ភាគទី 47

239 10 0
                                    

« ទីង » សម្លេងសារក៏លោតមក គឺឆាត ជូលី បញ្ជូល
location នឹងគម្រាម ជេកស៍
« ល្អណាស់ ចេះមករកឃើញសេចក្ដីស្លាប់ឃើញ » ជេកស៍ បើកលឿនដូចគេហោះចូលទៅរកពួកនាង
« លោកឆាប់ទម្លាក់កាំភ្លើងចុះទៅ !! បើមិនចឹងខ្ញុំបាញ់ទម្លុះក្បាលនាង » ហៃយ៉ា
« ក្រែងនាងជាមិត្ត ហាន់នី ហេតុអ្វីនាងធ្វើបែបនេះ » ជេកស៍ ស្មានមិនដល់ថាអ្នកចូលទៅចាប់នាងតូច គឺជាមិត្តដែលនាងតូចមានតែម្នាក់ ។ ហាន់នី តែងតែនិយាយល្អៗពីនាងអោយ ជេកស៍ ស្ដាប់
« មិត្តល្អចឹងហ៌ ហាស ហា... » ហៃយ៉ា សើចឡើងដូចមនុស្សឆ្គួត
« ហៃយ៉ា ... » ហាន់នី ក៏ដឹងខ្លួន ។ ដឹងខ្លួនឡើងនៅក្នុងកណ្ដប់ដៃមិត្តខ្លួនឯង
« ដឹងខ្លួនហើយឬមិត្តសម្លាញ់ » ហៃយ៉ា បានយកកាំភ្លើងទៅអង្អែលមុខមិត្តសម្លាញ់របស់ខ្លួន
« មិចឯងធ្វើបែបនេះ ហ្ហឹកៗ » ហាន់នី នាងខូចចិត្តនឹងខកបំណងជាងភ័យខ្លាចនៅពេលនេះ
« ឯងសួរយើងថាហេតុអ្វីធ្វើបែបនេះមែនទេ ? ឯងចាំក្នុងខួរក្បាលឯងទៅ យើងមិនដែលទុលឯងជាមិត្តទេ ហេតុអ្វីឯងល្អជាងយើងដើមឡើយឯងគ្រាន់តែជាក្មេងកំព្រារ មានលក្ខខណ្ឌគ្រួសារមិនល្អ មុខមាត់ឯងនេះក៏មិនល្អ ទៅសាលាមានគេ Bully ឯងរហូត ហេតុអ្វីសុខៗឯងត្រឡប់មកមានគ្រប់យ៉ាងល្អជាងយើង ឆក់យកទាំងមនុស្សយើងស្រលាញ់ឯងសមតែស្លាប់ នាងស្រីចង្រៃយ៍ » ហៃយ៉ា ក៏ព្យុងកាំភ្លើងរកបាញ់នាងតូច
« កុំអី » ជេកស៍ ក៏ស្រែកឃាត់
« លោកក៏ចឹងដែល ហេតុអ្វីល្ងង់ស្រលាញ់វាថ្នាក់នេះ ?? ខ្ញុំមិនល្អត្រង់ណា លោកដឹងទេថ្នាក់នៅវិទ្យាល័យនោះខ្ញុំជាអ្នកដាក់អោយលោក ហេតុអ្វីជាវាអ្នកទទួលផល ? ខ្ញុំព្យាយាមគ្រប់យ៉ាង ព្យាយាមសម្ដែងធ្វើជាល្អជាមួយវាទាំងខ្ញុំស្អប់វាសឹងស្លាប់ ចូលទៅជិតខ្លួន កែមុខក៏ខ្ញុំធ្វើ ទៅរៀនជំនាញដូចវាទាំងខ្ញុំមិនស្រលាញ់ ទៅរៀនវេនយប់ដូចវា នៅទៅធ្វើការទាំងលំបាកខ្ញុំខំធ្វើគ្រប់យ៉ាងអោយដូចវាតែលោកមិនដែលចាប់អារម្មណ៍ខ្ញុំទេ ហេតុអ្វីហ្ហឹកៗ ... » ហៃយ៉ា ដៃរ៉េកាំភ្លើងដូចមនុស្សឆ្គួតយ៉ាងចឹង
« នេះកន្លងមក ហ្ហឹកៗ ឯងមិនដែលទុកយើងជាមិត្តមែនទេ ហ្ហឹកៗ ឯងធ្វើគ្រប់យ៉ាងព្រោះចង់បានគេ ហ្ហឹកៗ ... » ហាន់នី
« ដឹងខ្លួនក៏ល្អអោយនាង ស្លាប់ទៅតាំងស្ងប់ចិត្ត ពួកអ្នក Bully នាងគឺយើងជាអ្នកពីក្រោយខ្នងពួកវា យើងគ្រាន់តែយកនាងមកជាន់នឹងដីឡើងយើងជាទេពអក្សរប្រចាំសាលា របស់ដែលយើងអោយនាងវាសុទ្ធតែជារបស់សេសសល់ កាកសំណល់ដែលយើងជូតនឹងជើង អ្នកទៅដឹងនាងហ៊ានលួចទៅទាក់ទេវបុត្ររបស់យើង រឿងគ្រប់យ៉ាង យើងហត់នឹងសម្ដែងអោយនាងមើលណាស់ » ហៃយ៉ា ញញឹមផងយំផងដូចមនុស្សឆ្គួតយ៉ាងចឹង
« ថ្ងៃដែលខ្ញុំធ្លាក់ចូលទឹក អ្នកដែលដឹងថាខ្ញុំមិនចេះហែលទឹកគឺជានាងមែនទេ ហ្ហឹកៗ ... » នាងតូចឈឺចិត្តរឿងនេះមិនចាញ់រឿងស្នេហាឡើយ
« ត្រូវហើយនាងល្ងង់ អ្នកច្រាននាង អ្នកអោយនាងទៅយាយអង់គ្លេស អ្នកធ្វើបាបនាងពីក្រោយជូលី គឺយើង »
« ខ្ញុំស្ដាយទឹកចិត្តខ្ញុំណាស់ ហ្ហឹកៗ ហេតុអ្វីឯងធ្វើយ៉ាងនេះខ្ញុំស្រលាញ់ នឹងទុកឯងជាមិត្តល្អបំផុតរបស់ខ្ញុំណា ហ្ហឹកៗ ... » ហាន់នី យំយ៉ាងខ្លាំង
« បិទមាត់ឯងទៅយើងថ្លង់ណា ស្លាប់ទៅ ផាំងៗៗ ... » គ្រាប់កាំភ្លើងជាច្រើនបានលាន់លឺសម្លេង
« ជេកស៍ បងកុំ ហ្ហឹកៗ ... » ហាន់នី ក៏រត់ទៅអោបនាយអោយនាយបាញ់សម្លាប់អ្នកណាឡើយ
« បងមិនព្រមវាធ្វើបាបអូន វាត្រូវតែស្លាប់ទាំងពីរ » ជេកស៍ ក៏កេះកៃកាំភ្លើង
« ស្ដាប់អូនណា ប៉ូលីសមកហើយអូនមិនចង់អោយបងប្រឡាក់ដៃរឿងទេ ហ្ហឹកៗ ស្ដាប់តាមអូនណា ហ្ហឹកៗ អូនមិនចង់បាត់បង់បងម្ដងទៀតទេ » ហាន់នី យំយ៉ាងខ្លាំងទៅកាន់ ជេកស៍
« បងស្ដាប់ បងស្ដាប់កុំយំណា » ជេកស៍ ក៏អង្អែលខ្នងនាងតូចថ្នមៗដាក់កាំភ្លើងចុះ ។ មុននេះគ្រាប់កាំភ្លើងសុទ្ធតែប៉ូលីសមកជួយនាងតូច ព្រោះ អ៊ុនវ៉ូ បានទៅប្ដឹងប៉ូលីស
« នាងស្លាប់ទៅ » ហៃយ៉ា ត្រូវជាគ្រាប់នាងមើលអ្វីលែងច្បាស់បែងចែកមិនដាច់ថាជា ជូលី ឬ ហាន់នី ។ នាងបានបាញ់យកបាញ់យកអ្នកស្លាប់ក្នុងថ្លង់ឈាមក្រោមស្នាដៃនាងគឺ ជូលី ស្លាប់ទាំងសភាពលំបាកមើល ។ ជេកស៍ ដឹងថានាងតូចមានកូននាយក៏យកដៃបិទភ្នែកនាង មិនអោយនាងឃើញរូបភាពអាក្រក់ទាំងនេះឡើយ ក៏លើកបីនាងទៅមន្ទីរពេទ្យវិញ

