ភាគទី 46

201 7 0
                                    

   ១ អាទិត្យក៏បានកន្លងផុតទៀត
« អ្នកម៉ាក់ដឹងខ្លួនហើយមែនទេ » ហាន់នី មួយរយ:នេះគឺនាងជាអ្នកមើលថែរលោកស្រី ហ្វាងរី ផ្ទាល់ដៃទើបអាការ:លោកស្រី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរទៅ
« ម៉ាក់ដឹងខ្លួនហើយ អរគុណឯងហើយ » លោកស្រី ហា្វងរី
« ម៉ាក់ក្រោកយឺតៗណា » ហាន់នី ក៏ជួយគ្រាលោកស្រី ហា្វងរី យឺតៗ
« នេះទឹកណាម៉ាក់ » ជេកស៍ ក៏យកទឹកមកអោយម៉ាក់គេ
« អរគុណកូនៗហើយ !! យាយចឹងឯងនឹង ហាន់នី ទាក់ទងគ្នាក្បត់កូន អ៊ុនវ៉ូ មែនទេ ?? » លោកស្រី ហ្វាងរី
« អត់ទេម៉ាក់ ! វាទេលូកថ្លើមកូន »
« វាល្ងង់ដោយខ្លួនឯងទេម៉ាក់ បើកូនមិនដាស់សតិវានៅតែល្ងង់ តែថាបើវាបន្តរល្ងង់បន្តិចទៀតក៏ល្អកូនបាន ហាន់នី » អ៊ុនវ៉ូ
« ឯង » ជេកស៍ ក៏ក្រហឹមដាក់គេ
« កូនស្រីម៉ាក់អស់អីហើយណា !! រឿងនេះវាយ៉ាងមិចឯងនិយាយអោយម៉ាក់ស្ដាប់តិចមើល » លោកស្រី ហ្វាងរី ក៏ទាញ ហាន់នី មកជិតខ្លួនអង្អែលស្មារនាងថ្នមៗ
« កូនអាត្មានិយមគិតថាអ្នកម៉ាក់មិនពេញចិត្ត ហាន់នី ព្រោះនាងអត់មានគ្រួសារច្បាស់លាស់ ទើបកូននាងចេញពីផ្ទះទៅនៅជិត អ៊ុនវ៉ូ ទើបរឿងវាបែបនេះ » ជេកស៍
« ឯងនេះល្ងង់ណាស់ » លោកស្រី ហ្វាងរី
« កូនគិតថា ជូលី កូនចៅហ្វាយខេត្តនៅម៉ាក់អត់ពេញចិត្តទម្រាំ ហាន់នី » ជេកស៍
« ស្រីម្នាក់នោះម៉ាក់ស្អប់មិនមែនវណ្ណ:អ្វីទេ មកពីនិស្ស័យមនុស្សឯងគិតម៉ាក់ជាមនុស្សរបៀបមិច ឯងបិសធ្វើអោយម៉ាក់បាត់បង់កូនប្រសារល្អដូច ហាន់នី ទៅហើយ » លោកស្រី ហ្វាងរី
« ម៉ាក់កុំបារម្ភ តែវាធ្វើបាបកូនយកមែនទែនហើយ » អ៊ុនវ៉ូ
« អរគុណសិស្សច្បងសម្រាប់គ្រប់យ៉ាងណា » ហាន់នី ញញឹមអរគុណទៅ អ៊ុនវ៉ូ មិនស្មាននាងមានក្ដីសុខយ៉ាងនេះទេ
« មិនអីទេ បងត្រូវទៅដោះស្រាយព័ត៌មានអាក្រក់ៗនោះអោយអូនទៀតណា » អ៊ុនវ៉ូ
« មែនហើយ ពួកកូនប្រញាប់ទៅៗ កុំអោយមនុស្សអាក្រក់រួចខ្លួន មានម៉ាក់ភស្តុតាងច្រើនណាស់ ពួកគាត់ឆាប់យកវាទៅ » លោកស្រី បានចុចបង្ហាញតាមរយ: iPad របស់គាត់ទៅគាត់ពួកគេ
« ម៉ាក់កូនផ្ញើរអនាគតប្រពន្ធកូននឹងនៅម៉ាក់ផងណា សឺតៗ » ជេកស៍ ពេលនេះគេមិនដូច ជេកស៍ ពីមុនទេគួរអោយស្រលាញ់ខ្លាំងណាស់ដូចកូនទន្សាយយ៉ាងចឹង
« ទៅចុះកុំបារម្ភ » លោកស្រី ហ្វាងរី ។ ពួកគេក៏ចាកចេញ
« អ្នកម៉ាក់ ពិសារផ្លែឈើទេ » ហាន់នី ក៏ដើរទៅផ្លែឈើនឹងម្ជូរមួយថង់មក
« នេះកូនញាំមិនជូរទេ ?? » លោកស្រី ហ្វាងរី
