ក្រោយពីញាំអីរួច ជេកស៍ ក៏បានជូន ជូលី ត្រឡប់ទៅផ្ទះវិញ ។
ក្រឡេកមក ហាន់នី វិញ បេះដូងនាងត្រូវគេធ្វើបាបម្ដងហើយម្ដងទៀតនាងនៅតែមិនអាចកាត់ចិត្តបាន
« មានរឿងអីទៀតហើយទើបឯងមិនទៅសាលា » អ៊ុនវ៉ូ ក៏ទាញកែវស្រាចេញពី ហាន់នី ។ នាយមិនឃើញនាងតូចទៅសាលាគេដឹងច្បាស់ណាស់
« សិស្សច្បងកុំមករវល់ រឿងរបស់ខ្ញុំ » នាងខកបំណងខ្លាំងដល់ថ្នាក់ហ៊ានប្រើសម្ដីខ្លាំងៗទៅមនុស្សជុំវិញខ្លួន
« ហាន់នី ឯងដឹងស្មារតីឡើង » អ៊ុនវ៉ូ ក៏ចាប់ស្មារនាងតូចអង្រួន
« ហ្ហឹកៗ ខ្ញុំឈឺណាស់សិស្សច្បង ហ្ហឹកៗ ឈឺណាស់ហេតុអ្វីគេចាកចោលខ្ញុំ ខ្ញុំពិត ... ពិតជាស្រលាញ់គេណាស់ ហ្ហឹកៗ ... មកពីខ្ញុំក្រីក្រមែនទេ ... ហ្ហឹកៗ ឬមកពីខ្ញុំមិនស្អាត ហ្ហឹក ខ្ញុំស្អប់ខ្លួនឯងណាស់ » ហាន់នី យំឡើងទន់ខ្លួនម្ដងទៀត លើកនេះនាងអត់ស្រវឹងទៀតទេ នាងស្រែកយំដោយភាពឈឺចាប់លែងខ្មាស់អ្នកណាទៀតហើយ
« ឯងស្រលាញ់វាថ្នាក់នេះ » អ៊ុនវ៉ូ ក៏ទាញនាងតូចមកអោបថ្នមៗ
« ថ្ងៃនេះខ្ញុំបានឃើញផ្ទាល់ភ្នែក កន្លងមកគេអត់ស្រលាញ់ខ្ញុំទេហ្ហឹកៗ ... គេគ្រាន់តែទុកខ្ញុំជាស្រីកំដរអារម្មណ៍ តាំងពីរាត្រីមួយយប់ដែលខ្ញុំពួកយើងបានជួបគ្នា ហ្ហឹកៗ ខ្ញុំល្ងង់ដោយខ្លួនឯងលង់ស្រលាញ់គាត់ ហ្ហឹកៗ ... » ហាន់នី នាងចង់និយាយចេញមកអោយអស់ អោយបានធូរក្នុងទ្រូងខ្លះ រឿងគ្រប់យ៉ាងនាងដឹងច្បាស់ណាស់ ដឹងមកជាយូរហើយទោះយ៉ាងណារវាងនាងនឹងគេមិនអាចទៅរួចទេ
« គេធ្វើបាបមនុស្សស្រីមិនដឹងខ្យល់អ្វីហើយ យ៉ាងណាវាត្រូវតែទទួលខុសត្រូវលើឯង » អ៊ុនវ៉ូ បម្រុងដើរចេញពី ហាន់នី ទៅរក ជេកស៍ ជម្រះបញ្ជី
« សិស្សច្បង ទៅណា » ហាន់នី ក៏ប្រញាប់ទៅឃាត់ដំណើរ អ៊ុនវ៉ូ
« ទៅរកវាជម្រះបញ្ជី » អ៊ុនវ៉ូ ខឹងមិត្តខ្លួនឯងដល់ថ្នាក់ក្ដាប់ដៃញ័រដៃទទ្រឺត
« ខ្ញុំសុំអង្វរបង ហ្ហឹកៗ កុំធ្វើចឹងអីណា ខ្ញុំមិនចង់អោយគេស្អប់ខ្ញុំមើលមកខ្ញុំអាក្រក់ថ្នាក់នេះទេណាបង ហ្ហឹកៗ » ហាន់នី ក៏ស្រក់ទឹកភ្នែកមុខ អ៊ុនវ៉ូ ជាការអង្វររបស់នាង
« មិនបានអ្នកខុសត្រូវតែទទួលខុសត្រូវ »
« បងខ្ញុំសុំអង្វរ ... ហ្ហឹកៗ » ហាន់នី ក៏លុតជង្គង់សុំអង្វរដល់គេ
« នេះឯងធ្វើថ្នាក់នេះ » អ៊ុនវ៉ូ ក៏ដកដង្ហើមធំក្ដាប់ដៃបន្ធូរអារម្មណ៍មិនចង់អោយនាងតូចឈឺចាប់ជាងនេះ ។ នាយក៏យល់ព្រមតាមសំណើរនាងតូច ...
