ភាគទី 18

255 9 0
                                    

នាយញាក់ចិញ្ចើមយ៉ាងឌឺទៅកាន់ ហាន់នី ។ ហាន់នី ក៏ព្រមនៅស្ងៀមតាមសម្ដីគេ នាងតូចខ្លាចបើរើបម្រះទៅមានរឿងក្ដៅសាច់ដូចកាលពីនៅ office ថ្ងៃមិញយ៉ាងចឹង
« ល ... ហេតុអ្វី ថ្ងៃនេះមកបើកឡាន ?? » ហាន់នី សួរទាំងទឹកមុខឆ្ងល់ព្រោះថារាល់លើកមានកូនចៅគេជាអ្នកចាំបើកឡានអោយនាង
« រឿងរបស់ខ្ញុំនាងកុំចេះ » នាងសួរគេស្រួលបួលសោះគេបែរជាសម្លក់នាង ឆ្លើយកំបុតៗទៅនាងវិញ ។ នោះមកពីអារម្មណ៍គេមិនល្អអ្នកណាអោយនាងទៅញាំអាហារថ្ងៃត្រង់ជាមួយបុគ្គលិកមិនមកញាំជាមួយគេ
« ... » ហាន់នី ក៏សង្ងំនៅស្ងៀមចាំមើលទង្វើរប្រុសម្នាក់នេះនឹងធ្វើអ្វីដាក់នាង នាងក៏ចេះហត់មនុស្សអីយល់តែចិត្តខ្លួនឯង មិនទុកនាងក្នុងចិត្តគេសោះ
« អ្នកណាអោយនាងទៅញាំបាយ ជាមួយបុគ្គលិក ??? » មួយសន្ទុះធំ ជេកស៍ ក៏ប្រលែងនាងអោយនាងសេរីភាព អង្គុយលើកៅអីនាងវិញ
« ឃ្លានបាយទើបទៅញាំ លោកប្រធានបម្រុងអោយខ្ញុំអត់ញាំបាយមែនទេ ? » ហាន់នី សួរទាំងងើយឆ្ងល់
« មិនមែនចឹងទេ !! អោយនាងចូលធ្វើការមួយថ្ងៃចេះណាស់ ចេះតមាត់ ចេះតដៃ ចាប់ពីស្អែកទៅត្រូវមកញាំអាហារជាមួយខ្ញុំជាដាច់ » ជេកស៍ ក៏ចាប់ផ្ដើមបើកឡាន ។ ហាន់នី អង្គុយកាន់ខ្សែរក្រវាត់ឡានកែវភ្នែកមូលក្រឡង់នាងតូចក៏ចាប់ផ្ដើមលួចមើលនាយបន្តិចម្ដងៗ អ្នកណាថាមិនលង់មុខមាត់សង្ហាៗរបស់គេនោះ ទាំងសង្ហាទាំងពូកែ ពេលសម្លឹងនាយកំពុងបើកឡានទៀតនាងកាន់តែលង់ បេះដូងលោតឥតឈប់ មនុស្សប្រុសអីសង្ហាក៏សង្ហាពូកែក៏ពូកែ នាងនៅក្បែរគេយូរៗមិនលង់ទើបចម្លែកព្រោះស្រីៗផ្សេងត្រឹមឃើញគេខាងក្រៅមិនដល់ ១ នាទីផងក៏លង់បាត់ទៅហើយទម្រាំគេមកនិយាយ នៅក្បែរនាងតូច ហាន់នី បែបនេះទៀត។