« អត់ទេណា ម៉ាក់ស្រស់មាត់ឆ្ងាញ់ណាស់ » ហាន់នី នាងញាំឡើងទំនង
« អ្នកជំងឺដល់ម៉ោងពិសារអាហារថ្ងៃត្រង់ហើយណា » អ្នកគ្រូ ពេទ្យក៏រុញអាហារមកអោយ គ្រាន់តែក្លិនស៊ុបចូលមកដល់នាងតូចក៏រត់ទៅក្អួត
« ម៉ាក់កូន សុំទោស អួកៗ ... » ហាន់នី នាងឡើងស្លេកមុខទៅហើយប៉ុន្មានថ្ងៃនេះ
« អាការ:កូនដូចចាញ់កូន អ្នកគ្រូពេទ្យជួយនាំកូនប្រសារខ្ញុំទៅពិនិត្យផងណា » លោកស្រី ហ្វាងរី រំភើបឡើងញ័រដៃទៅហើយ
« ចាស បាន » អ្នកគ្រូពេទ្យក៏ជូន ហាន់នី ទៅពិនិត្យមើលផ្ទៃពោះអោយនាងត្រឡប់មកវិញសិនចាំយក លទ្ធផលមកអោយនាងពេលក្រោយ
« យ៉ាងមិចហើយកូន » លោកស្រី ហ្វាងរី
« អ្នកគ្រូពេទ្យអោយមកសិនអ្នកម៉ាក់ ចាំគាត់យកលទ្ធផលអោយមកតាមក្រោយណាអ្នកម៉ាក់ » ហាន់នី
« ហាន់នី មិត្តសម្លាញ់ ឯងយ៉ាងមិចហើយ យើងនឹកឯងណាស់ » ហៃយ៉ា មកដល់ក៏អោប ហាន់នី
« យើងនឹកឯងដៃ ... អឺ ... » ហៃយ៉ា ឪកាសល្អលោកស្រី ហ្វាងរី គេងលើគ្រែពេទ្យគ្មានមនុស្សទើបនាងវាយកញ្ចឹងករនាងអោយនាងសន្លប់
« នាង ... នាងធ្វើអ្វីកូនប្រសារខ្ញុំ » លោកស្រី ហ្វាងរី
« តែហ៊ានកម្រើកខ្ញុំបាញ់ទម្លុះក្បាលនាង ឆាប់ស្ងាត់មាត់ » ហៃយ៉ា បានយកកាំភ្លើងព្យុងក្បាលនាងតូច ។ រួចហើយកូនចៅសារ៉េនាងតូចចេញក្រៅ ។ លោកស្រី ហ្វាងរី ព្យាយាមរំងាប់អារម្មណ៍ទាំងគាត់ភ័យសឹងស្លាប់
« អបអរសារទរអ្នកនាងតូច មានកូន ១ សប្ដាហ៍ហើយ » អ្នកគ្រូ ពេទ្យក៏មកអបអរសារទេ
« ជួយ ... ជួយ ប្ដឹងប៉ូលីសផង គេចាប់កូមប្រសារខ្ញុំទៅហើហ ហ្ហឹកៗ ថែមទាំងចៅយាយមួយទៀត » លោកស្រី ហ្វាងរី ព្យាយាមទប់អារម្មណ៍ខ្លួនឯងកុំអោយមានរឿងអ្វីកើតឡើងចំពោះគាត់
« អ្នកម៉ាក់ » ជេកស៍ ក្រោយពីដោះស្រាយព័ត៌មានរួចហើយប្រញាប់មករកម៉ាក់គេនឹង ហាន់នី
« ជេកស៍ ជួយប្រពន្ធនឹងកូនឯងផង ហ្ហឹកៗ ... »
« ម៉ាក់និយាយថាមិច » ជេកស៍ ចាប់ផ្ដើមមិនស្រួលចិត្តឡើយ
« មុននេះមានមនុស្សស្រីម្នាក់មក វាយ ហាន់នី អោយសន្លប់ហើយចាប់នាងទៅបាត់ហើយ  មុននេះពេទ្យក៏ពិនិត្យឃើញថា ហាន់នី មានផ្ទៃពោះ ហ្ហឹកៗ ម៉ាក់បារម្ភពី ហាន់នី ណាស់ » លោកស្រី ហ្វាងរី
« មិនអីទេ ម៉ាក់កុំបារម្ភ កូនមិនអោយប្រពន្ធកូនកើតអ្វីទេ កំហុសកូនមួយពេលការពារអ្នកទាំង 2 មិនបានល្អ » ជេកស៍ ក្ដាប់ដៃយ៉ាងណែនខឹងណាស់អ្នកណាប្រហើនប៉ះពាល់ ហាន់នី របស់គេ ។ ជេកស៍ បានបញ្ជារអង្គរក្សនឹងភីអូ  អោយនៅយាមម៉ាក់គេ ។ គេផ្ទាល់នឹង អ៊ុនវ៉ូ ទៅតាមរកនាងតូច

          💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now