ភាគទី 29 + 30

230 9 0
                                    

ពេញមួយថ្ងៃដែល ហាន់នី ស្ដាប់លឺ ជេកស៍ និយាយហើយនាងឈឺចុកចាប់ពេញទ្រូង លែងមានអារម្មណ៍ក្នុងការធ្វើអ្វីទៀតហើយ សូម្បីតែល្ងាចនេះត្រូវទៅសាលារៀនក៏នាងអត់បានទៅដែល ។ នាងតូចប្រែជាខូចចិត្តខ្លាំង ដូចគេយកកាំបិតមកចាក់ចំដើមទ្រូង ហាន់នី ក៏មកអង្គុយផឹកក្នុងតង់គេលក់សាច់អាំងនឹងស្រាអង្ករបុរាណកូរ៉េនៅតាមចិញ្ចើមផ្លូវជិត Apartment នាង
« ទីងៗ ... » សម្លេងទូរស័ព្ទនេះក៏បើកបន្លឺឡើង
« ហៃយ៉ា តើ » ហាន់នី គិតថានឹងហៅមិត្តមកព្រោះនាងមើលម៉ោងទៅក៏ដល់ម៉ោងចេញពីសាលាហើយ បានមិត្តមកកំដរនាងផឹកជាមួយគ្នា ក្រែងអាចនិយាយរឿងក្នុងចិត្តប្រាប់ ហៃយ៉ា ខ្លះក្រែងនាងបានធូរ នាងគិតថាប្រហែល ហៃយ៉ា បារម្ភពីនាងណាស់ហើយទើប Call មកនាងទាំងយប់បែបនេះ ប្រហែលនាងមិនទៅសាលាទើបធ្វើអោយមិត្តបារម្ភ
« អាឡូ ហាន់នី ឯងនៅទីណា ??» ហៃយ៉ា
« យ ... យើង » ហាន់នី មិនទាន់បានឆ្លើយផង ហៃយ៉ា ស្រាប់តែកាត់សម្ដីរបស់នាងខាងក្នុងទូរស័ព្ទ
« រឿងយើងសុំអោយឯងជួយយ៉ាងមិចហើយ ?? យើងអាចចូលធ្វើការថ្ងៃណាបានហា ??? » ហៃយ៉ា និយាយទាំងសម្ដីចង់ខឹងនាងតូចព្រោះតែមិនមកសាលារៀន ថ្ងៃនេះនាងកំពុងចង់ដឹងចម្លើយឆាប់អាលបានចូលធ្វើការនៅក្រុមហ៊ុន ជេកស៍ ផង ។
« ចូលបានថ្ងៃស្អែកនេះ » នាងតូចស្រក់ទឹកភ្នែកម៉ាត់ៗកាត់ថ្ពាល់រលោងរបស់នាង
« អរគុណឯងណា ឯងពិតជាមិត្តល្អយើងណា ជុបៗ bye bye ណា » ហៃយ៉ា សម្លេងខឹងមុននេះក៏ប្រែជារីករាយ
« ចាស បាយ បាយ ឯង » ហាន់នី ដាក់ទូរស័ព្ទចុះទាំងទឹកភ្នែកស្រក់ចុះមកតក់ៗ
« ហ្ហឹកៗ ... ក្នុងលោកមានមនុស្សស្រលាញ់ខ្ញុំទេ » ហាន់នី យកស្រាមកអកផឹកតែម្ដង