នៅភូមិគ្រឹះរបស់ ជេកស៍
« ចៅហ្វាយ ៗៗ ... » ភីអូ ក៏ប្រញាប់រត់មកចៅហ្វាយខ្លួនពេលឃើញវត្តមាន ជេកស៍ នឹង ហាន់នី ដើរត្រឡប់មកផ្ទះវិញ
« ឯងមានរឿងអី ?? ហេតុអ្វីគ្មានទំនៀមទម្លាប់បែបនេះ ??? » ជេកស៍ ក៏បង្ហាញមុខម៊ាំរបស់គេទៅ ភីអូ ជាភាសាថាគេមិនចេញចិត្តនោះទេ
« ខ្ញុំសុំទោសចៅហ្វាយ !! ក៏ប៉ុន្ដែមានរឿងសំខាន់ទាន » ភីអូ ក៏បែរក្រសែរភ្នែកទៅមើល ហាន់នី ជាន័យបញ្ជាក់បានថាមិនអាចនិយាយបានចំពោះមុខនាងតូចទេ
« នាងឆាប់ឡើងទៅសម្អាតខ្លួន ផ្លាស់ខោអាវនឹងអាលចុះមកញាំអាហារ » ជេកស៍ ក៏បែរទៅសម្លឹង ហាន់នី រួចបញ្ជារនាង
« ចាស » ហាន់នី ក៏ឡើងទៅ ។ តាមទម្លាប់នាងរឿងដែលមិនពាក់ពន្ធនឹងនាង នាងក៏មិនចេះចង់ដឹងចង់លឺអ្វីដែលក៏ឡើងទៅខាងលើបាត់ទៅ
« គឺអ្នកស្រីធំ ត្រឡប់មកពីក្រៅប្រទេសវិញសប្តាហ៍ក្រោយនេះហើយទាន » អ្នកស្រីធំ ដែល ភីអូ និយាយដល់នេះគឺអ្នកស្រី ហ្វាងរី ជាម្ដាយរបស់ ជេកស៍ គាត់ធម្មតាមិនស្លូតក៏មិនសូវកាច់គ្រាន់តែមិនសូវចូលចិត្តមនុស្សដែល ជេកស៍ ទាក់ទងកន្លងមក ។
« ដែលឯងនិយាយនេះ ចង់ប្រាប់យើងថាអ្នកម៉ាក់មកចុះ ហាន់នី មែនទេ ? » ជេកស៍ ក៏ឈរគិតបន្តិចលូកដៃទាញវាំងននមើលទេសភាពខាងក្រៅផ្ទះដើម្បីគិតបញ្ហាដែលកើតឡើង
« ខ្ញុំខ្លាចតែអ្នកនាងតូច ត្រូវលោកស្រីធំមិនចេញចិត្ត ដូច ... » ភីអូ រកនិយាយដល់មនុស្សម្នាក់មិនទាន់បាននិយាយចំឈ្មោះផង ជេកស៍ ក៏កាត់
« មិនអីទេ រឿងយើងជាអ្នកដោះស្រាយ » ជេកស៍ ក៏កាន់អាវធំរបស់គេឡើងខាងលើផ្ទះបាត់ទៅ
ទៅដល់ខាងក្នុងបន្ទប់ងូតទឹកសម្អាតខ្លួនហើយ ជេកស៍ ក៏នឹកឃើញថា អ៊ុនវ៉ូ មិត្តគេឡើងមកទីក្រុងសេអ៊ូលគេច្បាស់មិនចូលផ្ទះគឺទិញ condo ឬក៏ apartment នៅដោយខ្លួនឯងមិនខាន ។ ភ្លាមនោះគេក៏ call ទៅមិត្តគេ ។ ចម្លើយគឺដូចគេគិតមែន អ៊ុនវ៉ូ បានទិញ Apartment មួយជិតសាលាដើម្បីងាយស្រួលគេទៅសាលានឹងរស់នៅ ។ ជេកស៍ ដឹងច្បាស់ណាស់ថាចរិតមិត្តគេបែបណាព្រោះរាប់អានគ្នាតាំងពីតូចគេជាមនុស្សប្រុសដែលសុភាពរាបសារ ជាសុភាពបុរសត្រឹមត្រូវណាស់គេអាចទុកចិត្តបានបើសិនអោយ ហាន់នី ទៅនៅជិត អ៊ុនវ៉ូន ។
        ក្នុងចិត្តគេក៏មិនយល់ថាហេតុអ្វីត្រូវរកកន្លែងសុវត្តិភាពអោយនាងតូច ត្រូវនៅផ្គត់ផ្គងនាងតូច បើសិនពេលនេះគេចង់ដោះលែងបណ្ដោយអោយនាងទៅណាទៅៗក៏បាន ។ ព្រោះក្នុងចិត្តគេដឹងច្បាស់ណាស់គេមានមនុស្សដែលគេបានស្រលាញ់រួចទៅហើយ

នៅតុញាំអាហារ
« ព្រឹកនេះនាងរៀបចំឥវ៉ាន់នាងទៅ ខ្ញុំអោយនាងរើសចេញពីផ្ទះខ្ញុំហើយ ប្រាវ ...» សម្លេងស្លាបព្រារដែលធ្លាក់ទៅលើតុរបូតពីដៃនាងតូច សំណួរចាក់ពេញខួរក្បាលនាងគេកំពុងតែដេញនាងចេញផ្ទះមែនទេ ? នាងធ្វើអ្វីខុសមែនទេ ?? បានត្រូវខ្ទប់សំណួរទាំងអស់ទុកវិញ នាងគ្មានសិទ្ធិស្រាប់ហើយក្នុងការសួរទៅកាន់គេ គេអោយនាងធ្វើអ្វីនាងត្រូវតែធ្វើស្រាប់ហើយ
« ទុកពេលមួយថ្ងៃ អោយខ្ញុំបានរកកន្លែងនៅបានទេ ?? » ទឹកមុខ ហាន់នី ក៏ចាប់ផ្ដើមរលីងរលោងតែនាងមិនសម្រក់ទឹកភ្នែកចំពោះគេទេ នាងតែងតែគោរពការសម្រេចចិត្តគេជានិច្ច
« ខ្ញុំមានកន្លែងអោយនាងនៅហើយ កុំបារម្ភគ្រប់យ៉ាងដូចដើមនាងត្រូវទៅធ្វើការធម្មតា ញាំបាយហើយប្រញាប់ឡើងទៅសម្រាកទៅព្រឹកនាងត្រូវរៀបចំឥវ៉ាន់ យប់នេះខ្ញុំមិនបានទៅរកនាងទេ » និយាយរួច ជេកស៍ ក៏ទៅលាងដៃឡើងទៅខាងលើបន្ទប់ធ្វើការគេ ដោយមិនខ្វល់ពីនាងឡើយ

💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now