Episode 17: ថេហ្យុងយ៉ាងម៉េចហើយ?

2.3K 195 0
                                    

    គ្មាននរណាម្នាក់ដែលអាចទ្រាំសម្លឹងមើលមនុស្សដែលយើងស្រឡាញ់ទៅប្រលោកប្រឡាក់ ពាក់ព័ន្ធជាមួយអ្នកដ៏ទៃនោះទេ ទោះមាត់និយាយថាមិនខ្វល់ប៉ុន្តែចិត្តនិងបេះដូងច្បាស់ជាមិនអាចទទួលយក រឿងនេះគឺជារឿងពិត។
   មិនលាក់បាំងទេ ថេហ្យុងធ្លាប់កើតមានរឿងជាច្រើននៅពេលដែលទៅរស់នៅជប៉ុន។ កំឡុងពេលចូលវិទ្យាល័យថេហ៍និងជីមីនមិនបានរៀនសាលាជាមួយគ្នាឡើយទោះបីនៅផ្ទះរួមគ្នាមែនពិត។ ថេហ្យុងក៏ត្រូវទៅរៀនសាលាផ្សេង ហើយកំឡុងពេលនោះផងដែរថេហ្យុងត្រូវបានសិស្សៗនៅទីនោះធ្វើបាប ដល់ថ្នាក់មានពេលខ្លះត្រូវគេចាប់បង្ខំបម្រុងនិងរំលោភទៀតផង ប៉ុន្តែវាអាចសំណាងបំផុតដែលមានគ្រូៗឃើញនិងជួយទាន់ពេល។ ប៉ុន្តែវាជារឿងដែលមានវិបដិសារីនិងសោកស្ដាយពេញមួយជីវិត គ្រូសាលានោះបានប្រើអំពើហិង្សានិងបង្ខំថេហ្យុងអោយបៀមប្រដាប់ភេទរបស់វាយ៉ាងព្រៃផ្សៃ ចាប់ពីពេលនោះថេហ្យុងមិនដែលគិតថាខ្លួនឯងមានតម្លៃបន្តទៀតឡើយ ទោះជាវាមិនបានប៉ះពាល់ខ្លួនរបស់គេក៏ដោយ។ ថេហ្យុងក៏ត្រូវមិត្តរួមថ្នាក់វាយធ្វើបាប ជេស្ដីប្រមាថជារឿយៗ ប៉ុន្តែបញ្ហាឆ្គួតឡប់អស់ទាំងចាប់ផ្ដើមធ្វើអោយក្លាយជាមនុស្សលែងខ្លាចអ្វី លែងមានអារម្មណ៍ថាពិភពលោកស្រស់ស្អាត ហើយនិងលែងខ្វល់ថាជីវិតមនុស្សគ្រប់គ្នាមានតម្លៃ ហើយក៏មិនដែលហារស្ដីប្រាប់នរណាម្នាក់ដែល ប៉ុន្តែភាពរឹងមាំអស់ទាំងនោះបែរជាធ្វើអោយក្មេងម្នាក់នេះនាំទុក្ខដល់ផ្លូវចិត្តខ្លួនឯងទៅវិញ។
   ថេហ្យុងចាប់ផ្ដើមមានជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ រហូតដល់ថ្ងៃមួយគេបានលេបថ្នាំបម្រុងនិងសម្លាប់ខ្លួន សំណាងដែលជីមីនបានឃើញទាន់ ហើយក៏បានដឹងរឿងគ្រប់យ៉ាងពីថេហ្យុងទាំងអស់ រឿងក៏បានលាក់ជាការសម្ងាត់មិនអោយអ្នកណាដឹងក្រៅពីពួកគេពីរនាក់។ បន្ទាប់ពីថ្ងៃនោះមកជីមីនក៏បានទាមទារដូរសាលារហូតបានរៀនជាមួយគ្នា ជីមីនតែងតែនៅមើលថែនិងលួងលោមថេហ្យុងរហូតទាល់តែគេបានធូរស្រាលវិញ ហើយក៏សម្រេចចិត្តនាំគ្នាត្រឡប់មកសេអ៊ូលវិញ។
   ប៉ុន្តែមកដល់ពេលនេះផ្លូវចិត្តរបស់ថេហ្យុងចាប់ផ្ដើមដុនដាបម្ដងទៀត ដោយសារតែគេដឹងថាម្ដាយរបស់គេបានស្លាប់ចោលគេតាំងតែពីគេកើតបាន1អាទិត្យដំបូង។ គាត់ស្លាប់ដោយសារតែមិនអាចទ្រាំទ្រជាមួយការភិតក្បត់របស់ប្ដីគាត់ពីមួយថ្ងៃទៅមួយថ្ងៃ សូម្បីតែថ្ងៃដែលម្ដាយគេសម្រាលគេ ក៏មនុស្សដែលមាននាមជាឪពុកបង្កើតរបស់គេមិនសូម្បីមកអើតមើល1វិនាទីឡើយ គាត់ថែមទាំងបានបណ្ដើរស្រីកំណាត់ដើរលេងហ៊ឺហារសប្បាយមិនខ្វល់ពីប្រពន្ធកូនដែលដេកសម្រាកនៅឯផ្ទះ។ តែសំណាងល្អដែលជុងហ្គុកមានចិត្តសប្បុរសយកក្មេងដូចគេមកចិញ្ចឹម ទោះបីដឹងថាគេជាកូនបងស្រីចុងដែលនាយស្អប់បំផុតក៏ដោយ។    
   មូលហេតុទាំងនេះធ្វើអោយគេចាប់ផ្ដើមគិតពីអនាគតរបស់ខ្លួនរវាងជុងហ្គុកតើអាចនិងដូចពួកគាត់ទេ? ទោះបីជាស្រឡាញ់ជុងហ្គុកខ្លាំងប៉ុណ្ណាក៏មិនអាចហាមឃាត់ឬដាក់ជម្រាសផ្លូវមិនអោយលោកប៉ាដើរតាមផ្លូវរបស់គាត់បានដែរ ការគិតនេះវាឈានទៅរករឿងអតីតស្មោគគ្រោកដែលធ្វើអោយថេហ៍ចាប់ផ្ដើមយល់ថាយ៉ាងណារាងកាយអាក្រក់មួយនេះមិនសាកសមនិងជុងហ្គុកឡើយ។
  