    ក្រឡេកមកកម្លោះរូបសង្ហា CEO កំពុងឈរមើលនាឡិកាទាំងអារម្មណ៍ត្រេតអរ ខ្វះតែប៉ុន្មាននាយអាចជួបមនុស្សខ្លួនស្រលាញ់រងចាំអស់ជាច្រើនឆ្នាំមកហើយ
« ជេកស៍ ... » ជូលី ស្រីស្រស់ពាក់អាវក្រៅពណ៌ខ្មៅមានស្រោមជើងស្រោមដៃបិទបាំងពេញមួយតួខ្លួនតែម្ដង
« ជូលី ... » ជេកស៍ ក៏រហ័សរត់ទៅអោបនាងចាប់បីបង្វិលនាង
« អ ... អួយ ដាក់អូនចុះសិនណា » ដោយសារ ជេកស៍ អោបនាងទើបធ្វើអោយរបួសនាងដែលត្រូវគេវាយធ្វើបាបវាឈឺ
« បងសុំទោសនេះបងអោបអូនណែនពេកមែនទេ ?? » ជេកស៍ ប្រើក្រសែភ្នែកស្រទន់ញញឹមយ៉ាងស្រស់ទៅកាន់នាង ដែលកែវភ្នែកបែបនេះ ហាន់នី នាងមិនដែលទទួលបានទេនៅជិតខ្លួនគេរាប់ឆ្នាំមកនេះ
« មែនហើយ !! បងឯងនេះអោបអូនពេកនឹងណា »
« អូៗ បងសុំទោសណា » ជេកស៍ ក៏កាន់ដៃនាងជួយយួរឥវ៉ាន់អោយនាងទៀតផង ។
នៅតាមផ្លូវ
« បងនាំអូនទៅ Condo បងមែនទេ ?? » កាលពីមុនពួកគេទាក់ទងគ្នា ជេកស៍ បានអោយ Condo ផ្ទាល់ខ្លួនទៅនាងដើម្បីរស់នៅក្នុងនាមជាមនុស្សស្រីដែលគេស្រលាញ់បំផុត
« អត់ទេ ! លើកនេះបងនាំអូនទៅនៅផ្ទះបងតែម្ដង » ជេកស៍ ក៏លូកដៃទៅកាន់ដៃនាង ។ ដោយមានជំនិតចាំបើកឡានអោយ ជូលី ក៏ផ្ដេកខ្លួនមកកើយលើដើមទ្រូងនាយ
« ចុះម៉ាក់បង ?? គាត់ស្អប់អូនណាស់ » តាមពិតនាងដឹងច្បាស់ថាខ្លួននាងខុស ព្រោះនាងព្រមទទួលលុយចាកចេញពី ជេកស៍ ហើយតែពេលនេះនាងខកសន្យានៅតែបកមកវិញ ទើបធ្វើជានិយាយថាលោកស្រី ហ្វាងរី ស្អប់នាង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ ជេកស៍ អោយមកនៅខាងខ្លួនលង់ជឿខ្លួនជាង
« អ្នកម៉ាក់គាត់ព្រមបើកចិត្តហើយ អូនដឹងទេគាត់ព្រមអោយពួកយើងរៀបការនឹងគ្នាទៀតផង » ជេកស៍ ក៏អង្អែលសក់នាងថ្នមៗ
« ពិតមែន អូនសប្បាយចិត្តណាស់ យើងរៀបការនៅពេលណា ?? » ជូលី អោយ ជេកស៍ ញញឹមទាំងមានល្បិចកល
« បងតាមអូន អូនចង់រៀបការឆ្នាំក្រោយក៏បាន ២ ឆ្នាំអីទៀត ក៏បានណា » ជេកស៍ និយាយជាមួយនាងទាំងពាក្យសម្ដីផ្អែមល្ហែម
« អូនស្រលាញ់បងណាស់ »
« បងក៏ស្រលាញ់អូនដែល » មិនយូរ ជេកស៍ បាននាំ ជូលី មកដល់ផ្ទះរបស់ខ្លួន
      នៅក្នុងភូមិគ្រឹះ
« នេះ ... » លោកស្រី ហ្វាងរី ឃើញវត្តមាននាងហើយគាត់សែនហួសចិត្តព្រោះគិតថាថ្ងៃមុនចេះតែនិយាយយល់ព្រមនឹង ជេកស៍ លេងៗមិនស្មានថានាងមកមែន គាត់បានអោយលុយជាច្រើនទៅនាងហើយតើហេតុអ្វីនាងនៅតែមកទាក់ទងកូនរបស់គាត់នាងជាមនុស្សប្រភេទអ្វីទៅ ធ្វើអោយគាត់កាន់តែស្អប់ហៅលែងលឺដែលឃើញនាងនៅពេលនេះឈរនៅផ្ទះគាត់
« ជំរាបសួរអ្នកម៉ាក់ » ជូលី នាងពិតជាមិនរអៀសខ្លួន មិនក្រែងចិត្តលោកស្រី ហ្វាងរី បន្តិចណាឡើយ
« នេះ ... កូន ជេកស៍ ចង់ធ្វើអោយម៉ាក់ខឹងស្លាប់មែនទេ ?? » លោកស្រី ហ្វាងរី យកដៃរឹតទ្រូងខ្លួនឯង ទប់អារម្មណ៍
« ម៉ាក់ថ្ងៃមុន ម៉ាក់យល់ព្រមនឹងកូនហើយមែនទេ ?? » ជេកស៍ និយាយមុខឡើងក្រៀមចំពោះមុខម៉ាក់គេ
« អូនទៅវិញហើយ អូនថាហើយម៉ាក់បងគាត់ស្អប់អូនណាស់ ហ្ហឹកៗ ... » ជូលី សម្រក់ទឹកភ្នែកមុខ ជេកស៍ ដើម្បីអោយនាយយល់ថាម៉ាក់ខ្លួនស្អប់នាងទាំងដែលនាងមិនបានធ្វើអ្វីខុសឡើយ
« តែកូនមិនទាន់រៀបការ !! ម៉ាក់មិនអោយស្រីនេះមកជាន់ផ្ទះម៉ាក់ទេ » លោកស្រី ហ្វាងរី សម្លក់ទៅ ជូលី ទាំងកែវភ្នែកស្អប់ខ្ពើម
« តែពួកកូនគង់តែរៀបការ អ្នកម៉ាក់មេត្តានាងគ្មានផ្ទះត្រូវទៅទេ » ជេកស៍
« ចុះប៉ាម៉ាក់នាងនៅស្រុកអោយនាងទៅៗ  »
« ហ្ហឹកៗ បងជេកស៍ » ជូលី កាន់តែសម្ដែងធ្វើយំយ៉ាងខ្លាំងមុខ ជេកស៍
« ទីនេះគ្មានបន្ទប់ទំនេរម៉ាក់អោយអ្នកបម្រើចូលមកនៅថ្មីៗនៅថ្ងៃស្អែក ទុកការពារទ្រព្យសម្បត្តិ » លោកស្រី ហ្វាងរី និយាយបែបនេះចង់ឌឺទៅនាង
« អោយនាងនៅបន្ទប់កូនទៅ !! មុនក្រោយពួកយើងគង់តែរៀបការនឹងគ្នា » ជេកស៍
« ស្រីឥតកេរ្តិ៍ខ្មាស់រត់ឡើងបន្ទប់មនុស្សប្រុសទាំងមិនទាន់រៀបការ » លោកស្រី ហ្វាងរី កាន់តែនិយាយលោកស្រី កាន់តែស្អប់នាង
« កូនសុំអង្វរណាម៉ាក់ » ជេកស៍ បានលុតជង្គង់នៅកណ្ដាលផ្ទះសុំអង្វរអ្នកជាម្ដាយអោយទទួកយកនាង
« តាមកូន តោះម៉ែដោះ » លោកស្រី ហ្វាងរី ក៏អោយម៉ែដោះជូនខ្លួនឡើងទៅបន្ទប់ ទាំងអារម្មណ៍ខឹងសម្បារកូនប្រុសតែគាត់មិនអាចធ្វើអ្វីបានឡើយ គាត់ចិញ្ចើមគេបានតែរូបរាងតែចិញ្ចើមចិត្តនឹងបេះដូងគេមិនបានឡើងមានតែបណ្ដោយតាមគេមួយពេល ...

