ភាគទី 19

221 10 0
                                    

ព្រឹកនាថ្ងៃថ្មី
     ថ្ងៃនេះ ហាន់នី នាងមិនបានទៅធ្វើការនាងត្រូវរើសឥវ៉ាន់ទៅនៅតាមទិសដៅដែលម្ចាស់កម្មសិទ្ធិនាងប្រាប់ ។
« ទីនេះហើយអ្នកនាង !! ដែលចៅហ្វាយគាត់បញ្ជារមក » កូនចៅ ជេកស៍ ដែលចាំបើកឡានអោយ ហាន់នី
« អរគុណបងប្រុសហើយ » ហាន់នី ក៏ដកដង្ហើមធំញញឹមនាងគិតថានឹងចាប់ផ្ដើមជីវិតម្ដងទៀតដោយគ្មានវត្តមានរបស់គេ នាងមិនដឹងថាធ្វើចិត្តបានឬអត់នោះទេ ។ តែនាងនឹងព្យាយាមរស់នៅដោយគ្មានគេ ។ ក្រោយពីជញ្ជូនឥវ៉ាន់រួច ហាន់នី ក៏អោយអ្នកបើកឡានអោយនាងសម្រាកព្រោះមើលទៅគាត់ធ្វើការមួយព្រឹកធំហត់ហើយ
ហាន់នី ក៏រៀបចំអីវ៉ាន់ នាងត្រៀមគ្រប់យ៉ាងមកតែនាងភ្លេចគិតនឹងទិញរបស់ប្រើប្រាស់តាំងបន្ទប់ ។ នាងឈានជើងចូល apartment រកតែអំបោសសម្អាតមួយក៏គ្មាន ដោយសាេ ជេកស៍ កក់ៗភ្លាមៗទើបអ្នកសម្អាតមិនបានសម្អាតណាមួយទីនេះសល់ទុកចោលយូរហើយ នាងកក់កណ្ដាលយប់ម៉ោង ១១ - ១២ យប់ ព្រឹកឡើងអោយនាងតូចមករស់នៅ
« តុក ... » ហាន់នី ក៏ដាច់ចិត្តទៅគោះទ្វារបន្ទប់អ្នកជិតខាងនាង
« មានការអីមែនទេ » អ៊ុនវ៉ូ ក៏បានបើកទ្វារព្រោះពួកគេរស់នៅជិតបន្ទប់គ្នា ។ នាយក៏មិនបានភ្ងាក់ផ្អើលអ្វីដែលព្រោះដឹងមុនថានាងច្បាស់ជាក្មេងដែល ជេកស៍ ជាមិត្តរបស់គេនិយាយយប់មិញនេះហើយ
« ល .. លោកអោយខ្ញុំខ្ចីអំបោះនឹងសម្រាប់ជូតបន្ទប់សិនបានទេ ? » អ៊ុនវ៉ូ ដំបូងមិនចាប់អារម្មណ៍នាងឡើយ តែគេក៏សង្កេតមើលមុខនាងតូចយូរៗក៏ស្រដៀងៗទៅ នាយក៏ចងចាំថានាងតូចជាអ្នកអោយឆ័ត្រទៅគេរំខានអារម្មណ៍គេពេលមេឃភ្លៀង
« អូ ... ចាំបានហើយតើ ហិហិ » អ៊ុនវ៉ូ ក៏រៀងអស់សំណើចក៏មានអារម្មណ៍ថាហួសចិត្ត ផែនដីនេះពិតជាមូលពេកហើយ
« លោកថាយ៉ាងមិច ? » ចំណែកនាងតូចមិនបានចងចាំអ្វីនោះទេ
« ចាំខ្ញុំយកអោយ / នេះអ្នកនាងយកទៅមានអ្វីអោយខ្ញុំជួយទេ ??» អ៊ុនវ៉ូ ក៏ដើរទៅយករបស់នាងតូចត្រូវការមកអោយនាង
« អរគុណហើយណា អត់មានអីទេ »
« ... » អ៊ុនវ៉ូ ក៏ទាញទ្វារបម្រុងបិទតែ ហាន់នី ក៏បកក្រោយមកវិញ
« អឹម ... យ៉ាងណាយើងក៏ក្លាយជាអ្នកជិតខាងនឹងគ្នា ខ្ញុំថាយើងរាប់អានគ្នាក៏ល្អ មានមិត្តគ្រាន់បើជាងសត្រូវ » ហាន់នី ក៏បែរមកញញឹមយ៉ាងស្រស់ទៅ អ៊ុនវ៉ូ
« មានអីក៏និយាយមកណា ខ្ញុំមិនចូលចិត្តក្បាច់ក្បូរអីពេកទេណា » អ៊ុនវ៉ូ ក៏ញាក់អោបដៃនិយាយទៅកាន់នាងតូច ។ នាយដឹងច្បាស់ណាស់ថានាងល្អិតម្នាក់នេះច្បាស់មានអ្វីពឹងចង់អោយគេជួយ
« លោកជួយ ជូនខ្ញុំទៅទិញសម្ភាសរ:ផ្ទះបាយ នឹងពូកថ្មីខ្នើយសាឡុងថ្មី របស់តុបតែងបន្ទប់ផងដែល » ហាន់នី នាងតូចនៅតែបន្តរស្នាមញញឹមទៅកាន់នាយ
« ក៏បាន មានអ្វីតបស្នងខ្ញុំទេ ?»
