នាពេលព្រឹកព្រលឹម តាមទម្លាប់ដើម ជេកស៍ តែងតែក្រោកពីព្រឹកហាត់ប្រាណ ដើម្បីអោយពេលព្រឹកនូវថ្ងៃថ្មីគេចាប់ផ្ដើមជាមួុយ ថាមពល កម្លាំងនឹងស្រស់ស្រាយដើម្បីធ្វើភារកិច្ចគេបានសម្រេច ។ ក្រឡេកមកនាងតូច កាលពីយប់មិញនាងត្រូវយ៉ាងទក់សាច់របស់ ជេកស៍ ទោះបីនាងសន្លប់ក៏ ជេកស៍ មិនបានបញ្ឈប់សង្រ្គាមស្នេហ៍គេដែល ទើបមកដល់ពេលនេះហើយនាងតូចមិនទាន់ក្រោកពីដំណេក ។
ជេកស៍ មកពីហាត់ប្រាណវិញឃើញនាងតូចកំពុងគេង ក៏រៀងចម្លែកចិត្តដែលព្រោះថាលើគ្រែនេះពីមុនមកមិនធ្លាប់មានអ្នកណាមកគេងត្រង់នេះទេ ។ ហេតុអ្វីពេលនេះលិចចេញវត្តមាននាងតូច ? សំណួរដែលខួរក្បាលគេចោទសួរខ្លួន ។ ទោះស្គាល់មនុស្សប្រុសជោគជ័យដូចគេពិតជាខូចរឿងស្រីញីអូនបងនេះណាស់ តែគេតែងប្រព្រឹត្តវានៅខាងក្រៅមិនធ្លាប់សូម្បីតែអោយនារីទាំងនោះឈានជើងមកផ្ទះនេះ ។ ជេកស៍ ក៏បញ្ជារអ្នកបម្រើនៅក្នុងផ្ទះអោយទៅទិញថ្នាំម្យ៉ាងយកមកអោយគេ
ផូស !!!
« អ ... អាយ .. អ្វីនឹង » ហាន់នី ក្រោកមកទាំងឈឺពេញរាងកាយ ព្រមទាំងមិនយល់ថាពេលនេះមានអ្វីកើតឡើង ។ រឿងដែលកើតឡើងគឺមនុស្សប្រុសដែលបំពានរាងកាយនាងពេញយប់បានបោះកញ្ចប់ថ្នាំម្យ៉ាងចំកណ្ដាលមុខនាងកំពុងគេង
« លេបវាទៅ »
« ជាថ្នាំអ្វី ? » ម្រាមដៃតូចៗក៏រើសកញ្ចប់ថ្នាំមើល ទាំងកែវភ្នែករលីងលោងមិនហ៊ានមើលកែវភ្នែកគេចំនោះទេ ។ នាងតូចរស់នៅក្រោមសម្ពាធម្ដាយចុងតាំងពីតូច មជ្ឈមដ្ធានជុំវិញខ្លួនធ្វើអោយនាងខ្លាចមនុស្សមិនហ៊ាននិយាយស្ដីអ្វីទេ ខ្លាចនិយាយអ្វីទៅធ្វើអ្វីទៅខ្លាចខុស បានត្រឹមឈ្ងោកមុខធ្វើតាមសម្ដីមនុស្សទាំងនោះ
« ថ្នាំពន្យារកំណើត !! ដោយសារនាងនៅក្មេងមិនធ្លាប់ឆ្លងកាត់រឿងទាំងនេះ ទើបខ្ញុំមិនបានការពារ »
« .... » ហាន់នី ក៏ស្រែកកញ្ចប់ថ្នាំនោះមើល អានពាក្យណែនាំទាំងនោះមុនលេបវា ។ ឃើញនាងបែបនេះ កម្លោះសង្ហា ជេកស៍ ក៏មានអារម្មណ៍ថាខុសទឹកមុខនាងពិតជាគួរអោយអាណិតក្មេងដែលមិនដឹងអ្វីសោះ ទើបនាយព្យាយាមហារមាត់និយាយអ្វីខ្លះទៅនាងតូចដើម្បីលួងលោមនាង
« គឺ ... មិនមែនដូចនាងគិតទេ គ្រាន់តែថានាងនៅក្មេង ខ្ញុំមិនចង់អោយនាងខូចអនាគត ពពោះទាំងវ័យក្មេង ណាមួយរវាងនាងនឹងខ្ញុំត្រឹមមួយរាត្រី អារម្មណ៍តណ្ហាខ្ញុំមិនបានច្បាស់លាស់ជាមួយនាងឡើយ » នេះជាពាក្យលួងចិត្តដែល ជេកស៍ និយាយទៅកាន់ ហាន់នី ។ ពាក្យសម្ដីនេះលួងលោមក៏ដាក់អោយនាងកាន់តែចុកទៅ ??
