Episode 03: ចងវៃក៏វៃមក

2.8K 240 0
                                    

   ព្រឹកថ្ងៃថ្មី
   ព្រឹកព្រលឹមមាន់រងាវដាស់មនុស្សគ្រប់គ្នាអោយក្រោកពីដំណេក ប៉ុន្តែដោយឡែកមនុស្សខ្លះរឹងទទឹងទាល់តែមាន់រងាវថ្ងៃត្រង់ទើបកម្រើកខ្លួនងើបឡើងពន់ពែនខ្លួនកម្ចិលកោងខ្នងដោយសារតែយប់ឡើងមិនព្រមដេកពួនដាច់យប់ម៉ោង1-2មិនដឹងជារវល់ជាធ្វើអ្វី។ ប្រៀបបានដូចជាឪពុកកូនពីរនាក់នេះអញ្ចឹង យប់ឡើងមិនព្រមដេកពួនគិតតែពីប្រឡែងគ្នាសើចសប្បាយរហូតដល់ថ្ងៃថ្មីនាំគ្នាគេងទាល់តែថ្ងៃរះចាំងគូថទើបក្រោក។
" សឺត!! ពេលគេងទៅមុខគួរឲស្រឡាញ់ មុខស្លូតៗ តែហេតុអីក៏ក្បាលខូចម្លេះ? " ជុងហ្គុកងើបថើបផ្ដិតលើថ្ងាសកូនសម្លាញ់មួយខ្សឺត។
" ក្មេងខូច ភ្ញាក់បានហើយ! " លោកប៉ាកម្លោះប្រហើរសំឡេងស្រាលៗ ដាស់កូនកំហូចអោយភ្ញាក់ តែគេបែរជាបម្រាស់ខ្លួនគេងផ្កាប់មុខ គេចចេញពីការដាស់រំខានទៅវិញ។
" ក្មេងខូចភ្ញាក់ឡើង ថ្ងៃលិចទៅវិញឥឡូវហើយ!! " ជុងហ្គុកទាញគេអោយបែរមកវិញ ញេះញោះដើម្បីកុំអោយគេគេងបន្ត ព្រោះនេះម៉ោងជិត1ថ្ងៃត្រង់ទៅហើយ គេមិនទាន់បានបាយចូលពោះនៅឡើយ។
" អូនងងុយណាស់ " អាល្អិតពេបមាត់ បែរមុខមកត្រដុសមុខនិងទ្រូងអ្នកកម្លោះទៅវិញទៅមក យប់មិញមិនគួរណានៅយប់ជ្រៅពេកសោះ។
" មិនអោយគេងទៀតទេ!! ងើបមកបានហើយ ប្រយ័ត្នឈឺក្រពះថេហ៍មិនទាន់បានញ៉ាំអីនៅឡើយ ញ៉ាំហើយសឹមគេងបន្តក៏បាន  "
" អតែអូនចង់គេងណាស! អូនបើកភ្នែកអត់រួចទេហឹក "
" ថេហ៍មិនខ្លាចឈឺក្រពះ ហើយត្រូវទៅពេទ្យអោយពេទ្យចាក់ថ្នាំទេមែនទេ? "
" ហីយ៉ាមិញនេះអូន Prank ដេតឌីលេងទេតើស! អូនលែងគេងហើយ ងើបមកញ៉ាំបាយមិនចង់ឈឺក្រពះទេ "  អាល្អិតងើបអង្គុយឡើងទាំងមីងមើម ភ្នែកក៏បើកមិនស្រួលរកតែបិទគេងទៅវិញ។
" ហឹស Prank ក៏ Prank ! បែបនេះថេហ៍ទៅងូតទឹកសិនណាចាំដេតឌីកម្មងភីហ្សានិងបឺហ្គឺអោយអូន "
" Okay បាទ ប៉ុន្តែសូមថែមដំឡូង។មាន់បំពងពីរដុំ និងកូកាមួយកំប៉ុងផងដេតឌី "
" បាទ "

   បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចរាល់ហើយអាល្អិតក៏មកអង្គុយញ៉ាំអាហារសំណព្វចិត្តយ៉ាងសប្បាយចិត្ត មាត់ទំពារភ្នែកសម្លឹងមើលតុក្កតាដែរខ្លួនចូលចិត្ត គិតមើលទៅថាក្ដីសុខប៉ុណ្ណា?
" ញ៉ាំច្រើនម្លេះ? "
" អូនអត់ចង់ឈឺក្រពះទេ "
" ខំញ៉ាំទៅអញ្ចឹង "
" ដេតឌីអត់សឺតៗអូនអញ្ចឹង? អូនខំងូតទឹកដុះខ្លួនជាមួយសាប៊ូអូបៗហា៎ណា៎ "
" គ្មានឃើញក្រអូបអីផង "
" មិចដេតឌីនិយាយអញ្ចឹង អូនអន់ចិត្តណាស់! ប្រយ័ត្នអូនឈប់អោយគេងជាមួយ អត់អ្នកអោយអោប "
" តែនេះជាបន្ទប់យើងទេអាល្អិត "
" អូនមិនខ្វល់ទេស "
" សឺតៗៗៗ ក្រអូបណាស់ៗ "
" ហិហិ ចុះស្រឡាញ់អូនអត់? "
" ស្រឡាញ់ចង់ចាប់លេប "
" ណូណូ មិនអោយលេបទេ "
" ហេតុអី? "
" ខ្លាចអត់មានឆង់ឆា ហិហិ "
" វាយជាំគូថឥឡូវ "
" រកវាយអូនរហូត ឈប់ស្លាញ់អូនហើយមែន '
" ឈប់ហើយ "
" មើលធ្វើនិយាយ សុខៗឈប់ស្លាញ់អូន ប្រយ័ត្នអូនយកឆង់ឆាចោលហូវ "
" យកសង្សារធ្វើអី? ពួកអាអស់និងគ្មានលុយចិញ្ចឹមអូនទេ មានតែដេតឌីទេដែលមានលុយចិញ្ចឹមអូន "
" អ៊ីចឹងអូនយកដេតឌីធ្វើឆង់ឆាហើយ ហិហិ "

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now