្បីដូចជាថេហ៍ទេ " មាត់និយាយដោយការប្រៀនប្រដៅអប់រំអោយល្អ ប៉ុន្តែវាហាក់បីដូចជាហួសប្រមាណនិងការទទួលយករបស់អាល្អិត នៅពេលដែលស្ដាប់ឮលោកប៉ាប្រើពាក្យសម្ដីប្រមាថមើលងាយដូចនេះ។
" ល្អ! ក៏ព្រោះតែខ្ញុំមិនមានជាប់សាច់ឈាមរបស់ប៉ាស្រាប់ ចរិតខ្ញុំអាក្រក់ អប្រិយ អ៊ីចឹងប៉ាល្មមឈប់មករវល់ជាមួយខ្ញុំទៅ ខ្ញុំមិនចង់ជួបមុខ ឬស្គាល់មនុស្សដូចជាប៉ា ដូចគ្នា " ថេហ្យុងនិយាយទាំងកែវភ្នែកក្រហមតែតដោយសារតែចង់បញ្ចេញទឹកភ្នែកដែរមានអារម្មណ៍ថាអាក់អន់ស្រពន់ចិត្តជាពន់ពេក ប៉ុន្តែមិនអាចយំនៅពេលនេះទេ!
" ថេហ៍ " ជុងហ្គុកភ្ញាក់ខ្លួនបន្តិចនៅពេលចាប់អារម្មណ៍ថាខ្លួនឯងបានប្រើសម្ដីលើសលួសដល់កូនប្រុសពិតមែន។
" ប៉ាចេញទៅ " ថេហ្យុងយកដៃវែងស្រលូនទៅរុញដើមទ្រូងលោកប៉ាចេញ ប៉ុន្តែកម្លាំងមិនដល់តែរុញអោយគេង្គើរគេមិនរង្គើរផង។
" អត់ទេ! យើងសូមទោសថេហ៍មិញគឺ... " ជុងហ្គុកលូកដៃទៅតាមចាប់ដៃស្រលូននោះយកមកកាន់ ប៉ុន្តែអាល្អិតមិនព្រមអោយចាប់កាន់បានឡើយ។
" អោយវាហួសទៅ! ប៉ានិយាយត្រូវខ្ញុំទទួលស្គាល់ "
" អត់ទេថេហ៍... "
" ខ្ញុំដឹងថាខ្ញុំជាមនុស្សចរិតអាក្រក់ ជាមនុស្សឈ្លើយច្រលើសបើស និយាយស្ដីគ្មានការគិត ចិត្តគំនិតខ្ញុំប្រៀបដូចក្មេងខ្ចី ប៉ានិយាយត្រូវ! ដូច្នេះហើយទើបប៉ាមានតែខ្ញុំម្នាក់មិនបាន... "
" ថេហ៍? "
" ប៉ុន្តែខ្ញុំសូមប្រាប់ប៉ាពេលនេះ ត្រង់នេះ ហើយនៅចំពោះមុខប៉ាថា ចរិតខ្ញុំបែបនេះខ្ញុំនិងមិនកែដើម្បីអ្នកណា! ហើយប៉ាចាំមើលថាខ្ញុំនិងចាត់ការមីស្រីណាដែលចូលចិត្តរបស់គេយ៉ាងម៉េច! ខ្ញុំមិនព្រមចោលខ្លួនប្រាណទទេរៗទេប៉ាចាំទុក "
" ថេហ៍? ថេហ៍ទៅដឹងអី? "
" ខ្ញុំទៅដឹងថាប៉ាទៅលួចលាក់ចិញ្ចឹមស្រីលក់ខ្លួននៅខាងក្រៅ ហើយខ្ញុំក៏ដឹងថាពេលនេះវាកំពុងតែរស់នៅសុខស្រួលទាំងកាយទាំងចិត្ត " ពាក្យសម្ដីរបស់ថេហ្យុងធ្វើអោយជុងហ្គុកហាក់ពិបាកក្នុងការកាត់ន័យយល់ តែមិនអាចទេដែរថេហ៍អាចរកស្នេលាឃើញ។
" ហេតុអ្វីប្រើពាក្យសម្ដីអាក្រក់ស្ដាប់បែបនេះ? ថេហ៍ជាមនុស្សប្រុស ហើយថេហ៍បានធ្វើអី? "
" បន្តិចវាខលមករកហើយ " ថេហ្យុងញញឹមចុងមាត់បន្តិច ហើយក៏ដាក់ខ្លួនអង្គុយដើម្បីរៀបចំស្គីនឃែបន្ត។
   ថេហ្យុងនិយាយមិនទាន់បាន5នាទីផងទូរស័ព្ទជុងហ្គុកក៏រោទិ៍ធ្វើអោយលោកប៉ារហ័សងាកទៅមើលមុខថេហ្យុងដែរអង្គុយធ្វើមិនខ្វល់ហើយក៏លើកទូរស័ព្ទយកនិយាយ។
