ភាគទី 13

440 11 0
                                    

លឺសម្ដីគេបែបនេះហើយបេះដូងដ៏តូចរបស់ ហាន់នី ក៏ចាប់ផ្ដើមចុកពើតៗតែម្ដង ។
« ត្រូវហើយ ហាន់នី ឯងត្រូវដឹងខ្លួនឯងថាជាអ្នកណា ... ឯងគ្មានសិទ្ធិខឹង គ្មានសិទ្ធិអន់ចិត្តនឹងគេទេ ឯងគួរតែអរគុណគេដែលខំជួយស្រោចស្រង់ឯង » នាងតូច ហាន់នី ក៏ព្យាយាមរំលឹកខ្លួនព្រោះថាមានតែ ជេកស៍ នេះឯងជាគូរអ្នកមានគុណនាង ជួយនាងអោយបានចូលរៀនរហូតប្រឡងជាប់ ជួយចិញ្ចើមនាងមួយរយះពេលនេះ នាងរួចផុតពីឋាននរកម្ដាយចុងក៏ព្រោះគេ ។ មិនថាមានអ្វីកើតឡើងនាងមិនអាចស្អប់មិនអាចខឹងគេទេ
  ពេញមួយយប់នាងតូចនៅមុខ Laptop ដែលរាងក្រាស់ទិញអោយដើម្បីសិក្សារ ។ ហាន់នី ចុចស្វែងរកក្នុងប្រព័ន្ធ social media ដើម្បីរកមើលសាលារៀនបន្ត ខាងតាក់តែងនិពន្ធព្រោះនាងចង់ក្លាយជា ជាអ្នកនិពន្ធសៀវភៅប្រលោមលោក ជាអ្នកនិពន្ធខ្សែរភាពយន្តតាមទូរទស្សន៍ ... មិនយូរនាងក៏រកឃើញសាលាដែលនាងចង់រៀន
« យ៉េស រកឃើញហើយ » សម្លេងមួយនេះមិនមែនលឺតែពីរមាត់នាងតូច ហាន់នី ទេ ។ វាឡើងដំណើរគ្នាពីទិសផ្សេងគ្នា គឺ អ៊ុនវ៉ូ ក៏កំពុងស្វែងរកសាលាដូចគ្នាចង់ធ្វើតាមក្ដីស្រមៃខ្លួន ពិតជាចៃដន្យ រកឃើញម៉ោង នាទី វិនាទីដូចគ្នាទៀត ជាពិសេសសាលាជាមួយគ្នាទៀត

