ព្រឹកថ្ងៃថ្មី ជេកស៍ រហ៍សក្រោកមករៀបចំខ្លួនដើម្បីធ្វើការដូចសព្វមួយដង ។ ហាន់នី ក៏មិនខុសពី ជេកស៍ ដែលនាងក៏រៀបចំខ្លួនដើម្បីទៅក្រុមហ៊ុនជាមួយ ជេកស៍
« យើងប្រញាប់ពិនិត្យទំនិញ អាចអោយអង្គរក្សបើកឡានជូនយើងទៅ !! ឯងចាំយក ហាន់នី ទៅក្រុមហ៊ុនផង អោយនាងនៅចាំនៅ office យើង » ជេកស៍ និយាយទាំងប្រញាប់ប្រញាល់បោះជំហានចូលទៅខាងក្នុងឡានដៃកាន់ laptop ជាប់ពិនិត្យការងារ
នាងតូចជាថ្ងៃចូលធ្វើការដំបូងនៃឆាកជីវិត នាងពិតជាមិនយល់បរិបទការងារសង្គមខាងក្រៅយ៉ាងណា ស្លៀកពាក់បែបណាទើបសមនោះទេ ។ ទោះបី ជេកស៍ បានកែប្រែនាងអោយតែងខ្លួនក្នុងនាមជាកូនសិស្សសាលាកែប្រែខ្លួនបានពិតមែនតែពេលនេះនាងមិនដឹងថាគួរពាក់អ្វីអោយសមឡើយ ។ ភាពសាមញ្ញ ធម្មតាវាតែងតែមាននៅក្នុងខ្លួននាងជានិច្ច នាងតូចរហ័សជ្រើសរើសសម្លៀកបពាក់ទាញយកពាក់អាវសាច់ក្រណាត់រលង់ធម្មតាទនុយជាមួយខោកាប៊ូយជាមួយកាបូបស្ពាយតូចនាងចុះទៅខាងក្រោម
« នាងរួចហើយមែនទេ ?? » ភីអូ ជំនិត ជេកស៍ សួរទៅនាងតូច ហាន់នី ដើម្បីបញ្ជាក់
« មានបញ្ហាអ្វីមែនទេ ? ខ្ញុំរៀបចំខ្លួនរួចហើយចុះ ល ... លោក »
« ចៅហ្វាយមិននៅទេ អ្នកនាង ! គាត់អោយខ្ញុំចាំយកអ្នកនាងទៅក្រុមហ៊ុន » ភីអូ
« បងប្រុសខ្ញុំ អាចសុំសួរមួយបានទេ ?? » ហាន់នី នាងសូម្បីតែនិយាយជាមួយជំនិត ជេកស៍ ក៏នាងនៅតែមានអារម្មណ៍ថាខ្លាចៗដែល
« អ្នកនាងមានអ្វីអាចសួរបាន អ្នកនាងកុំខ្លាចខ្ញុំអី ខ្ញុំរីករាយណា »
« ខ្ញុំគួរហៅអ្នកប្រុស ជេកស៍ បែបណាទើបសម ខ្ញុំខ្លាចទៅក្រុមហ៊ុន ធ្វើអោយគាត់បាក់មុខ » ហាន់នី
« ហៅថាលោកប្រធាន ដូចបុគ្គលិកទូទៅអ្នកនាង »
« អរគុណបងប្រុសណាស់ » ហាន់នី ក៏ទ្រូងបន្តិចដឹងថាត្រូវធ្វើបែបណាទើបសាកសម
« តោះអ្នកនាង យើងប្រញាប់ទៅៗក្រែងចៅហ្វាយទៅក្រុមហ៊ុនវិញរកពួកយើងមិនឃើញ » ភីអូ ក៏នាំនាងតូចទៅក្រុមហ៊ុននៅក្រុមហ៊ុន
គ្រាន់តែ ភីអូ នាំ ហាន់នី ទៅដល់តាំងពីច្រកចូលឡើងជណ្ដើរយន្តទៅ office របស់ ជេកស៍ គេគ្រប់គ្នាមើលនាងតូចពីលើដល់ក្រោមតែម្ដង ។ បុគ្គលិកនៅទីនេះក៏ស្លៀកពាក់គឺស្អាតបាត ហាយសូរណាស់ ស្រីស្លៀកសំពត់ខ្លីខ្លះក៏ខោជើងវែងដែលមានអាវធំពាក់ពីក្រៅមើលទៅស្អាតខ្លាំង ( professional ) សមជាបុគ្គលិកនៅក្រុមហ៊ុនលំដាប់ប្រទេស ចំណែលមនុស្សប្រុសស្លៀកពាក់ខោខ្មៅ អាវសខាងក្នុងអាវធំពណ៌ខ្មៅពីក្រៅគ្រប់គ្នាក៏ថែមក្រវាត់ករតាមបញ្ជានៃការស្លៀកពាក់របស់ក្រុមហ៊ុន