( ហាឡូជុងហ្គុក ហឹក ជួយអូនផង ហឹក មានគេធ្វើបាបស្ទេ ហឹក ស្ទេខ្លាចណាស់ ហឹក ពួកវានាំគ្នាមករំលោភហើយធ្វើបាបស្ទេ ហឹក អូនខ្លាចណាស់ ពួកវារំលោភអូនហើយវាយអូន មកជួយផង ហឹក អូន..អូន ហ្អឹក )
" ស្ទេ? "
( អូនខ្ពើមខ្លួនឯងណាស់ វារំលោភស្ទេ ហឹក ស្ទេឈឺចាប់ណាស់ ជុងហ្គុក មកជួយស្ទេផង ហ្អឹក )
" ស្ទេស្ងប់អារម្មណ៍ មិនអីទេ បងនិងទៅរកស្ទេ ចាំបង ធ្វើចិត្តអោយល្អ "
( អូនចាំ ហ្អឹក ) ផ្ដាច់ទូរស័ព្ទ។
" ថេហ៍បានធ្វើស្អី? "
" ទៅរកវា ហើយទៅមើលវាដោយផ្ទាល់ភ្នែកទៅ "
" អ្នកណាបង្រៀនអោយមានចរិតបែបនេះ? ហេតុអីចេះធ្វើរឿងអាក្រក់ហួសនិស្ស័យបែបនេះ? " ផាច់!
" លោកនិងហើយ! លោកអ្នកបង្រៀនខ្ញុំ ខ្ញុំមិនចូលចិត្តប្រើរបស់រួមជាមួយអ្នកណាទេជាពិសេសគឺលោក! លោកដេកជាមួយខ្ញុំហើយគ្រប់យ៉ាងលើខ្លួនរបស់លោកខ្ញុំសុទ្ធតែមានសិទ្ធ ដូច្នេះទើបខ្ញុំនិយាយថាបើមានវាអត់ខ្ញុំ បើមានខ្ញុំអត់វា " ថេហ្យុងលើកដៃចង្អុលមុខជុងហ្គុក ធ្វើអោយលោកប៉ាភ្ញាក់ផ្អើលនិងសព្វថ្មីមួយដូចជាឃ្លាតឆ្ងាយ។
" ខ្ញុំដឹងថាវាចូលចិត្ត ទើបខ្ញុំបញ្ចូនមនុស្ស4-5នាក់នាំវាឡើងគ្រែអោយវាសប្បាយចិត្ត អោយវាល្មមឈប់ឃ្លានរបស់គេខ្លះ "
" ថេហ៍? "
" មិនឆាប់ទៅមើលវាទៅ ប្រយ័ត្នវាចងក ងាប់បាត់ " ថេហ្យុងនិយាយរួចក៏ដើរទៅដាក់ខ្លួនដេកនៅពូកធ្វើជាបិទភ្នែក ព្រោះមិនចង់ឃើញគេដើរចេញទេ ទោះមាត់និយាយថាអោយទៅតែចិត្តមិនបានសហការនោះឡើយ។
" យើងច្បាស់ជាមានរឿងដោះស្រាយជាមួយគ្នា "
" ទៅហើយកុំចាំបាច់មកវិញ " ថេហ្យុងសម្រក់ទឹកភ្នែកជាច្រើនរាប់រយដំណក់  នៅពេលឮសំឡេងបើកទ្វាចេញទៅ ច្បាស់ណាស់ថាលោកប៉ានិងទៅរកស្រីម្នាក់នោះមួយរយភាគរយ។
   ស្បថចុះមិនដែលមានអារម្មណ៍ថាឈឺចាប់ ចុកឆ្អល់ វេទនាចិត្តដូចពេលនេះទេ ពិតជាស្អប់ស្ថានភាពបែបនេះណាស់ បើទាញពេលវេលាថយក្រោយគេច្បាស់ជាមិនយករាងកាយទៅប្រលូកជាមួយអារម្មណ៍មួយឆាវបែបនិងទេ។ ពេលនេះដឹងហើយថាយើងមិនមែនជាជម្រើសរបស់គេ ចុងក្រោយអ្នកដែលគេជ្រើសយកនៅតែជានាង!
   ខ្ញុំគិតថាប៉ុណ្ណឹងដ្រាម៉ាពេកហើយ តែទោះជាយ៉ាងណាក៏ខ្ញុំមិនខ្វល់ ខ្ញុំមិនចុះចាញ់ជាមួយអ្នកណាទេ លោកប៉ាជារបស់ខ្ញុំតាំងពីដើមរហូតដល់ទីបញ្ចប់ អ្នកណាក៏គ្មានសិទ្ធមកប៉ះពាល់ដែល ត្រូវចាំថាខ្ញុំមកមុនពួកស្រីអត់ឃ្លានអស់ទាំងនោះ!

    វាមិនមែនជាបញ្ហាទេ ដែលពួកវាហ៊ានដល់ថ្នាក់មកពាក់ព័ន្ធជាមួយអ្វីដែលជាកម្មសិទ្ធរបស់ខ្ញុំ ព្រោះខ្ញុំដឹងថាពួកវាមិនអាចមើលឃើញអនាគត!




To be continue.

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now