Episode 24: ខ្ញុំប្រមាននាង

2.2K 214 6
                                    

   នាទីក្លាយទៅជាម៉ោង ម៉ោងក្លាយទៅជាថ្ងៃ ថ្ងៃក៏ក្លាយទៅជាខែ ខែក៏ក្លាយទៅជាឆ្នាំ។ ធ្មិចបើកៗពេ
លវេលាកន្លងផុតទៅមួយឆ្នាំដូចកុហកអញ្ចឹង រីឯសុខភាពរបស់ថេហ្យុងល្អប្រសើរច្រើនណាស់ មិនថាផ្លូវកាយឬផ្លូវចិត្តនោះទេ។
   រយះពេលមួយឆ្នាំនេះជុងហ្គុកព្យាយាមធ្វើតាមពេទ្យគ្រប់យ៉ាងដើម្បីព្យាបាលផ្លូវចិត្តរបស់ថេហ្យុងអោយជា សះស្បើយទោះពេលខ្លះរាងលំបាកក៏ដោយ។ ចំណែកឯទំនាក់ទំនងរបស់ពួកគេក៏កាន់តែល្អូកល្អើនពីមួយថ្ងៃទៅមួយថ្ងៃ ទោះមានថ្ងៃខ្លះមានការឈ្លោះទាស់ទែងជាមួយគ្នាក៏ពិតមែន ប៉ុន្តែយ៉ាងយូរណាស់1ម៉ោង ក៏ត្រូវគ្នាវិញហើយ។

" ប៉ា " ទោះឥឡូវមិនរស់នៅជាមួយគ្នាក្នុងឋានៈជាឪពុកកូនចិញ្ចឹមទៀតក៏ដោយ ក៏ថេហ្យុងតែងតែហៅជុងហ្គុកថាប៉ារហូតដែរ ប៉ុន្តែក៏ពេញចិត្តនិងសព្វនាមនេះដូចគ្នា។
" បាទ "
" ថ្ងៃខួបកំណើតជីមីនហើយ ជូនអូនទៅទិញកាដូរបន្តិចមក អូនខ្ចិលទៅម្នាក់ឯងណាស់ "
" ទោះបីអូនសូមបងទៅម្នាក់ឯង ក៏បងមិនអោយអូនទៅដែរ ជុប " ជុងហ្គុកថើបមាត់គេមួយខ្សឺតទើបងើបឡើងដឹកដៃគេចេញទៅ ដើម្បីធ្វើដំណើរទៅផ្សារទំនើបទាំងអស់គ្នា។

   ចំណាយពេលមិនយូរពួកគេក៏មកដល់ផ្សារទំនើបតាមការគ្រោងទុក។ ពេលមកដល់ភ្លាម ថេហ្យុងក៏ដាក់សំណើរទៅជុងហ្គុកថាត្រូវបំបែកគ្នាទិញកាដូរអោយជីមីនកន្លែងផ្សេងគ្នា ដាច់ខាតមិនអោយគ្នាដឹងនោះទេ។
   ពេលព្រមព្រៀងគ្នាហើយ ជុងហ្គុកក៏សម្ដៅទៅកាន់កន្លែងលក់នាឡិកា ចំណែកឯថេហ្យុងក៏ដើរសម្ដៅទៅកាន់កន្លែងលក់សម្លៀកបំពាក់នារីទៅវិញ។

" យើងយកបានមុន វាជារបស់យើង "
" យកទៅ " ថេហ្យុងក្រលែងភ្នែកទៅមើលមនុស្សដែលមានថ្លើមធំពាសមេឃមកដណ្ដើមរ៉ូបពីដៃរបស់គេ ទាំងដែលការពិតអ្នកដែលយកបានមុនគឺជាគេសោះ។ ថេហ្យុងប្រលែងរ៉ូបនោះចេញ ហើយក៏ដើរទៅចាប់យកមួយទៀត។
" អានេះក៏របស់យើងដែរ យើងឃើញមុន " ថេហ្យុងបង្ហាញទឹកមុខធុញទ្រាន់និងស្រីម្នាក់នេះជាពន់ពេក។
" បើជាជ្រុលជាបែបនេះ នាងមិនព្រមទិញមួយហាងតែម្ដងទៅ "
" យើងចង់ទិញឬមិនទិញជារឿងយើង "
" មិនដែលដឹងថាដារាម៉ូដែលដូចជាអ្នកនាងហ្វ្រីស៊ូ ចូលចិត្តរបស់គេបែបនេះសោះ "
" ឯង " ថេហ្យុងមិនខ្វល់បន្ត ក៏ដើរទៅរើសកន្លែងផ្សេងទៀត ប៉ុន្តែនាងនៅតែតាមដណ្ដើមគេដដែល ទើបថេហ្យុងសម្រេចចិត្តរើសយកៗស្ទើតែពេញមួយហាង ប៉ុន្តែអ្នកដែលគិតលុយមិនមែនជាគេនោះទេ។

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now