២ អាទិត្យកន្លងផុតទៅនៅកោះជេជូ យ៉ាងមានក្ដីសុខរបស់គេក៏បានបញ្ចប់
« ចាំមើលតើខ្ញុំនឹងចាត់ការឯងយ៉ាងណានាងជើងល្អ » ហៃយ៉ា បានឈវចាំនៅប្រលាន នាងបានលួចថតរូប ជេកស៍ នឹង ហាន់នី ដើរកាន់ដៃគ្នា នាងបានជួលអោយថតរូបនាងតូចនឹង ជេកស៍ ច្រើនយកមកបង្ហោះលើកបណ្ដេញសង្គម ។ គំនិតនេះបានមកពីនាងនឹង ជូលី ចង់ចាត់ការនាងតូច។ ពួកនេះបានបង្ហោះព័ត៌មានមិនល្អពីនាងតូចព្រោះដឹងលឺថារឿង ហាន់នី និពន្ធឡើងជិតចេញផ្សាយ ចង់ជាន់ឈ្លីនាងតូច ។ ចោទប្រកាន់នាងតូចមិនល្អយកប្ដីនាង ទាំងខ្លួនឯងមាន អ៊ុនវ៉ូ ។ ធ្វើអោយអ្នកលេងបណ្ដេញសង្គមជាច្រើនជាប្រមាថនាងតូចនៅភូមិគ្រឹះរបស់ ជេកស៍ លោកស្រី ហ្វាងរី បានឃើញព័ត៌មានគឺគាត់ជាអ្នករំភើបជាងគេ
« នេះកូន ជេកស៍ នឹងក្មួយ ហាន់នី ស្រលាញ់គ្នា ? » លោកស្រី ហ្វាងរី ក៏ប្រញាប់ call ទៅសួរអ្នកនៅ resort បានចម្លើយមកដូចចិត្តគាត់មានទាំងរូបភាពទៀតគាត់សែនសប្បាយចិត្ត
« មើលទៅសប្បាយចិត្តដ៏ហើយអ្នកម៉ាក់ក្មេក » ជូលី ក៏ដើរមកឌឺដងលោកស្រី ហ្វាងរី
« រឿងអីមិនសប្បាយចិត្តកូនប្រុសខ្ញុំបានរួចផុតពីស្រីកញ្រ្ជោង បានជួបមនុស្សស្រីល្អៗ » លោកស្រី ហ្វាងរី
« លោកស្រីមិនបើកភ្នែកមើលព័ត៌មានទេឬ ចុងក្រោយទាំងកូនប្រុសលោកស្រីនឹង នាងក្មេងនោះសុទ្ធតែត្រូវសង្គមមួយនេះជាន់ពន្លិច ហាស ហា លទ្ធផលពួកវាក្បត់ខ្ញុំ » ជូលី ក៏សើចឌឺទៅលោកស្រី ហ្វាងរី
« រឿងអាក្រក់ៗអោយវាកើតអោយអស់ចុះ នាងកុំភ្លេចនៅមានខ្ញុំ ខ្ញុំមិនអោយនាងមកធ្វើបាបកូនស្រីកូនប្រុសខ្ញុំទេ ខ្ញុំមានភស្ដុតាងនាងលេងល្បែង ទាក់ទងប្រុសមិនរើស មានកូនមុនការកូននេះជាមួយអាជនបរទេដែលតាមសម្លាប់នាង នាងត្រៀមតែធ្លាក់នរកវិញទៅ ព័ត៌មានកូនខ្ញុំ ខ្ញុំអាចលាងបាន » លោកស្រី ហ្វាងរី
« មិនអាច ខ្ញុំមិនអាចចាញ់បានទេ » ជូលី ស្រែកឡើងដូចបិសាចចូលចំពោះមុខលោកស្រី ហ្វាងរី ។ លោកស្រី ហ្វាងរី ឃើញបែបនេះគាត់ក៏ដើរចេញ
« យាយកញ្ចាស់ឯងទៅណា យើងនឹងកម្ទេចភស្ដុតាងទាំង ធ្វើអោយយាយឯងនិយាយអ្វីលែងចេញ » ជូលី បានចាប់ទាញសក់លោកស្រី ហ្វាងរី ទៅកាំជណ្ដើរបម្រុងច្រានលោកស្រីចុះមកខាងក្រោម
« លែង លែងឯងចង់ធ្វើអ្វីហា ? » លោកស្រី ហ្វាងរី គាត់ភ័យឡើងស្លេកមុខទៅហើយបើគាត់ធ្លាក់គាត់ចំណាស់នេះហើយខ្លាចតែមិនអាចនៅលើផែនដីបានទេ
« ទៅនរកចុះ ... ហាស ហា » ជូលី ក៏រុញលោកស្រី ហ្វាងរី ចុះមកខាងក្រោម
« អ្នកម៉ាក់ » ជេកស៍ ក៏មកទាន់ឃើញគ្រប់សកម្មភាព នាយក៏រត់ទៅទ្រម៉ាក់លើជណ្ដើរទាន់មិនអោយគាត់ធ្លាក់នោះទេ ។ គ្រាន់តែលោកស្រី ហ្វាងរី គាត់ជាមនុស្សចាស់មានជំងឺផ្ទាល់ខ្លួនធ្វើអោយសម្ពាធឈាមគាត់ឡើងខ្ពស់ ព្រោះតក់ស្លុតភ័យខ្លាចពេក
