Episode 22: ឆ្គួតបំផុត

2.1K 190 4
                                    

   ទម្រាំតែចាត់ចែងរឿងអាក្រក់អស់ទាំងនេះហើយរួចរាល់អស់ក៏ឈានចូលថ្ងៃត្រង់ទៅហើយដែរ។ ពួកនោះត្រូវបានប៉ូលីសបញ្ជូនទៅមណ្ឌលកែប្រែព្រោះមានសារធាតុញៀនលើសកម្រិត ស្ទើតែអាចធ្វើអោយពួកគេបាត់បង់សតិជាមនុស្ស។ ចំណែកឯស្រ្តីពីរអ្នកដែរបានស្លាប់នៅកន្លែងកើតហេតុនោះក៏ត្រូវបានគេបញ្ជូនអោយទៅសាច់ញាតិធ្វើបុណ្យ ដោយសារជីមីនបានបំភ្លឺហើយថានាងទាំងពីរនាក់ជាមេខ្លោងចាប់ជម្រិតពួកគេ ទើបគ្មានអ្នកណាពើរឿងនេះ។
   ចំណែកឯថេហ្យុងពេលនេះក៏កំពុងតែស្ថិតនៅមន្ទីរពេទ្យ របួសក៏គួរសមណាស់ដែរ ដោយសារតែគេហូរឈាមអស់ច្រើនពេកទើបត្រូវបញ្ចូលឈាមបន្ថែម។ ពេទ្យក៏បានផ្ដល់ដំណឹងផងដែរថាទាល់តែព្រឹកស្អែកទើបថេហ្យុងដឹងខ្លួនវិញ ព្រោះកម្លាំងរបស់គេពិតជាខ្សត់ខ្សោយណាស់។
   កំឡុងពេលសន្លប់ លោកស្រីមីន ស៊ុកជីន និងណាមជូនត្រូវត្រឡប់មកកូរ៉េភ្លាមៗដើម្បីមកមើលថេហ៍ ហើយក៏មានមិត្តភក្តិដែរធ្លាប់រាប់អានគ្នាមកសួរសុខទុក្ខផងដែរ។ លោកស្រីមកមើលបានប្រហែលកន្លះម៉ោងទើបត្រឡប់ទៅវិញដោយសារតែគាត់ចាស់ហើយមិនអាចអង្គុយបានយូរនោះទេ។
   ចំណែកឯស៊ុកជីន និងណាមជូនក៏ត្រូវទៅផ្ទះសម្រាកដោយសារតែធ្វើដំណើរផ្លូវឆ្ងាយ។ ចំណែកឯជីមីនក៏ត្រូវយ៉ុនហ្គីនាំទៅសម្រាកនៅឯផ្ទះ ដោយសារតែគេគ្មានរបួសអ្វីនោះទេ គ្រាន់តែអស់កម្លាំងបន្តិចៗ។ ពួកនិងមកម្ដងទៀតនៅព្រឹកស្អែកពេលដែលថេហ្យុងនិងខ្លួន ពេលនេះនៅសល់តែជុងហ្គុកម្នាក់ប៉ុណ្ណោះ។