« អ្នកនាង អង្គុយត្រង់នេះទៅជាកន្លែង លេខា ចាស់របស់ចៅហ្វាយ » ភីអូ ក៏ណែនាំនាងតូច ។ ហាន់នី គ្រាន់តែឈានជើងមកកាន់ក្រុមហ៊ុនបេះដូងនាងស្ទើរតែគាំងបាត់ទៅហើយ មិនដែលឃើញកន្លែងធ្វើការអ្វីធំប្រណិតយ៉ាងនេះ អគារធំក្រៃលែងថែមទាំងច្រើនជាន់ទៀត នាងត្រូវចុចជណ្ដើរយន្តឡើងជាន់ខ្ពស់បំផុតគឺ ជាន់ទី ៨០ ជាង ហើយជាជណ្ដើរយន្ត private សម្រាប់តែប្រធានក្រុមហ៊ុនទីនេះឡើងមកនោះទេ តែដោយសារ ភីអូ ជាជំនិត ជេកស៍ មានកាតទើបអាចឡើងបានខ្ជិលប្រជ្រៀតនឹងបុគ្គលិក
« អរគុណហើយបងប្រុស » ហាន់នី ញ័រដៃមិនទាន់បាត់នោះទេ
« អ្នកនាងអង្គុយត្រង់នេះហើយ ខ្ញុំទៅពិនិត្យការងារពេលព្រឹកបន្តិច »
« ចាស » ភីអូ ក៏អោនគោរពនាងតូចបន្តិចមុននឹងចាក់ចេញ
គ្រាន់តែឃើញវត្តមាននាងតូចអង្គុយតុលេខាគ្រប់គ្នាក៏ចាប់ផ្ដើមខ្សឹបខ្សាវនិយាយពីនាង
« ចៅហ្វាយ តាំងពីអ្នកនាង ជូលី ទៅបាត់មិនឃើញយកអ្នកណាមកជំនួសកន្លែងលេខាគាត់ទេ ទើបតែថ្ងៃនេះឃើញមនុស្សជំនិត ចៅហ្វាយនាំស្រីម្នាក់នេះមក ... » បុគ្គលិកស្រីម្នាក់
« ខោមិនសមនឹងអាវ អាវមិនសមនឹងខោមុខមាត់មឹកៗទៅចេះស្អីមក នេះចៅហ្វាយទៅរើសពីធុងសំរាមណាមក » រ៉ាស៊ី ជាប្រធានផ្នែកគ្រប់គ្រងឯកសារ នឹងត្រួតពិនត្យឯកសារបុគ្គលិកពេលប្រគល់អោយក្រុមហ៊ុន ។ នាងតែងតែមិនពេញចិត្តគ្រប់មនុស្សស្រីនៅក្បែរខ្លួន ជេកស៍ ជានិច្ច
« .... » មនុស្សជាច្រើនសម្លឹងទៅនាងតូចដោយក្រសែរភ្នែកមិនល្អ
« ទីង / ហ្ហឹម ... » សម្លេងជណ្ដើរយន្តក៏បន្លឺឡើងបញ្ជាក់ថាប្រធានក្រុមហ៊ុននៅទីនេះបានមកដល់ ។ ជេកស៍ មកដល់ក៏ឃើញគេនិយាយមិនល្អពី ហាន់នី នាយក៏ប្រហឹមបំបង់កររាជសីធ្វើអោយអ្នកដែលនិយាយមុននេះព្រឺរសម្បុរខ្លាចរអា
នាយក៏ក្រឡេកទៅមើលនាងតូចឃើញការស្លៀកពាក់នាង រូបគេផ្ទាល់ក៏ហួសចិត្តហេត្វីនាងស្លៀកពាក់បែបនេះទៅវិញ ។ មិនបង្អង់យូរ ជេកស៍ ក៏ចូលទៅតុធ្វើការនាងតូចកញ្ឆក់ដៃនាង ទាញដៃនាងចូលទៅក្នុង office គេមួយទំហឹង ។
« អ ..អ៊ួយ ... »
« ព្រូស ... ហេតុអ្វីស្លៀកពាក់បែបនេះចង់បំបាក់មុខខ្ញុំ » ជេកស៍ ប្រលែងដៃពីនាងតូចដែលគេច្របាច់ខ្លាំងៗមុននេះរុញនាងទៅផ្អឹបនឹងជណ្ដើរមួយទំហឹងសឹងតែបាក់ឆ្អឹងខ្នងនាងតូច
« គ ... គឺ ខ្ញុំមិនដឹងស្លៀកពាក់បែបណា »ហាន់នី និយាយទាំងញ័រមាត់ដូចកូនសត្វ ក្នុងចិត្តនាងពិតជាភ័យនឹងខ្លាចគេខ្លាំងណាស់
« ចឹងស្រាតទៅ ខ្វាក់ .... » ដៃម៊ាំសុទ្ធតែសរសៃរវាមបានទាញកន្រ្តាក់អាវនាងតូចអោយដាច់រហាច់ចំពោះមុខគេតែម្ដង បង្ហាញដើមទ្រូងធំហួសមាឌចំពោះមុខគេ ...🌼💜🙏 សូមរងចាំអានភាគបន្ត🙏💜🌼
និពន្ធដោយ ដេសុី ជុងយូ
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Aksiyonមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