នៅមន្ទីរពេទ្យ

« អស់អីហើយណាទាំងឯងនឹងកូនមានសុវត្ថិភាព » អ៊ុនវ៉ូ ក៏មកអង្គុយកំដរនាងតូចនៅគ្រែអ្នកជំងឺ ។ ចំណែក ជេកស៍ ត្រូវត្រឡប់ទៅម៉ាក់គេវិញមុននេះមានរឿងកើតឡើងធ្វើអោយលោកស្រី ហ្វាងរី តក់ស្លុតភិតភ័យជាខ្លាំង ទើបធ្វើអោយសម្ពាធឈាមគាត់ឡើងខ្ពស់ ជេកស៍ ក្រោយពីជូន ហាន់នី ត្រឡប់មកដល់ពេទ្យក៏ទៅមើលម្ដាយ
« នេះ ខ្ញុំមានកូន » ហាន់នី រហ័សជូតទឹកភ្នែក
« អូនមានកូនរបស់បងហើយណា » ជេកស៍ ក៏ដើរចូលមកខាងក្នុងបន្ទប់អ្នកជម្ងឺ ម៉ាក់គេបានធូរបន្តិចទើបគេត្រឡប់មកមើលនាងតូច
« តែបងពួកយើង ... » នាងក្រឡេកទៅមើលមុខ ជេកស៍ នាងពិតជាក្មេងមិនដឹងខ្យល់អ្វីមែន ។ នាងគិតថារាល់ដងនាងអីៗជាមួយ ជេកស៍ គឺតែងតែការពារជានិច្ច
« ប្រហែលពេលពួកយើងទៅ ជេជូ ហើយអូន បងសន្យាមើលថែរអូននឹងកូនអោយល្អបំផុត » ជេកស៍ ក៏ដើរមកញញឹម
« តែខ្ញុំចង់សម្រាក ... » ហាន់នី ក៏ទាញភួយមកដណ្ដប់គេងបែរមុខ ចេញពី ជេកស៍
« អូន ... » ជេកស៍ បម្រុងដើរទៅជិតនាងតូច
« លឺទេថាខ្ញុំចង់សម្រាក អ្នកណានៅក្នុងបន្ទប់នេះក៏ជួយចេញទៅ មានគ្នាខ្ញុំគេងមិនលក់ » ហាន់នី ក៏បែរខ្នងមកសម្រក់ទឹកភ្នែក កន្លងមកនាងពិតជាឆ្លងកាត់រឿងអាក្រក់ៗច្រើនណាស់ លើកនេះមិនមែននាងតែងទេ នាងមានកូននាងត្រូវតែរឿងម៊ាំ កន្លងមកនាងអត់ស្រលាញ់ខ្លួនឯងតែពេលនេះគឺនាងស្រលាញ់កូនខ្លាំង

💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now