  ពាក្យសម្ដីរបស់ថេហ្យុងទាំងប៉ុន្មានបានធ្វើអោយជុងហ្គុកមិនអារម្មណ៍មិននឹងនរ មិនយល់ថាកំហុសទាំងអស់នោះមានលទ្ធផលអាក្រក់ខ្លាំងប៉ុណ្ណាដល់ក្មេងម្នាក់នេះ ហើយនាយក៏មិនអាចស្មានដល់ថាថេហ៍ទៅដឹងរឿងអ្វីមកខ្លះ។
" សូមកុំស្អប់អូនដូចបងស្អប់ម៉ាក់អូនអី " ថេហ្យុងក្ដាប់ដៃខាំបបូរមាត់ស្ទើរតែបែកឈាម ហើយប្រយោគប៉ុន្មានព្យាង្គនេះក៏ធ្វើអោយជុងហ្គុកស្រឡាំងកាំងដូចគ្នា តើថេហ៍ទៅដឹងរឿងនេះមកពីណា?
" ថេហ៍? "
" កុំបាច់លាក់បាំងអី! អូនអាយុប៉ុណ្ណេះហើយរឿងអ្វីក៏អូនអាចដឹងដែរ " ថេហ្យុងបញ្ឈប់បន្តិចដោយសារតែថប់ដង្ហើមរួចក៏និយាយបន្ត " សូមមេត្តាកុំស្អប់ខ្ពើមអូនអី អូនគ្មានចេតនាទេ សូមអង្វរ " ថេហ្យុងចាប់ផ្ដើមយំខ្លាំងៗរហូតទាល់តែស្វាយមាត់ ធ្វើអោយជុងហ្គុកមានការព្រួយបារម្ភរហូតទាញគេយកមកអោបដោយអង្អែលខ្នងលួងលោមថ្នមៗ។
" ឈប់យំបានហើយថេហ៍ គ្មានថ្ងៃដែលបងអាចស្អប់អូនឡើយ គ្មានថ្ងៃទេ គ្មានថ្ងៃនោះជាដាច់ខាត " ជុងហ្គុកអោបថេហ្យុងយ៉ាងណែនព្រោះតែក្មេងនេះយំដង្ហក់ទាល់តែញ័រខ្លួន។
" ថេហ៍បងប្រាប់អោយឈប់យំ! ឈប់យំទៅ " ជុងហ្គុកភ័យខ្លាំងឡើងៗ នៅពេលដែលថេហ្យុងនៅតែបន្តយំៗទាល់តែទន់ខ្លួនសន្លប់បាត់មាត់ឈឹងលើស្មារបស់នាយ។
   ជុងហ្គុកលើកបីថេហ្យុងឡើងទៅលើបន្ទប់និងបានខលហៅគ្រូពេទ្យអោយមកម្ដងទៀត អាការះរបស់ថេហ៍ច្បាស់ជាមិនមែនមកពីរបួសនេះទេ។

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now