នៅ apartment
« ទីងៗ ... ទីងៗ ... ទីងៗ » អ៊ុនវ៉ូ មិនឃើញនាងទៅសាលាអារម្មណ៍គេនៅក្នុងថ្នាក់មិនមូលទេ នាយក៏បានសួរទៅកាន់លោកគ្រូ គាត់ប្រាប់ថា ហាន់នី សុំច្បាបមិនស្រួលខ្លួន ។ នាយត្រឡប់មកពីសាលាដើរនៅមុខបន្ទប់នាងតូចទៅវិញទៅមកសឹងតែមិនហ៊ានកណ្ដឹងតែព្រោះបារម្ភពេកទើបសម្រេចចិត្តចុចកណ្ដឹង នាយចុចម្ដងហើយម្ដងទៀតមិនលឺនាងបើកទ្វារនាយកាន់តែបារម្ភក៏បានបានទៅពឹងបុគ្គលិកជាអ្នកគ្រប់គ្រងនៅ apartment អោយមកជួយយកសោរចាក់ចូល ដោយប្រាប់ហេតុផលថានាងតូចអត់សូវស្រួលខ្លួន គេបារម្ភខ្លាចនាងកើតអី
« អរគុណលោក ... » អ៊ុនវ៉ូ ប្រញាប់រុញទ្វារចូលមើលតែអត់ឃើញនាងតូចនៅខាងក្នុងនោះទេ
« នេះនាងទៅណា » អ៊ុនវ៉ូ ប្រញាប់យកទូរស័ព្ទ Call ទៅ ជេកស៍ សាកសួរទៅគេក្រែងនាងនៅជាមួយគេព្រោះគេបារម្ភ