« .... » ហាន់នី ក៏លេបថ្នាំហើយក៏ងក់ក្បាលជាសញ្ញាថានាងពិតជាយល់សម្ដីគេនិយាយហើយ
« នេះអាហារ ខ្ញុំឃើញរាងកាយនាងទន់ខ្សោយ ទើបខ្ញុំលើកមកអោយនាងដល់លើគ្រែបែបនេះ » មុននេះ ជេកស៍ ក៏បានកាន់ថាស អាហារពេលព្រឹកអោយនាងតូច
« .... » ហាន់នី មិនមាត់តែនាងមិនទាន់លុបមុខដូចធ្មេញ ទើបនាងមិនទាន់ញាំវា
« ហេតុអ្វីមិនញាំ ?? » ជេកស៍ កិបលេវអាវទៅធ្វើការបណ្ដើរសួរទៅនាងតូចបណ្ដើរ ។ គេខំចុះទៅយកខាងក្រោមដោយផ្ទាល់បញ្ជារអ្នកបម្រើដោយផ្ទាល់អោយធ្វើមួយថាសនេះជាពិេសសសម្រាប់នាង ហេតុអ្វីនាងមិនញាំ ពិតជាសមនឹងអោយគេខឹងនាងពិតមែន
« ... » ហាន់នី មិនមាត់ព្រោះនាងមិនហ៊ានជាមួយគេបានត្រឹមខាំមាត់សម្លឹងមុខរបស់គេ ដែលកំពុងសុីសាច់នាង
« លឺខ្ញុំសួរទេ ?? » ជេកស៍ ក៏សង្កត់សម្លេងធ្ងន់ជាមួយនាង
« គឺ ... មិនទាន់បានលុបមុខហើយ »
« ចុះមិនទៅលុបនឹងអាលបានមកញាំ ខ្ញុំមិនចង់ខ្យល់ស្លាប់ផ្ទះខ្ញុំ ខ្ញុំគ្មានកូនស្រីទុយមុយបែបនេះទៅសងគេទេ » ជេកស៍ ក្រវីលក្បាលហួសចិត្តនឹងនាង លើកទីមួយក្នុងឆាកជីវិតហើយដែលនាយជួបមនុស្សបែបនេះ
« គ .. គឺ ... »
« គឺអ្វីទៀតហើយ ក៏និយាយអោយអស់ៗមក » ជេកស៍ សង្រ្កឺតជើងធ្មេញជាមួយនាងតូចណាស់
« ងើបអត់រួច ឈ ... ឈឺ ត្រង់នេះ ... »
« ហាក ? » ជេកស៍ ក៏កាត់ន័យយល់ថានាងឈឺត្រង់ណា បើនាយនៅតែបង្ខំអោយនាងតូចនិយាយទៀត ប្រហែលនាងអៀនទាល់តែគាំងបេះដូងស្លាប់មិនខាន ។ នាយមិននិយាយអ្វីតក៏លើកបីនាងតូច ចូលបន្ទប់ទឹក
« ហើយមិនងូត » ជេកស៍ ឈរសម្លក់នាងតូចក្នុងបន្ទប់ទឹក គេខំបីនាងមកដល់ខាងក្នុងនេះហើយ នាងនៅតែមិនព្រមងូត
« ក៏ល .. លោក »
« លោកអ្វី នាងធ្វើនិយាយអោយចប់មើល ?? »
« លោកចេញទៅ ខ្ញុំជាប្រុសលោកជាស្រីណា » ហាន់នី ភ័យឡើងញ័រមាត់និយាយមិនត្រូវពាក្យនោះទេ
« ហិហិ បានហើយខ្ញុំចេញទៅហើយ អៀនទៅកើតខ្ញុំបានទាំងឃើញ បានទាំងចូលទៅក្នុងរាងកាយនាងទៅហើយ » ជេកស៍ ឃើញនាងអៀននិយាយមិនត្រូវបែបនេះនាងក៏សំណើចខ្ទប់មាត់សើច និយាយអោយនាងកាន់តែអៀនទើបឈានជំហានចេញ🌼💜🙏សូមរងចាំអានភាគបន្ត 🙏💜🌼
និពន្ធដោយ ដេសុី ជុងយូ
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