មិនយូរប៉ុន្មានថ្ងៃររៀបការក៏ជិតបានមកដល់ ជេកស៍ ក៏បានណាត់ អ៊ុនវ៉ូ មកជួបដើម្បីរៀបការ
« ឯងមានការអ្វី » អ៊ុនវ៉ូ មកដល់នាយសឹងតែមិនចង់មើលមុខ ជេកស៍ ខ្លាចទ្រាំមិនបានអាចនឹងវាយគេអោយដួលលើដីភ្លាមៗ
« ឯងធ្វើដូចមានគំនុំជាមួយយើងតាំងពីពេលណាមកចឹង » ជេកស៍ នាយក៏ទះស្មារមិត្តថ្នមៗ តាមទម្លាប់
« ឯងក៏និយាយមក មានរឿងអ្វី » អ៊ុនវ៉ូ
« យើងមកអញ្ជើញឯងចូលរួមមង្គលការឯង » អ៊ុនវ៉ូ ស្ដាប់លឺហើយនាយខាំមាត់ អណ្ដាតទល់ថ្ពាល់ចឹងសឹងហក់ទៅដាល់គេមួយដៃ គេបានធ្វើបាបមនុស្សស្រីល្អម្នាក់ ដ៏ស្លូតបូតអោយឈឺចាប់ព្រោះគេ
« ឯងរៀបការជាមួយអ្នកណា » អ៊ុនវ៉ូ ក៏សង្កត់សម្លេងសឹងតែសុីសាច់មិត្តខ្លួនឯង
« ជាមួយសង្សារយើង ជាមនុស្សដែលយើងស្រលាញ់តែម្នាក់ » ជេកស៍ ភ្លាមៗនាយក៏មានអារម្មណ៍ចម្លែកចិត្តមើលទៅមិត្តខ្លួនដូចប្លែកៗណាស់
« ជាមនុស្សឯងស្រលាញ់ហ៎ ឌឹក » អ៊ុនវ៉ូ ទ្រាំលែងក៏បានដាល់នាយមួយដៃ
« ឯងកើតឆ្គួតអីហា » ជេកស៍ បានត្រឹមក្ដាប់ដៃមិនបានតដៃជាមួយមិត្តឡើយ សុខៗគេក៏មិនយល់ហេតុអ្វី អ៊ុនវ៉ូ មកវាយគេ
« មិនបានកើតអីទេ ទុកថាយើងវាយជំនួសមនុស្សស្រីដែលឯងធ្លាប់លេងសើចជាមួយកន្លងមក !! តែថាថ្ងៃរៀបការឯងយើងសុំនាំសង្សារមនុស្សយើងស្រលាញ់ យើងក៏គម្រោងរៀបការជាមួយនាងដូចគ្នា » អ៊ុនវ៉ូ ក៏បន្ធូរអារម្មណ៍ យល់ដ៏កែវភ្នែកមូលក្រឡង់ដែលនាយសម្លឹងទៅមើលនាងពេលណា កែវភ្នែកពោលពេញដោយស្នាមទឹកភ្នែក
« ឯងនេះចំមែន សុខៗមកខឹងនឹងយើងជំនួសពួកនាង » ជេកស៍ ក៏ជូតមាត់ខ្លួនឯងមានស្នាមឈាមរឹមៗ
« ប៉ុណ្នឹងវាមិនឈឺក៏មិនស្លាប់ដែល មានអ្នកឈឺជាងឯងរាប់រយពាន់ដង » អ៊ុនវ៉ូ
« ឯងនិយាយស្អីប្លែកៗ ចុះអ្នកណាដែលឯងនាំទៅកម្មវីធីយើងនោះហា ?? » ជេកស៍
« ទៅដល់ឃើញហើយ យើងទៅសិនហើយ » អ៊ុនវ៉ូ ក៏បានចាកចេញ ។ ជេកស៍ ឈរដៃជូតបបូរមាត់ខ្លួនឯងដែលមានស្នាមឈាមមើលផែនខ្នងរបស់មិត្តខ្លួនឯងដើរចេញ
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Acciónមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