នាពេលព្រឹកព្រលឹម
ជាថ្ងៃនាងតូចទៅទិញពាក្យដើម្បីចុះឈ្មោះចូលសកលរបស់នាង ។ មុននឹងទៅនាងក៏រៀបចំអាហារពេលព្រឹកអោយ ជេកស៍ តែនាយមិនបានខ្វល់ពីនាងតូចទេ ។ ក្រោកពីធ្វើការក៏ទៅក្រុមហ៊ុនបាត់ ព្រោះមួយរយ: ក្រុមហ៊ុន នាយកំពុងតែរវល់ខ្លាចព្រោះមានទំនិញនាំចូល ត្រូវធ្វើទីផ្សារ ត្រូវឆែកមើលផលិតផល ....
នៅសកលវិទ្យាល័យ
« យ៉េស ទីបំផុតខ្ញុំអាចចុះឈ្មោះចូលរៀនជំនាញខ្ញុំស្រលាញ់ហើយ » នាងតូចកាន់បង្កាន់ដៃក្រដាសដែលនាងបានចុះឈ្មោះនឹងបង់លុយរួច ។ មិនបាច់ឆ្ងល់ទេថានាងតូចបានលុយមកពីណាគឺ ជេកស៍ ជាអ្នកអោយនាងចាយរាល់ខែតែនាងសន្សំ នៅជាមួយគេរាល់ថ្ងៃទោះមិនដឹងនៅក្នុងនាមជាអ្វីតែ ជេកស៍ ក៏បានផ្ដល់ប្រាក់ខែអោយនាងជារៀងរាល់ខែ រួចនាងក៏សន្សំប្រាក់ខែនោះទុកថ្លៃបង់សាលានាងរៀនក៏មិនបានសុំ ជេកស៍ ដែលព្រោះនាងមិនហ៊ានរំខាន
.... តក់ៗ .... នាងតូចកំពុងតែមានក្ដីសុខនឹងក្ដីស្រមៃខ្លួន សូម្បីតែមេឃក៏ត្រេកអរជាមួយនាងដែល តំណក់ទឹកភ្លៀងក៏ស្រក់ចុះមកតក់ៗ ។ ហាន់នី ក៏ឈានជើងថយក្រោយម្ដងមួយជំហានចូលជ្រកនឹងដំបូលសាលា
   អ៊ុនវ៉ូ ក៏មិនខុសពីនាងថ្ងៃនេះគេបានមកទិញពាក្យចូលរៀនដូចគ្នា ។ ជាកូនមហាសេដ្ធីពិតមែន តែនាយតែងខ្លួនសាមញ្ញបំផុតអាវយឺតធម្មតាជាមួយអាវក្រៅហ៊ូឌីពីក្រៅ ថែមទាំងពាក់វ៉ែនតាទៀត នៅទីនោះសុទ្ធតែមនុស្សដែលមើលដោយការស្លៀកពាក់ គ្មានអ្នកនិយាយរកនាយ ថែមទាំងមើលលើមើលក្រោមនាយទៀត ។ វេលាមេឃភ្លៀងជាពេលដែលនាយចូលចិត្តបំផុត ឃើញមេឃភ្លៀងបែបនេះនាយក៏អង្គុយចុះយកដៃទ្រទឹកភ្លៀងសម្លឹងមើលមេឃបរិយាកាសបែបនេះគេចូលចិត្តណាស់ទោះទទឹកភ្លៀងក៏ដោយ
« សំណាងហើយដែលខ្ញុំយក ឆ័ត្រមកតាម » នាងតូចតែងតែរៀបចំខ្លួនបានល្អណាស់ នាងទិញកូនឆ័ត្រតូចមួយបត់បានតូចណាស់នាងអាចយកដាក់ក្នុងកាតាបយកតាមខ្លួនជាប់បានជានិច្ចបាន ។ នាងក្រឡេកទៅឃើញ អ៊ុនវ៉ូ អង្គុយក្រោកដំណក់ទឹកភ្លៀង មុននេះនាងនៅឃើញមានគេរើសអើង អ៊ុនវ៉ូ ទៀត
« គាត់ប្រហែលមិនហ៊ានមកឈរជិតអ្នកណាទេ ទើបអង្គុយកណ្ដាលភ្លៀងខ្ញុំយល់ច្បាស់ណាស់ ... » ហាន់នី ក៏ធ្លាប់ត្រូវបានគេ Bully នៅសាលាអារម្មណ៍ត្រូវគេរើសអើង គេមិននិយាយចូលទាំងនេះសុទ្ធតែធ្លាប់ឆ្លងកាត់ ។ នាងក៏រត់កាត់ភ្លៀងទៅរក អ៊ុនវ៉ូ ដែលកំពុងរីករាយជាមួយទឹកភ្លៀងខុសពីការគិតរបស់នាង
« នេះ ... » អ៊ុនវ៉ូ ក៏ងើបមុខនាងទាំងងើយឆ្ងល់ ចង់ស្ដីបន្ទោសនាងដែលមករំខានអារម្មណ៍គេពេលនេះ តែដែលលឺពាក្យគេថាឃើញភ្លាមស្រលាញ់ភ្លាមទេ មនុស្សយើងបើនិស្ស័យគ្រាន់តែឃើញមុខក៏មានអារម្មណ៍ថាធ្លាប់ស្គាល់ ពេលខ្លះមានអារម្មណ៍ថាលង់ស្រលាញ់គេបាត់ទៅហើយដូច អ៊ុនវ៉ូ ពេលនេះយ៉ាងចឹង ។ នាងតូចក៏ក្រឡេកឃើញឡាន អង្គរក្ស ជុងហ្គុក មកយកនាងល្មមទើបនាងមិនបាននិយាយអ្វីច្រើន ហុចឆ័ត្រអោយ អ៊ុនវ៉ូ តែម្ដង
    នាយក្រវីក្បាលនឹងអស់សំណើចតិចៗជាមួយកាយវិការនាងតូចតែគេបានកត់ចំណាំមុខនាងនៅក្នុងក្រអៅបេះដូងគេបាត់ទៅហើយ
ទើបតែព្រឹក មេឃភ្លៀងឆ្លងពេលវេលាពេលថ្ងៃឈានដល់វេលាល្ងាច ..យប់បាត់ទៅហើយ
