Episode 30: Me&You Forever

2K 168 1
                                    

   3ឆ្នាំបានកន្លងផុត
   ពេលវេលាមិនចេះចាំអ្នកណាទេ ពេលនេះក៏បានឆ្លងផុតទៅ3ឆ្នាំទៀតហើយ។ អាយុក៏កាន់តែកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ រូបរាងក៏ចាប់ផ្ដើមប្រែប្រួលម្ដងបន្តិចៗទៅតាមអាយុកាលដែរ។
   ជុងហ្គុកនិងយ៉ុនហ្គីពេលនេះឈានចូលលេខ3ទៅហើយប៉ុន្តែសម្រស់និងកម្លាំងនៅតែឋិតថេរដដែល ទាំងនេះក៏អាចអោយជីមីននិងថេហ្យុងមានមោទនភាពដែរបានប្ដីក្មេងសង្ហាររហូតដល់ចាស់បែបនេះ។
   3ឆ្នាំមកនេះពួកគេមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ ក្ដីស្រឡាញ់ដែលមានអោយគ្នាកាន់ទៅច្រើនទៅៗរាល់ថ្ងៃ។ ប៉ុន្តែក្នុងទំនាក់ទំនងមួយតែងតែមានការទាស់ទែងគ្នាខ្លះហើយ ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចបាត់មុខគ្នាបានដែរ។ ដូចពាក្យចាស់និយាយថាឈ្លោះច្រើនកូនញឹក!

   រយះពេល3ឆ្នាំមកនេះជុងហ្គុកធ្វើអ្វីគ្រប់យ៉ាងដើម្បីថេហ្យុង មិនដែរធ្វើអោយគេស្រក់ទឹកភ្នែកម្ដងណាឡើយ នាយស្រឡាញ់ថ្នាក់ថ្នមអតីតកូនចិញ្ចឹមម្នាក់នេះប្រៀបដូចជាត្បូងពេជ្យមិនថាគេហារមាត់ចង់បានអ្វីនោះ នាយតែងតែតាមផ្គាប់ចិត្តគេជានិច្ច។ អ្វីដែរពិសេសកាលពីខួបកំណើតរបស់ថេហ្យុងកាលពីចុងឆ្នាំមុននាយបានផ្ដល់កាដូរយ៉ាងពិសេសមួយសម្រាប់ថេហ៍ គឺការចុះអេតាស៊ីវិលក្លាយជារបស់គេទៅវិញទៅមកយ៉ាងពេញសិទ្ធ នាយជ្រើសរើសមិនរៀបការក៏ព្រោះតែនៅកូរ៉េមិនទាន់ធំទូលាយក្នុងការធ្វើរឿងទាំងនេះនោះទេ។

" ប្រពន្ធសម្លាញ់ "
" បងហៅអូនធ្វើអី " ថេហ្យុងងាកមុខមកមើលអតីតលោកប៉ាតែឥឡូវក្លាយជាស្វាមី។
" ចង់ដើរលេងឬអត់ថ្ងៃនេះ? "
" កើតអីបង នៅសុខៗនឹកឃើញបបួលអូនដើរលេង " ថេហ៍សើចបន្តិច រាល់ដងមិនដែលឃើញបែបនេះផង ថ្ងៃខ្លះគេអង្គុយបបួលបែកពពុះមាត់ទៀតក៏មិនខ្ចីទៅដែរ។
" បងអត់បានបបួលទេ បងគ្រាន់តែសួរអូនតើ "
" បងឯងនេះ " ថេហ៍ងាកមុខមកសម្លក់ជុងហ្គុក យ៉ាងគួរអោយខ្នាញ់។
" ហឹស ប៉ុន្មានថ្ងៃមុនអូនឮបបួលបងទៅលេង Namsan Tower អ្ហេស៎ ឥឡូវលែងចង់ទៅហើយ? " ជុងហ្គុកសើចបន្តិចទើបយកដៃទៅស្បូតកន្ទុយសក់ដែរមានប្រវែងត្រឹមករបស់គេ។
" បងមិនជូនអូនទៅផង "
" ឥឡូវរៀបចំខ្លួនទៅ បងជូនទៅ "
" បងទៅមែនហេស៎? " ថេហ្យុងងាកមកមើលជុងហ្គុក ទាំងស្នាមញញឹមត្រេកអរ។ និយាយតាមត្រង់ចុះគេចង់ទៅកន្លែងនោះដើម្បីចាក់សារជាមួយជុងហ្គុកជាយូរហើយ ប៉ុន្តែបបួលលើកណាក៏គាត់មិនទៅដែរ។
" បាទ "
" យេសសស អូនបបួលជីមីនសិន " ថេហ្យុងស្រវ៉ាចុះពីលើគ្រែទៅទាញយកសម្លៀកបំពាក់មកផ្លាស់ និងខលហៅជីមីន។
" មិនមែនទៅតែពីរនាក់បងទេហេស៎? "
" អត់ទេ អូនបបួលមីនទៅដែរ "
" តាមចិត្តអូន "

កម្មសិទ្ធបេះដូង ( Completed )Donde viven las historias. Descúbrelo ahora