នៅសកលវិទ្យាល័យភាគច្រើនគេប្រើភាសាអង់គ្លេសហើយជាភាសាផ្លូវការទៀត ទើបធ្វើអោយ ហាន់នី រៀងពិបាកបន្តិចក្នុងការសិក្សារស្វែងយល់ទោះបីនាងជាសិស្សពូកែកីដោយ ត្រូវតែស្វែងរកនឹងរៀនភាសាអង់គ្លេសបន្ថែម
« មិនមែនសរសេរបែបនឹងទេ » អ៊ុនវ៉ូ ឃើញ ហាន់នី សរសេររដេសរដុបសរសេរមិនចំតួអក្សរក៏សរសេរលើសៀវភៅអោយនាងនឹងបកប្រែអោយនាងទៀត
« លោកពូកែម្ល៉េះ » ហាន់នី ឡើង wow ចំហរមាត់សរសើរ អ៊ុនវ៉ូ
« ខ្ញុំមិនក្មេងដូចជានាងទេ ខ្ញុំរៀនចប់យូរហើយ »
« ចុះហេតុអ្វីមករៀនអីនេះទៀត ? »
« គឺចង់រៀនបន្ថែម » អ៊ុនវ៉ូ
« ខ្ញុំហៅលោកថា សិស្សច្បងហើយណា !!! »
« តាមចិត្តនាង » ក៏ដកពេលគ្រូ សម្រាកធ្វើកិច្ចការជាដៃគូរ ដោយ អ៊ុនវ៉ូ ជាមួយ ហាន់នី ។ ហាន់នី គួរពូកែខាងតាក់តែងនិពន្ធរឿងខ្លីដែលនាងសរសេរជាភាសាកូរ៉េពិតជាល្អណាស់ អ៊ុនវ៉ូ ក៏ wow នឹងទេពកុសលខាងនិពន្ធនាងដូចគ្នា
« នាងពិតជាខ្លាំងមែន » អ៊ុនវ៉ូ ក៏អោយមេដៃនាង
« នៅចាញ់សិស្សច្បងទេ សិស្សច្បងហា ខ្ញុំពឹងរឿងមួយបានទេ ? » ហាន់នី ក៏អោបដៃ អ៊ុនវ៉ូ ដូចស្និទស្នាលនឹងគេតាំងពីពេលណាមិនដឹង អ៊ុនវ៉ូ ក៏មិនមាត់បាននាងអោបដៃគេបែបនេះគេមានអារម្មណ៍ហាក់ចម្លែក
« រឿងអី ?? »
« ជួយបង្រៀនភាសាអោយខ្ញុំបន្ថែមផងណា ខ្ញុំពិបាកក្នុងការងារធ្វើការណាស់ ចូលក្រុមហ៊ុនធំព្រោះខ្សែមានគេជួយ ណាមកសាលាក៏ត្រូវប្រើភាសាទៀត » ហាន់នី ក៏ធ្វើភ្លឹកៗគួរអោយអាណិត
« ក៏បាន ចេញពីសាលាឆារបាយអោយខ្ញុំទៅរៀននៅបន្ទប់ខ្ញុំទៅ ខ្ញុំមានឯកសារអោយនាងរៀន » អ៊ុនវ៉ូ
« យ៉េ !! » ហាន់នី សប្បាយចិត្តនៅក្បែរគេយូរៗនាងដឹងចិត្តគេទៅហើយថាគេជាសុភាពបុរសទើបនាងមិនខ្លាចគេនៅក្នុងក្លឹប
« ចៅហ្វាយ យប់នេះលោកស្រីធំមកដល់ហើយទាន » ភីអូ
« យកមួយកែវទៀត » ជេកស៍ មិនខ្វល់ពីសម្ដី ភីអូ ឡើយគិតតែផឹកស្រា រំសាយអាម្មណ៍ជាមួយចម្រៀងដោយមនុស្សស្រីអោបពេញដៃ ។ ព្រោះតែគេមានអារម្មណ៍តប់ប្រមល់ធុញទ្រាន់នឹងការងារទើបមករំសាយអារម្មណ៍នៅទីនេះ គេផឹកជាមួយស្រីៗអស់ច្រើនកែវមកហើយ
« ត្រូវមាត់ទៀតមិនខានចៅហ្វាយ !! កាលពីមុនអ្នក ហាន់នី មកនៅជិតក៏បាត់អារម្មណ៍ខូចនេះ ឥឡូវត្រឡប់មកផ្លូវចាស់ទៀតហើយ លោកស្រីខឹងមិនខាន ថ្ងៃគាត់មកបែរជាស្រវឹងជោគជាំបែបនេះ ...
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