នៅតុអាហារ នៃភូមិគ្រឹះដ៏ធំស្គឹមស្គៃ
« លេខាខ្ញុំលាឈប់ ខ្ញុំអោយនាងចូលធ្វើការ » ជេកស៍
« តែខ្ញុំគ្មានបទពិសោធន៍នោះទេ »
« ខ្ញុំដឹងតើ ចុះភាសា ?? »
« អាចបានតិចតួច តែខ្ញុំត្រូវចូលរៀនសកល » នាងតូចមិនចង់មានអំនួតពេកទេ តែនាងជាសិស្សពូកែ មួយរយ:នៅក្បែរ ជេកស៍ នាងតែងតែរៀនភាសាបន្ថែមនាងអាចនិយាយបាន ស្ដាប់បាន សរសេរបាន មិនចាញ់ជនជាតិបរទេស
« សុំខាងសាលារៀនយប់ទៅ ចាំខ្ញុំអោយជំនិតខ្ញុំទៅនិយាយជាមួយខាងសាលាអោយ »
« ចាស ... »
« ចឹងក៏ចូលធ្វើទៅ »
« ចាស .... » នាងតូចឆ្លើយយល់ព្រមទាំងរអាក់រអួលចិត្តនាងមិនសូវចង់ទេ តែក៏មិនដឹងធ្វើយ៉ាងណាមិនអាចប្រឆាំងគេបានទេ
ក្រោយពីញាំអារហាររួចរៀបចំទុកដាក់សម្ភារ:ក្នុងផ្ទះបាយរួចនាងតូចក៏ Call ទៅ ហៃយ៉ា ជាមិត្តចង់ពិភាក្សារគ្នាបន្តិច រឿងខ្លះនាងក៏ចង់និយាយចង់ពិភាក្សារជាមួយមិត្ត
    គ្រាន់តែឃើញលេខនាងតូច ហៃយ៉ា រហ័សលើកភ្លាមតែម្ដង ចង់ដឹងលឺរឿងពីនាងតូចណាស់
« ឯងមានអីមែនទេ ?? » ហៃយ៉ា
« កាលពីព្រឹកមិញយើងបានចុះឈ្មោះចូលរៀនហើយ  » ហាន់នី
« ខាងតាក់តែងនិពន្ធមែនទេ ?? »
« មែនហើយ » ហាន់នី និយាយទាំតញញឹមញញែម
« គ .. គឺថា ប៉ាយើងប្រាប់ថាមិនល្អ រៀនទៅក៏គ្មានទីផ្សារ រកការងារមិនបានមិនកើតទេណាឯង យើងមិនបានរៀនទេ រៀនមុខវិជ្ជាតាមប៉ាយើងប្រាប់ !! តែយើងថាឯងក៏គួរតែប្ដូរមុខជំនាញដែលទៅ » ហៃយ៉ា និយាយបែបនេះគ្រាន់តែចង់បំបាក់នាងតូច មិនអោយធ្វើតាមក្ដីស្រមៃនាងឡើយ
« មិនអីទេ ឯងមិនរៀនក៏បានតែយើងក៏នៅអាចជួបគ្នា ជាមិត្តនឹងគ្នាដដែល អូ !! ភ្លេចប្រាប់រឿងការងារនោះកុំបារម្ភ លោក ជេកស៍ បានអោយខ្ញុំទៅធ្វើលេខាគាត់ » ហាន់នី
« ហាក ! ថាមិច !! គឺថាមិនបានដាច់ខាតឯង » ហៃយ៉ា ក៏ប្រែជាច្រឡោតខឹង
« មានបញ្ហាអ្វីមែនទេ ហៃយ៉ា ? »
« គឺថា ឯងនៅរៀនអោយទៅធ្វើការយ៉ាងមិចយើងថាឯងបដិសេធគាត់ទៅ » ហៃយ៉ា និយាយទាំងមុខស្ងួត
« គាត់សុំខាងសាលាអោយបើកវេទយប់ មិនថាថ្នាក់សកល វិទ្យាល័យ ភាគច្រើនគ្រួសារគាត់ជាអ្នកឧបត្តម្ភ រឿងអ្វីក៏គាត់អាចធ្វើបាន ដែលណា ឯង » ហាន់នី
« ឯងមិនគិតទេ ក្មេងៗគ្មានបទពិសោធន៍ដូចយើងអាចធ្វើបាននោះ វាលំបាកណាស់ ត្រូវការភាសាខ្ពស់ ការងារមិនធ្លាប់ធ្វើ យើងខ្លាចតែឯងមិនយល់ការ ធ្វើមិនបាន គេស្ដីបន្ទោស ឯងអាចត្រូវលោក ជេកស៍ ដេញចេញក៏ថាបាន !!! គេមិនមែនចាំតែជួយឯងទេ ? »
« រឿងនេះ ចាំគិតពេលក្រោយទៀតណា យើងចូលគេងសិនហើយ »
« ក៏បាន គិតអោយច្បាស់ណាស់ good night មិត្តសម្លាញ់ » ហៃយ៉ា ចុចបិទទូរស័ព្ទទាំងកំហឹងខឹងនឹងនាងតូចជាខ្លាំង ហេតុអ្វីគ្រប់យ៉ាងរបស់ ហាន់នី តែងតែល្អនឹងរលូនជាងនាងចឹង ?
     ហាន់នី ក្រោយពីនិយាយទូរស័ព្ទជាមួយ ហៃយ៉ា ហើយនាងតូចក៏កាន់តែពិបាកចិត្តលើសដើម គិតច្រើនជាងមុនទៅទៀត អារម្មណ៍ចាប់ផ្ដើមភ័យខ្លាចដូច ហៃយ៉ា និយាយ

           💜🌼🙏 សូមរងចាំអានភាគបន្ត🙏🌼💜

និពន្ធដោយ ដេសុី ជុងយូ

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now