Episode 06: ក្មេងមាត់រអិល

2.5K 232 0
                                    

    Airport
     ព្រឹកឡើងជាពេលវេលាថ្មីក៏អាល្អិតទាំងពីរត្រូវឈានជើងចាកចេញពីដឹកដីកំណើតមួយរយះពេលធំ។ យប់មិញនិយាយលាគ្នាច្រើនគួរសមប្រាកដជាដាច់ចិត្តទៅមែនទែនហើយទើបមិនឃើញយំសូម្បីតែម្នាក់។

" គេឡើងយន្តហោះទៅហីណា យើងកុំភ្លេចនឹកគេផង " អាល្អិតកំពូលខូចចាប់ទាញមុខរបស់ជុងហ្គុកមកថើបជាច្រើនខ្សឺត ចង់ប្រាប់ស្លាញ់អើយសែនស្លាញ់។
" បាទ "
" ដេតឌីអូនទៅហើយ"
" ទៅដល់ទីនោះធ្វើជាក្មេងឆ្លាត កុំរឹងរូសដាក់អ៊ំឮអត់ យើងស្រឡាញ់ថេហ៍ "
" បាទ! ថេហ៍និងក្លាយជាក្មេងស្ដាប់បង្គាប់បំផុត "
" ល្អ! ផ្ញើផងណា Hyung "
" មិនបាច់បារម្ភទេ "
" Bye bye "
" ហេតុអីកូនហ្យុងមុខមិនស្រស់ចឹង? " ជុងហ្គុកចាប់ផ្ដើមការសន្ទនាដោយសារតែឃើញទឹកមុខជីមីនក្រញូវ មិនរីកតាំងពីមកដល់ដំបូង ហើយថែមទាំងមិននិយាយរកអ្នកណាសូម្បីតែមួយម៉ាត់។
" អោយស្រស់ល្មិច បើដេកម៉ោង2ភ្លឺហើយ ព្រឹកឡើងនិយាយចូលយើងមួយម៉ាត់មិននិយាយផង "
" សមមុខ! ពីមុនពូកែធ្វើបាបក្មេងពេក ធ្វើបាបទាល់តែរៀងចាល "
" កុំមកបញ្ឆេះយើង "
" បើហ្យុងចឹងមែន? "
" ឯងនេះដូចម៉ែ "
" ម៉ែហ្យុង "
" ឯងជេយើង? អាចង្រៃយ៍ "
" អត់ទេ! ទៅសិនហើយហ្យុង "

@ភូមិគ្រិះចន
   ជុងហ្គុកនាយដើរចូលមកខាងក្នុងផ្ទះ ក្រលែកទៅមើលជុំវិញផ្ទះបន្តិច ព្រោះមានអារម្មណ៍ថាស្ងាត់ណាស់។ មកដល់ក្នុងបន្ទប់ ជុងហ្គុកទម្លាក់ខ្លួនអង្គុយលើសាឡុងចុងគ្រែមួយជំហរខ្លួន ព្រោះមានអារម្មណ៍ថាល្ហល្ហែវយ៉ាងម៉េចក៏មិនដឹងទេ បាត់មុខមិនបានប៉ុន្មាននាទីផងក៏នឹកទៅហើយ។
" ស្ងាត់ណាស់ក្មេងកំហូច! " ជុងហ្គុកទាញទូរស័ព្ទមកមើលរូបអាល្អិតសំណព្វចិត្តដែរសើចស្ញេញក្នុង Lockscreenបស់នាយដោយទឹកមុខកំសត់។
" ឆាប់ធំ និងបានឆាប់មករកយើងវិញ "

