« ឯងជាអ្នកណា ?? » ក្រុមបងធំនោះក៏មករោម អ៊ុនវ៉ូ
« ពួកឯងហ៊ាន ??? » អ៊ុនវ៉ូ បានចុច Call ទៅលេងប៉ូលីស ព្រោះថាគេក៏មានមិត្តជាប៉ូលីស ដំណែងធំនៅសេអ៊ូលដែល
« តោះពួកឯង ផ្ញើរទុកសិនចុះ » ពួកបងធំនោះក៏ប្រញាប់នាំគ្នាគ្នីចេញ
« ហាន់នី ឯងយ៉ាងមិចហើយ » អ៊ុនវ៉ូ ក៏ប្រញាប់ទៅអង្គុយជិតនាងតូច
« ហ្ហឹកៗ ... សិស្សច្បងមែនទេ ហ្ហឹកៗៗៗ ... » ហាន់នី ក៏ទាញអាវ អ៊ុនវ៉ូ ទាញមនុស្សមកជិតខ្លួនយំខ្សឹបខ្សួលលើដើមទ្រូងនាយ
« ឯងកើតអីហា ? » អ៊ុនវ៉ូ ក៏អង្អែលខ្នងនាងតូចថ្នមៗ
« ខ្ញុំអាក្រក់ណាស់មែនទេ ?? »
« អ្នកណាថា ឯងគឺក្មេងស្រីល្អម្នាក់ណា » អ៊ុនវ៉ូ ក៏ទាញនាងចេញពីខ្លួននាងបន្តិចញញឹមអោយកម្លាំងចិត្តអោយនាង
« ហ្ហឹកៗ ខ្ញុំល្ងង់ខ្លួនឯងព្រមអោយគេបោក ហ្ហឹកៗ ... នៅក្នុងចិត្តខ្ញុំទុកគេសំខាន់ ចំណែកគេវិញទុកខ្ញុំជាតួជំនួសជួសពេលគេត្រូវការ ហ្ហឹកៗ... » ហាន់នី ស្រក់ទឹកភ្នែកម៉ាត់ៗនាងក៏ស្រវឹងស្រាស្រវាអោប អ៊ុនវ៉ូ យំយកតែម្ដងរឿងដែលលាក់ក្នុងចិត្តទាំងប៉ុន្មាននាងសូមយំនៅថ្ងៃតែម្ដង
« ឯងកើតអីហា ?? »
« គេរៀបការហើយ ខ្ញុំជាជនទី ៣ ស្រលាញ់អនាគតប្ដីគេ មែនទេ ?? ហ្ហឹកៗ ... » ហាន់នី យំសឹងតែខ្សោះខ្លួនទៅហើយ
« ឯងស្រលាញ់ អាជេកស៍ មែនទេ ?? / ... » អ៊ុនវ៉ូ ក៏អង្អែលសក់នាងថ្នមៗរូបគេក៏ក្រៀមក្រំមិនចាញ់នាងឡើយ ។ នាងតូចមិននិយាយអ្វីតែនាងងក់ក្បាលសញ្ញាប្រាប់ថានាងស្រលាញ់គេមែន នាងស្រលាញ់ ជេកស៍ ចំណែករូបគេផ្ទាល់ក៏ស្រលាញ់នាងដែល
« តាំងពីយប់នោះមកគេម្ចាស់នៃរាងកាយខ្ញុំ ហ្ហឹកៗ ក៏ជាម្ចាស់បេះដូងខ្ញុំ ហ្ហឹកៗ... ខ្ញុំឈឺបេះដូងណាស់រាមច្បង ហ្ហឹកៗ ... ខ្ញុំធ្វើចិត្តអត់បានភ្លាមក្នុងការកាត់ចិត្តពីគេទេ ហ្ហឹកៗ គេជាមនុស្សបំបូងផ្ដល់ការស្រលាញ់យកចិត្តទុកដាក់អោយមកខ្ញុំ អោយខ្ញុំលង់ស្រលាញ់ មនុស្សដំបូងធ្វើអោយបេះដូងខ្ញុំកក់ក្ដៅ ហ្ហឹកៗៗ ... » ហាន់នី យំអោប អ៊ុនវ៉ូ ដៃក្ដាប់អាវនាយជាប់ព្រោះនាងឈឺចិត្តខ្លាំងណាស់