   ការសន្ទនារវាង ជេកស៍ នឹង អ៊ុនវ៉ូ ក្នុងទូរស័ព្ទ
« ឯងមានការអី Call មកយើងទាំងយប់ ?? » ជេកស័ នាយដើរមកនិយាយឆ្ងាយពី ជូលី បន្តិចព្រោះពេលនេះនាងនៅជិតគេ
« ឯងមានឃើញ ហាន់នី ទេ? នាងនៅជាមួយឯងមែនទេ ?? នាងអត់ទៅសាលានាងឈឺណា » អ៊ុនវ៉ូ ស្ដាប់តែសម្លេងតាមទូរស័ព្ទក៏សារសម្លេងគេបារម្ភពីនាងតូចខ្លាំង
« មិននៅជិតយើងឡើង ចេញពីធ្វើការក៏មិនដឹងនាងទៅណាដែល ? កាលពីថ្ងៃមិញនាងមានឈឺឯណា ល្បិចមិនចង់ទៅសាលាខ្ជិលរៀននឹងណា ក្មេងម្នាក់នេះចំមែន ឯងកុំបារម្ភពេកនាងមិនមែនក្មេង ដល់ថ្នាក់រកផ្លូវទៅ apartment មិនឃើញឯងណា !! បើនាងភ្លើមិនចេះមើលថែរខ្លួនឯងបណ្ដោយនាងទៅ កុំ Call មកយើងបើព្រោះតែរឿងអត់ប្រយោជន៍នាង » ជេកស៍ ក៏ចុចបិទទូរស័ព្ទរបស់ អ៊ុនវ៉ូ
« ត.. តែ » អ៊ុនវ៉ូ នាយមិនទាន់បាននិយាយអ្វីតឡើយគេក៏ចុចបិទ

     នាយដាក់ទូរស័ព្ទចុះអង្គុយមុខទ្វារបន្ទប់ចាំនាងតូចពីមួយម៉ោងទៅមួយម៉ោងនៅតែមិនឃើញនាងតូចមក អ៊ុនវ៉ូ ចាំសម្ដីនាងនិយាយថានាងគ្មានសាច់ញាតិគ្មានមិត្តស្និតស្នាលទេ ។ នឹកឃើញហើយនាយបារម្ភណាស់ក៏ប្រញាប់រត់ចេញទៅខាងក្រៅរកមើលនាងតូចតាមផ្លូវជិតៗ Apartment

« ម្ដេចក៏វាឈឺម្ល៉េះ ?? វាជាអារម្មណ៍ស្នេហាដែលមនុស្សពេលធំគេមានមែនទេ ហ្ហឹកៗ ... » ហាន់នី លើកស្រាផឹកទាំងភ្នែកកាន់តែផឹកនាងកាន់តែមានអារម្មណ៍ថាឈឺ
« ស្អាតណាស់វើយ » ពួកជនពាលមួយក្រុមអង្គុយផឹកជិត ហាន់នី យូរហើយ ចាប់អារម្មណ៍ថានាងមកម្នាក់ឯងទើបគេមានគម្រោងការអាក្រក់ៗលើនាង
« អេ អូនស្រីមកម្នាក់ឯងមែនទេ » មានម្នាក់ចូលមកចាប់ដៃនាងតូច
« អាចង្រៃយ៍លែង !! ផូស » អ៊ុនវ៉ូ ក៏ចូលមកទាន់ពេលធាក់ចំដៃបុរសម្នាក់នោះអោយដួលផ្ងារជើងតែម្ដង ...

💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now