ហាន់នី នាងពិតជាយកចិត្តទុកដាក់នឹងការប្រាប់របស់អ្នកស្រី គីម ណាស់ ។ គ្រប់យ៉ាងនាងចាប់បានសឹងតែអស់ព្រោះនាងជាក្មេងឆ្លាត ថែមទាំងរៀនពូកែខ្លាំងទៀតផង ការងារទាំងអស់ពិតណាស់នាងអាចធ្វើបាន គ្រាន់តែតម្រូវការភាសា អង់គ្លេសនៅក្រុមហ៊ុនលំដាប់មួយនេះវាទាមទារត្រូវការភាសាខ្លាំងលើសពីសមត្ថភាពនាងអាចធ្វើបាន តែនាងក៏នឹងព្យាយាមរៀនពីវា ....
« ចាស អរគុណណាស់ ចាំខ្ញុំជម្រាបប្រាប់លោកប្រធាន » ហាន់នី ក៏រៀនលើកទូរស័ព្ទតាមដែលអ្នកស្រី គីម បង្រៀនពីរបៀបនិយាយនឹងកត់ត្រា
« ឆ្លាតហើយពូកែណាស់ ថែមទាំងស្អាតហើយរួសរាយមិនប្រកាន់ខ្លួនដូចអ្នកខ្លះ » អ្នកស្រី គីម មើលទៅតុធ្វើការនេះក៏នឹកឃើញអតីតកាលដែលមិនចង់រំលឹក
« គ្រប់យ៉ាងមកពីបងស្រីបង្រៀនបានល្អនោះទេ »
« អ្នកនាងញាំអាហារថ្ងៃត្រង់នៅទីណា ?? » អ្នកស្រី គីម
« មិនទាន់ដឹងទេ ថ្ងៃទី ១ ខ្ញុំមិនទាន់បានត្រៀមខ្លួនរួចនោះទេ »
« បែបនេះអ្នកនាងទៅញាំអាហារថ្ងៃត្រង់ជាមួយខ្ញុំនឹង បុគ្គលិក ផ្សេងទៀតនៅជាន់ខាងក្រោមគេលក់អាហារសម្រាប់បុគ្គលិក ព្រោះដល់ម៉ោងបាយហើយ អ្នកនាងធ្វើការមួយព្រឹកហើយ មើលចុះទឹកមុខស្លេកស្លាំងអស់ហើយ » អ្នកស្រី គីម
« ចឹងតោះបងស្រីខ្ញុំក៏ឃ្លាន » ហាន់នី ហាក់មាននិស្ស័យនឹងអ្នកស្រី គីម ណាស់ និយាយក៏ត្រូវគ្នា ។ ក៏ដើរកាន់ដៃគ្នាចុះជណ្ដើរយន្តទៅជាន់ខាងក្រោមញាំអាហារថ្ងៃត្រង់នៅ office ជេកស៍
« ចៅហ្វាយ ទៅហាងណា » ភីអូ ក៏មកទទួលចៅហ្វាយទៅ ពិសារអាហារនៅភោជនីយដ្ធានល្បីៗតាមទម្លាប់ចាស់របស់ ជេកស៍
« កន្លែងចាស់ទៅ ហើយទៅហៅ ហាន់នី អោយទៅជាមួយយើង » ជេកស៍ ក៏ឈ្ងោកមើលឯកសារដើម្បីបង្ហើយមុនទៅញាំអាហារពេលថ្ងៃត្រង់
« គ ... គឺ អ្នកនាងទៅញាំអាហារជាមួយបុគ្គលិកបាត់ហើយទាន ស្មារនេះកំពុងស្ទះជណ្ដើរប្រអប់ផងមិនដឹងទាន ព្រោះជាម៉ោងសម្រាកអាហារថ្ងៃត្រង់បុគ្គលិក » ភីអូ
« ថាមិច ក្មេងម្នាក់នេះចំពិតមែន ធ្វើអីមិនចេះគិត មិនចេះសួរយើងសោះ ជាមនុស្សរបស់យើងហេតុអ្វីទៅដណ្ដើរបាយជាមួយបុគ្គលិក » ជេកស៍ ទម្លាក់ប៊ិសចុះទាំងអារម្មណ៍មួម៉ៅគ្រាន់តែនាងតូចមិនញាំអាហារជាមួយគេ....
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