ភាគបញ្ចប់: 1/2

1.9K 156 3
                                    

កន្លងផុតមួយសប្ដាហ៍បន្ទាប់ពីចុះអេតាស៊ីវិល យ៉ុនហ្គីបាននាំជីមីនមកលំហែរកាយនៅឯក្រៅប្រទេស ដោយបានដាក់វិសមកាលសម្រាកការងារមួយខែឯណោះ។

@Switzerland
នៅតាមដងផ្លូវពោរពញទៅដោយព្រិលធ្លាក់សរក្បុសពាសពេញផ្លូវ មិនអាចសូម្បីតែមើលឃើញសភាពដី និងស្លឹកឈើដែរនៅលើមែក ព្រោះដោយសារតែវាស្រោបទៅដោយកម្ទេចទឹកកក ដែលគេហៅថាព្រិលនោះ។
យ៉ុនហ្គីនិងជីមីនពាក់អាវរងារធំៗ ដើរកាន់ដៃគ្នានៅតាមដងផ្លូវដែលពោរពេញទៅដោយព្រិលធ្លាក់ ដើម្បីផ្ដល់ភាពកក់ក្ដៅអោយគ្នាទៅវិញទៅមក។

" ខែរងារនៅប្រទេស Switzerland ស្អាតខ្លាំងណាស់ ជាពិសេសនៅពេលមានព្រិលធ្លាក់បែបនេះ " ជីមីនយកដៃម្ខាងដែរមានពាក់ស្រោមដៃដើម្បីកាត់បន្ថយភាពត្រជាក់ទៅដាក់ត្រងកម្ទេចព្រិល។
" ស្អាតមិនដល់អូនផង "
" បងនេះចំមែន! បងអូនឮគេថាគូរស្នេហ៍ដែលកាន់ដៃគ្នាមើលព្រិលធ្លាក់ដំបូងនិងក្លាយជាគូរស្នេហ៍ដែរយូរអង្វែងបំផុត "
" ទោះយើងមិនដើរក្រោមព្រិល ក៏ពួកយើងក្លាយជាគូរស្នេហ៍ដ៏យូរអង្វែងដែរ "
" បង!!! " ជីមីនទន្រាំជើង មិនសុខចិត្តនៅពេលដែរយ៉ុនហ្គីមិនស្របតាមសម្ដីខ្លួន។
" ហឹស អ៊ីចឹងយើងក៏ក្លាយជាគូរស្នេហ៍ដ៏យូរអង្វែងបំផុតក្នុងពិភពលោកនេះហើយ " យ៉ុនហ្គីសើចបន្តិចទើបយល់ព្រមនិយាយចាក់បណ្ដោយតាមគេ អោយគេសុខចិត្ត។
" ត្រូវតែអ៊ីចឹងហើយ " ជីមីនញញឹម អោបដៃយ៉ុនហ្គីដើរបន្តទៅមុខជារឿយយ៉ាងមានក្ដីសុខ។
" ការពិតទៅប្រុសចាស់ដូចជាបង ក៏ចេះ Romantic ដែរ មិនមែនចេះតែសោះកក្រោះទាំងអស់ឯណា " ស្ងាត់បានភ្លែតជីមីនក៏ចាប់ផ្ដើមនិយាយឡើងធ្វើអោយយ៉ុនហ្គីត្រូវក្រលែកភ្នែកមកមើលគេយ៉ាងលឿន។
" ក្មេងអូននេះមើលងាយបងណាស់! បងចាស់តែអាយុតើ តែអ្វីផ្សេងបងនៅក្មេងល្មមអោយអូនប្រើបានគ្រប់ទាំងអស់ អូនធ្វើដូចមិនដឹងថាកម្លាំងបង90លើគ្រែ និង10ក្រោមគ្រែ "
" ហ្អា មើលនិយាយចុះ មិនចេះខ្មាស់មេឃដីទាល់តែសោះ បងនេះមាត់អាក្រក់ខ្លាំងណាស់ " ជីមីនងាកមុខទៅខាំស្មារបស់គេ មិនជាខ្លាំប៉ុន្មាននោះទេ តែក៏អាចធ្វើអោយឈឺដែរ។
" អូយ៎...ក្មេងដូចអូនក៏ពូកែអៀនដែរ តែពេលអនុវត្តមិនឃើញអៀនសោះ "