« នេះឯង ... » អ៊ុនវ៉ូ យល់ច្បាស់ហើយពេលនេះពីសម្ព័ន្ធភាពពួកគេ រឹតតែយល់ថានាងតូចស្រលាញ់ ជេកស៍ ខ្លាំងកម្រិតណា
« ខ្ញុំខុសខ្លួនឯង ហ្ហឹកៗ គាត់ហាមខ្ញុំមិនអោយស្រលាញ់គាត់តាំងពីដំបូងតែខ្ញុំទេ ហ្ហឹកៗៗ ... លង់ស្រលាញ់គាត់ខ្លាំងយ៉ាងនេះ » ហាន់នី យំឡើងទន់ខ្លូនទៅហើយ
« វាធ្វើខុសធ្ងន់ណាស់ យ៉ាងណាវាត្រូវតែទទួលខុសត្រូវលើឯង បងមិនយល់ព្រមអោយវារៀបការជាមួយស្រីដទៃទេ » អ៊ុនវ៉ូ ក្ដាប់ដៃយ៉ាងណែនខឹងទៅដល់មិត្តសម្លាញ់ខ្លួនឯងហេតុអ្វីអត្មានិយមបែបនេះ
« អត់ទេ ហ្ហឹកៗ បងកុំណា ហ្ហឹកៗៗ ខ្ញុំមិនចង់អោយខ្លួនអាក្រក់ជាងនេះ ខ្ញុំមិនចង់អោយគាត់ស្អប់ខ្ញុំទេ ហ្ហឹកៗៗ ... » នាងតូចងើបចេញពីខ្លួនក្រវីក្បាលដាច់ខាតជាមួយថ្ពាល់ដែលពោលពេញដោយស្នាមទឹកភ្នែកនៅដាមពេញផ្ទៃមុខ
« ហេតុអ្វីឯងល្ងង់ម្ល៉េះ ?? » អ៊ុនវ៉ូ បានត្រឹមដកដង្ហើមធំ នាយមិនចង់ធ្វើអ្វីដែលនាងតូចអត់សប្បាយចិត្តទេ និយាយអោយខ្លីគេចង់ឃើញមនុស្សស្រីដែលគេស្រលាញ់មានក្ដីសុខ
« ហ្ហឹកៗ ... » ហាន់នី យំឡើងទន់ខ្លួនខ្លាំងណាជាតិស្រាក្នុងខ្លួននាងទៀតធ្វើអោយនាងទន់ខ្លួនសន្លប់ ។ អ៊ុនវ៉ូ ក៏លើកបីនាងតូចត្រឡប់ទៅ Apartment នាងវិញ
« បងទេជាមនុស្សល្ងង់ ល្ងង់ខ្លាំងជាងឯងទៀត ដឹងថាស្នេហានេះមិនអាចទៅរួចតែបងនៅតែចង់នៅជិតឯងមើលថែរឯង » អ៊ុនវ៉ូ អង្អែលសក់នាងថ្នមៗ ក៏ Call ហៅបុគ្គលិកស្រីមកជួយជូតខ្លួនផ្លាស់ខោអាវអោយនាងតូច ។ នាយអង្គុយចាំនាងតូចនៅជិតខ្លួននាងដូចដែលកាលនាងឈឺយ៉ាងចឹងគឺគេជាអ្នកមើលថែរនាង យប់នេះក៏ដូចគ្នា ខ្លាចនាងស្រវឹងខ្លាំងមានបញ្ហាអ្វីកើតឡើងអោយគេទៅគេងទាំងនាងបែបនេះក៏គេគេងមិនលក់ដែល
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