" ខ្លួនអូនមានរបួសទៀតហើយ បងសូមទោស! បងគួរតែមើលថែអូនអោយខ្លួនជាងនេះ " ជុងហ្គុកយកដៃរបស់រាងតូចមកដាក់ផ្អឹបនិងថ្ពាល់ដោយស្រក់ទឹកភ្នែក។ គេច្បាស់ជាមនុស្សអត់បានការបំផុតនៅលើលោក ដែរមិនអាចមើលថែថេហ្យុងអោយល្អបាន មួយជីវិតនេះគេខុសសម្ដីជាមួយម្ដាយថេហ្យុងច្រើនណាស់។
" តើអូនត្រូវឈឺខ្លួនប៉ុន្មានដង? តើដងខ្លួនអូនត្រូវមានរបួស និងស្លាមស្នាមប៉ុន្មានកន្លែងទៀត ទើបបងអាចមើលថែអូនបាន? បងនេះចំជាឆ្គួតបំផុតហើយថេហ៍ បងគួរតែទុកអោយអូននៅជាមួយបងតាំងពីដំបូង បងមិនគួរបណ្ដោយអោយអូនទៅជាន់កន្លែងស្មោគគ្រោកនោះទេ " ជុងហ្គុកខ្ទប់មុខយំនិងដៃរបស់ថេហ្យុងដោយមិនបញ្ចេញសំឡេង។
" បងជាមនុស្សមនុស្សឆ្គួតបំផុត បងមិនសង្ឃឹមថាមួយជីវិតនេះអូននិងព្រមអភ័យទោសអោយបងនោះទេ " គេមិនគិតថាខ្លួនឯងនិងសមរស់នៅជាមួយថេហ្យុងនោះឡើយ គេបានបញ្ជូនថេហ្យុងអោយទៅនៅឆ្ងាយបំផុត ក្នុងវ័យដែរថេហ្យុងត្រូវការភាពកក់ក្ដៅពីឪពុក។ គេបានបញ្ចូនថេហ៍ទៅរស់នៅកន្លែងគ្រោះថ្នាក់ គេបានបញ្ជូនថេហ៍អោយទៅរស់នៅកន្លែងដែលថេហ៍ឈឺចាប់ស្ទើតែស្លាប់ខ្លួន។
" មួយជីវិតបងនេះតើធ្លាប់ធ្វើអោយអូនមានសេចក្ដីបានប៉ុន្មានដងទៅ បងសូមទោស " ជុងហ្គុកយំខ្លាំងឡើងៗទាល់តែញ័រខ្លួន។ គេមិនចាំមិនភ្លេចនោះទេថ្ងៃដែរគេឃើញស្លាកស្នាមដែរបង្កឡើងដោយកាំបិតនិងឡាម មានពាសពេញដៃនិងភ្លៅរបស់ថេហ្យុង ពេលនោះនាយស្លុតណាស់ មិនយល់ថាហេតុអ្វីថេហ៍ត្រូវធ្វើបាបខ្លួនឯងដល់ថ្នាក់នេះ។
   ត្រឡប់ទៅយប់ដែរថេហ្យុងសន្លប់នោះ ពេទ្យឆយបានអោយនាយនាំថេហ្យុងទៅមន្ទីរពេទ្យ នាយក៏បាននាំថេហ្យុងទៅកាន់មន្ទីរពេទ្យធំពិតមែន ទាំងដៃអាល្អិតជាប់សឺរ៉ោមមិនទាន់ដោះចេញនៅឡើយ។
   ពេទ្យបានពន្យល់នាយពីអការះរបស់ថេហ្យុងគ្រប់យ៉ាង ធ្វើអោយជុងហ្គុកគ្មានអារម្មណ៍នៅក្នុងខ្លួនទៀតឡើយ។ នាយស្លុតអស់ស្មារតី ចាប់ផ្ដើមបន្ទោសខ្លួនឯងជាទម្ងន់។ បន្ទាប់ពីយប់នោះជុងហ្គុកក៏បានខលទៅជម្រិតសួរជីមីនពីរឿងគ្រប់យ៉ាងរបស់ថេហ្យុង រីឯជីមីនទោះមិនចង់ប្រាប់ក៏ត្រូវតែប្រាប់ដែរ។ នៅពេលដឹងគ្រប់យ៉ាងហើយ អ្វីដែលនាយនិងធ្វើមុនគេនោះគឺទៅក្រាបសំពះផ្នូរម្ដាយរបស់ថេហ្យុង គេស្បថថាក្នុងពាក់កណ្ដាលជីវិតរបស់គេទៅមុខទៀតនិងសងថេហ្យុងគ្រប់យ៉ាង។ នៅពេលដឹងរឿងភ្លាមៗនាយពិតជាចង់យកកាំបិតមកកាត់ក្បាលខ្លួនឯង យកឈាមលាងជើងថេហ្យងខ្លាំងណាស់។

កម្មសិទ្ធបេះដូង ( Completed )Donde viven las historias. Descúbrelo ahora