" បិទមាត់របស់បងភ្លាមទៅ " លើកនេះដៃខ្លីៗក៏លើកទៅមួលក្ដិចក្បាលពោះរបស់គេមួយទំហឹង ព្រោះអោយគេត្រូវញោចខ្លួនថយក្រោយបន្តិច។
" មើលចុះនិយាយប៉ុណ្ណឹងសោះមុខអូនក៏ក្រហមទៅហើយ! អូនសម្លាញ់ហា៎ជិតមានកូនមួយទៅហើយហេតុអ្វីក៏នៅតែអៀនបងទៀត? "
" ឆ្គូត! មានកូនស្អីបង? អូនជាប្រុស "
" បើមិនអាចមានក៏ធ្វើអោយអាចទៅ មានអីទៅពិបាក? មួយថ្ងៃពេញមិនសម្រាក មិនញ៉ាំបាយ ក៏អាចមានទៅហើយ កុំអោយតែអូនសន្លប់ចោលបង "
" ប្រុសមាត់អាក្រក់ " ជីមីនលើកដៃតូចៗទៅវាយលើមាត់របស់មនុស្សចាស់មាត់រអិលមួយដៃយ៉ាងថ្នមដៃបំផុត។ មិនយល់ថាគេវាយធ្វើអីបើវាយមិនឈឺផងនិង!
" អួយ៎ ឈឺណាស់អូនសម្លាញ់! " យ៉ុនហ្គីយកដៃទៅអង្អែលមាត់ធ្វើជាឈឺណាស់ តែតាមការពិតមិនឈឺដូចមាត់របស់នាយនិយាយនោះទេ សូម្បីតែរសើបក៏មិនរសើបផង។
" រំអួយណាស់ប្រុសចាស់ ប៉ះតែបន្តិចសោះ "
" មិនរំអួយទេ! វានិងលែងឈឺបើសិនជាបានបែបនេះ សឺត!! " យ៉ុនហ្កីលូកដៃទៅក្រសោបចង្កេះរបស់ប្រពន្ធ ទម្លាក់បបូរមាត់ថើបថ្ពាល់ប៉ោងៗរបស់គេខ្សឺតៗយ៉ាងក្រឺតខ្នាញ់។
" ខ្មាស់គេ " ជីមីនសើចទាំងមុខក្រហម ហើយក៏យកដៃទៅទប់ទ្រូងរបស់គេដោយកាយវិការអៀនប្រៀន។ មើលចុះមនុស្សមើលមកច្រើនណាស់ កោដតែគេចេះមកអោបថើបកណ្ដាលវាលទៅកើត!
" ខ្មាស់អ្នកណា? គ្មានអ្នកចាប់អារម្មណ៍ផងនិង "
" លែងអូនបានហើយ...នៅមិនលែងទៀត? " ជីមីនរើបម្រាស់ចេញពីរង្វង់ដៃរបស់គេ តែរើមិនរួចដោយសារតែគេអោបស្អិតដូចតុកកែអ៊ីចឹង។
" មិនលែងនោះទេ អូនមិនគិតថាអោបគ្នាក្រោមព្រិលធ្លាក់បែបនេះកក់ក្ដៅទេ? "
" កក់ក្ដៅស្អីរបស់បង រឹងខ្លួនទៅវិញទេត្រជាក់ណាស់ បងលែងអូន!! ខ្មាស់គេណាស់ប្រុសចម្កួត "
" ខ្មាស់គេដោយសារបានប្រុសចាស់ដូចបងធ្វើប្ដីក៏ថាទៅ "
" គិតតែផ្ដាស"
" គឺអូននេះហើយអ្នកថា អូនថាខ្មាស់គេនោះអី " យ៉ុនហ្គីប្រលែងដៃចេញពីចង្កេះរបស់គេ។ មើលចុះចេញចរិតកូនក្មេងមកទៀតហើយ ឥឡូវនេះចេះងរងក់សម្បើមណាស់ អោយគេតាមលួងរហូត។
" កុំប៉ះបងខ្មាស់គេ " ក្រវាសដៃចេញពីជីមីនហើយក៏ដើរចូលទៅក្នុងហ្វូងមនុស្សដោយអោយជីមីនដើរតាមពីក្រោយ។
" អេបាត់ទៅណាហើយ លឿនម្លេះ? " ជីមីនបង្វិលខ្លួន មួយជុំរកមើលយ៉ុនហ្គី តែរកមិនឃើញទាល់តែសោះ និយាយថាពីលឿននោះលឿន។

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now