   ឆ្លងកាត់ពីមួយនាទីទៅមួយនាទីរហូតដល់ម៉ោង ម៉ោងបន្តដល់ថ្ងៃ ថ្ងៃក៏ឈានដល់ខែ ខែក៏ចាប់ផ្ដើមក្លាយទៅជាឆ្នាំ អារម្មណ៍អ្នកនៅឆ្ងាយគ្នាតែងតែនឹករលឹករកគ្នាជារឿយ ប៉ុន្តែទំនាក់ទំនងឆ្ងាយមិនអាចជិតស្និទ្ធដូចពេលដែលនៅជិតគ្នានោះទេ។
   គិតមកដល់ពេលនេះរយះពេល13ឆ្នាំបានកន្លងផុត ទោះបីវាយូរក៏រីករាយនិងរង់ចាំ ព្រោះថាពេលវេលាវាតែងតែមានលឿនមានយឺតជារឿងធម្មតា។
   បើយើងងាកមកមើលក្មេងៗដែលមានអាយុ6ឆ្នាំកាលពី13ឆ្នាំមុន ពេលនេះក៏ធំពេញរូបពេញរាង សម្រស់ស្រស់សង្ហារមិនចាញ់គ្នាទោះបីជាមិត្តភក្តិស្លាប់រស់និងគ្នាមែនតែរឿងសម្រស់សូមប្រជែងគ្នាបន្តិចហើយ។ វាដែលរីករាយបំផុតថ្ងៃនេះក៏ជាថ្ងៃដែលពួកគេបានឈានជើងត្រឡប់មកកាន់ដីកំណើតវិញដោយនាំយករូបរាងថ្មីមកជាមួយផងដែរ។
" ជីមីន "
" ថេហ៍ឯងស្រែករកអី?? " ចេះមកស្រែកហៅគេកណ្ដាលហ្វូងមនុស្សទៅកើត។
" អ្នកណាអោយឯងចុះមកចោលយើងធ្វើអី "
" ហ្អឺយើងសូមទោសក៏បាន យើងភ្លេចថាមានជាប់កូនខ្លាមកជាមួយដែរ " ជីមីនដើរបងក្រោយនិងចាប់ទាញដៃគេអោយដើរមកជាមួយ។
" ឯងនេះ "
" យ៉ាងម៉េចអូនតូច "
" ស្អប់ណាស់ "
" យ៉ា!! ឯងនេះ ចិត្តច្រើនមែន "
" ហើយយើងទៅផ្ទះយ៉ាងម៉េចទៅ? "
" យើងមកនេះមិនបានប្រាប់ប៉ាទេ អ៊ំប្រុសធំក៏ពួកយើងមិនបានប្រាប់គាត់ដែរ "
" រកតាក់ស៊ីជិះទៅ " និយាយរួចក៏កាន់ដៃគ្នា ដើរតម្រង់ទៅរកឡានតាក់ស៊ីនៅខាងមុខនោះ។
" ថេហ្យុង " សំឡេងមាំ រាបស្មើបន្លឺឡើងក្រោយខ្នង ធ្វើអោយរាងតូចទាំងពីរត្រូវងាកទៅមើលតាមរកសំឡេង អ្នកណាគេក៏ប្រហើនយ៉ាងនេះ ហ៊ានមកហៅឈ្មោះគេបែបនេះ។
" ដេតឌី " ថេហ្យុងប្រឡែងដៃចេញពីជីមីនហើយរត់ទៅហក់អោបអ្នកកម្លោះ ដោយយកជើងគាវចង្កេះគេជាប់ បណ្ដាលអោយអ្នកកម្លោះប្រញ៉ាប់យកដៃទ្រគេយ៉ាងលឿន។
"  គេនឹកយើងណាស់ សឺត " រាងកាយតូចចាប់ក្រសោបមុខលោកប៉ាថើបខ្សឺតៗដោយចិត្តស្រឡាញ់ ទៅរស់នៅទីនោះមួយឆ្នាំបាននិយាយរកលោកប៉ាម្ដងហើយប៉ុន្មានឆ្នាំចុងក្រោយនេះមិនបាននិយាយជាមួយទៀតទេ នឹកអើយនឹក។
" ហេតុអីក៏មកមិនប្រាប់?? "
" ចង់ធ្វើអោយដេតឌីភ្ញាក់ផ្អើល " ភ្ញាក់ផ្អើលខ្លាំងណាស់! គ្រាន់តែឮដំណឹងថាបាត់មនុស្សខូចនេះពីអ្នកខាងនោះគេនេះឆ្លេរឆ្លាធ្វើអ្វីមិនត្រូវ ក៏សម្រេចចិត្តមកទីនេះអោយប្រាកដចិត្តឥឡូវក៏ភ្ញាក់ផ្អើលមែន សំណាងហើយដែរនាយជ្រើសរើសមិនប្រាប់បងប្រុសយ៉ុនហ្គី មិនអ៊ីចឹងបែកប្រលានយន្តហោះមិនខាន។
" ចុះបានហើយ! យើងធ្ងន់ណាស់អាល្អិត " ឥឡូវធំច្រើនណាស់ ប៉ុន្តែធំតែរូបរាង ខ្លួនវិញអោយស្រាលដដែល តែចេះនិយាយថាធ្ងន់ទៅ ព្រោះខ្លាចទប់មិនជាប់។
" ជម្រាបសួរ លោកពូ " ជីមីនអោនបន្តិច។
" អាល្អិតឯងក៏ដូចគ្នា ហេតុអីមកមិនប្រាប់? បើប៉ាឯងដឹងស្ដីអោយស្លាប់មិនខាន "
" កំពុងចង់ឮសំឡេងគាត់ស្ដីអោយដែរ " តាំងពីទៅនៅទីនោះមិនដែលឃើញគាត់ទាក់ទងទៅម្ដងទេ តែសំឡេងមិនដែលឮផង បានគាត់ស្ដីអោយរីករាយនិងស្ដាប់។
" មកមិនប្រាប់អ្នកណាធ្វើដូចជាខ្លួនឯងស្គាល់ផ្លូវទៅផ្ទះ! បើជីនមិនប្រាប់ប្រហែលជាគេចាប់យកទៅលក់ទាំងពីរនាក់ប្រាកដណាស់ "

កម្មសិទ្ធបេះដូង ( Completed )Where stories live. Discover now