« ន ... នេះ ជេកស៍ » ជូលី ក៏រត់ចុះមកខាងក្រោមដែល
« ហ្ហឹកៗ ... អ្នកម៉ាក់ ខ្ញុំនឹងមិនអភ័យទោសអោយនាងទេ ផ្ទះខ្ញុំជ្រុងណាក៏មាន Camera ខ្ញុំដឹងគ្រប់យ៉ាងហើយតាំងពីនាងលួចទ្រព្យសម្បត្តិខ្ញុំ ខ្ញុំមិនអោយនាងរួចខ្លួនទេ » ជេកស៍ ក៏ប្រញាប់នាំម៉ាក់ទៅមន្ទីរពេទ្យ ភ្លាម ជូលី ក៏រត់គេចនាងមិនដឹងទីណាក៏ទៅពួនសង្ងំនៅផ្ទះ ហៃយ៉ា
ចំពោះព័ត៌មានទាំងនោះវាប្រហារដល់នាងតូចណាស់ ។ នាងមិនហ៊ានសូម្បីដើរចេញក្រៅ ស្រីយកប្ដីគេ ស្រីក្បត់ចិត្តអនាគតស្វាមី មិនសមជាមនុស្សស្រី គ្រប់សព្វ
តែនាងក៏ទៅមើលថែរម៉ាក់ ជេកស៍ នៅមន្ទីរពេទ្យ
« ឯងគិតយ៉ាងណាចំពោះមុខរឿងនេះ ?? » អ៊ុនវ៉ូ
« ចាំអ្នកម៉ាក់ដឹងខ្លួនយើងនឹងចាត់ការគ្រប់យ៉ាង ប៉ះពៅសងអោយ ហាន់នី ទាំងអស់ » ជេកស៍ ក៏កាន់ដៃ ហាន់នី ។ អ៊ុនវ៉ូ ឃើញមនុស្សខ្លួនស្រលាញ់នាយក៏មានក្ដីសុខដែល
« ចុះ ជូលី បង »
« នាងរត់គេចហើយ តែបងនឹងតាមរកនាង នាងបង្កររឿងធំណាស់ កាលពីព្រឹកមិញប៉ូលីសបានទៅចាប់ប៉ានាងព្រោះរឿងពុករលួយហើយ » ជេកស៍ ក៏អង្អែលក្បាលនាងតូច
« អ្នកម៉ាក់ឆាប់ជាណា » ហាន់នី ក៏ជូតខ្លួនអោយលោកស្រី ហ្វាងរីមួយអាទិត្យកន្លងផុតទៅ
« ធុញៗ ... អាកូនចង្រៃនាំទុកដល់យើងណា នាងវាយពោះខ្លួនឯងឌឹកៗ ... » ជូលី មិនបានទៅចេញទៅណាសង្ងំតែក្នុងបន្ទប់នាងធុញទ្រាន់ណាស់
« នាងចង់សម្លាប់កូននាងកុំអោយឈាមមកប្រឡាក់ផ្ទះខ្ញុំ » ហៃយ៉ា
« នេះកុំសម្ដីខ្លាំង យ៉ាងណាយើងក៏ជិះទូកជាមួយគ្នាគ្រប់យ៉ាងមកពីនាង គីម ហាន់នី នោះ » ជូលី
« ដល់ដំណាក់កាលនេះយើងមិនបកក្រោយទេ ផែនដីមានវាអត់យើងមានយើងអត់វា » ហៃយ៉ា មើលទៅនាងស្អប់ ហាន់នី ជាជូលី ទៅទៀត
« ឯងគិតធ្វើយ៉ាងណា ?? » ជូលី
« ប៉ុន្មានថ្ងៃទៀត លោក ជេកស៍ បើកសន្និសិទការសែតការពារវាហើយ លោកអ៊ុនវ៉ូ ក៏ចូលរួម ចាំយើងចូលសុខទុក្ខចាប់វាយកមកសម្លាប់តែម្ដង ប៉ាយើងធ្វើការងារខុសច្បាប់ទើបគាត់មានកាំភ្លើង » ហៃយ៉ា
« នេះឯងលេងដល់សម្លាប់ ?? » ជូលី
« ឯងគិតថាឯងរួចទោសមែនទេ ?? បើជ្រុលជាបាត់បង់អ្វីគ្រប់យ៉ាង សម្លាប់វាលែងអោយមានលើកលោកនេះតែម្ដង » ហៃយ៉ា
« តែយើងសុំម្យ៉ាង ចង់អាប្រុសម្នាក់នោះស្គាល់ភាពឈឺចាប់វាបំផ្លាញ់គ្រួសារយើង យើងចង់សម្លាប់មនុស្សស្រីវាស្រលាញ់ចំពោះមុខវា » ជូលី
« ហាស ហា ... បានស្រាប់ហើយ អោយសមចិត្តមនុស្សល្ងង់ដូចវា យើងខំធ្វើរឿងគ្រប់យ៉ាងតែវាមិនឃើញក្បាលយើងសោះ » ហៃយ៉ា កាន់កាំភ្លើងសម្លឹងទៅរូបថត ហាន់នី ថតជាមួយនាងតម្រង់ទៅក្បាលនាងតូច💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