Episode 28: អ្នកណាកូនប្រសារប៉ា?

2.1K 173 2
                                    

   ថ្ងៃនេះជុងហ្គុកមានប្រជុំសំខាន់ទើបត្រូវងើបទៅតាំងពីព្រលឹម ហើយក៏មិនបានប្រាប់ថេហ្យុងដែរ ព្រោះគិតថាថ្ងៃត្រង់អីក៏មកផ្ទះវិញហើយ ទើបមិនចង់ដាស់គេនាំតែរំខានដំណេកអោយគេម៉ួម៉ៅដាក់ឥតអំពើ។
   បន្ទាប់ពីជុងហ្គុកចេញទៅបានតែប៉ុន្មានម៉ោងថេហ្យុងក៏ភ្ញាក់ឡើង តែចម្លែកចិត្តបំផុតពេលងើបមកមិនឃើញជុងហ្គុកនៅគេងជាមួយ ក្នុងចិត្តក៏រាងខឹងបន្តិចដែរ ទើបទាញទូរស័ព្ទខលទៅគេទាំងប្រញ៉ាប់ ចង់ដឹងថាមានការសំខាន់អីណាស់ណាទើបហ៊ានទុកគេចោលបែបនេះ។

" ហាឡូ បងនៅឯណាមនុស្សអាក្រក់ " គ្រាន់តែអ្នកខាងនោះលើកទូរស័ព្ទភ្លាមថេហ៍ក៏ចាប់ផ្ដើមបញ្ចេញសំឡេងដូចកញ្ចែរដាក់ភ្លែតតែម្ដង។
( បងនៅក្រុមហ៊ុនអូន ថ្ងៃនេះបងមានប្រជុំទើបត្រូវមកពីព្រឹកបន្តិច បងមិនបានប្រាប់អូនដោយសារបងឃើញអូនគេងលក់ស្រួលទើបមិនចង់រំខាន ប៉ុន្តែបន្តិចទៀតបងប្រជុំចប់ហើយ ) ដោយដឹងថាស្ថានការមិនស្រួលលោកនាយកប្រតិបត្តិក៏ចាប់ផ្ដើមលើកហេតុផលចេញមកយ៉ាងប្រញ៉ាប់។
" យ៉ាងណាក៏គួរតែប្រាប់អូនមួយម៉ាត់ "
( អូយ៎ បងសូមទោស អូនសម្លាញ់ )
" ពេលណាបងមកវិញ? "
( ប្រហែលជារៀងរសៀលបន្តិចបងត្រូវអោយគេយកឡានអូនទៅធ្វើផង! សម្រេចចិត្តឬនៅថាយកឡានដដែលឬុយកឡានថ្មីហឹម? )
" ចង់បានទាំងអាថ្មី ចង់បានទាំងអាចាស់ "
( ពុទ្ធោ!! បងមានលុយឯណាច្រើនដល់ថ្នាក់និងពៅព្រលឹង ) ជុងហ្គុកលាន់មាត់ត្អូញឡើង និយាយសុទ្ធតែចង់បានទាំងចាស់ទាំងថ្មី! គ្រាន់តែតម្លៃឡានដែរយកទៅធ្វើស្មើនិងទិញឡានថ្មីទៅហើយអូនសម្លាញ់។
" ផ្គាប់ចិត្តអូនប៉ុណ្ណឹងមិនបានមិនបាច់យកអូនធ្វើប្រពន្ធបងទេ "
( អូហូ លេងគម្រាមផងហេស៎កូនទោលរបស់លោកមហាសេដ្ឋីគីម )
" អូនមិនបានគម្រាមផង អូននិយាយមែនសោះនិង! តែចុះពីរនាក់ម៉ែកូននោះ? "
( បងមិនដឹងទេ អូនចង់ធ្វើអីធ្វើទៅ! បើសិនជាគេមានលទ្ធភាពសងលុយនិងក៏ជារបស់អូនហើយ )
" មែនហ្អេស? បងអោយអូនមែនហេស៎? 30លានណាបង ពិតជាអោយអូនមែន? មិនខ្លាចអូនចាយអស់ទេហេស៎? "
( បងរកលុយរាល់ថ្ងៃនេះគឺដើម្បីអោយអូនចាយ...ប៉ុណ្ណឹងបានហើយណាបងរវល់បន្តិច ) ទូរស័ព្ទបានផ្ដាច់។
" មនុស្សឆ្គួតនេះ " ថេហ្យុងញញឹមខ្ចឹបមាត់នៅពេលឮប្រយោគរបស់គេ ថារកលុយរាល់ថ្ងៃដើម្បីអោយខ្លួនចាយ អួយពិសេសខ្លាំងម្លេះ!!

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now