« ខ្ញុំមាន គឺបាយឆារ ស្នាដៃខ្ញុំ »
« ហាក ? »
« ហាកអី !! ស្នាដៃខ្ញុំលេខ ១ លោកបានញាំហើយច្បាស់លាន់មាត់ wow »
« ក៏បាន ចាំខ្ញុំផ្លាស់ប្ដូរសម្លៀកបំពាក់បន្តិច »
     អ៊ុនវ៉ូ ក៏ផ្លាសខោអាវរួចហើយជូននាងតូចទៅផ្សារទំនើបទិញរបបរបស់ទាំងនោះ
« aww ពណ៌ស្វាយស្អាតណាស់ » ហាន់នី ទៅក៏ប្រទះភ្នែកនឹងគ្រឿងសាឡុង ពូកស្រោមខ្នើយភួយកម្រាលពូក សុទ្ធតែពណ៌ស្វាយពណ៌ដែលនាងស្រលាញ់បំផុត
« នាងស្រលាញ់ពណ៌ស្វាយ ??» អ៊ុនវ៉ូ សួរទៅកាន់នាងតូច ដែលកំពុងញញឹមឈរមើលទៅកាន់ឈុតទាំងអស់ពណ៌ស្វាយ
« ចាស ពិតមែនហើយ »
« ចឹងចូលទៅមើលទៅ » ហាន់នី ក៏ប្រញាប់រត់ចូលទៅខាងក្នុងមើល គ្រាន់តែឃើញតម្លៃ $$$$$ នាងក៏ទម្លាក់ទឹកមុខ
« ខ្ញុំគ្រាន់តែមកមើលតម្លៃលេងទេ អរគុណហើយណា » ហាន់នី ក៏និយាយអរគុណទៅកាន់បុគ្គលិកហាងដែលមកទទួលស្វាគមន៍នាង
« ក្រែងថាស្រលាញ់ហេតុអ្វីមិនទិញ » អ៊ុនវ៉ូ ក៏ជ្រួញចិញ្ចើមសួរទៅកាន់នាងតូច
« គ .. គឺថា / ខ្ញុំមានតែ 200$ ទេ ខ្ញុំគ្មានលុយទេ ទើបចូលធ្វើការមិនទាន់បានបើកប្រាក់ខែទេ » ហាន់នី ក៏រត់ទៅខ្សឹប អ៊ុនវ៉ូ
« យកមួយឈុតនេះ » អ៊ុនវ៉ូ ក៏ដើរទៅគិតលុយអោយនាងតូច ។ ទុកអោយនាងតូចឈរចំហរមាត់កណ្ដាលផ្សារ
     សឹងពាក់កណ្ដាលថ្ងៃ អ៊ុនវ៉ូ នាំនាងទៅទិញគ្រប់យ៉ាងដែលនាងត្រូវការថែមទាំងចេញលុយអោយនាងទៀតផង  ។ ក៏បានរៀបចំបន្ទប់មានសុទ្ធសឹងពណ៌ស្វាយ រៀបចំរួចរាល់នាងតូចពិតជាសប្បាយចិត្តណាស់
« យល់សប្ដិក៏ខ្ញុំមិននឹកស្មានថាបានបន្ទប់បែបនេះដែលធ្លាប់តែស្រមៃ មិនស្មានថាមានរូបរាងពិតស្អាតយ៉ាងនេះទេ !! អរគុណលោកហើយ នេះជាបាយឆាររបស់លោក » ហាន់នី ក៏លើកចានបាយឆារថែមទាំងមានក្រដាសអ្វីមិនដឹងមកជាមួយ
« ក្រដាស ?? » អ៊ុនវ៉ូ កាន់ក្រដាសនោះរួចក៏សួរទៅកាន់នាងតូច
« គឺថ្លៃខ្ញុំជំពាក់លោក ទុកនៅខ្ញុំមួយលោកមួយ ខ្ញុំនឹងសងលោករាល់ខែ » ហាន់នី
« មិនបាច់ទេ ខ្ញុំមិនត្រូវការ »
« ខ្ញុំមិនចូលចិត្តជំពាក់អ្នកណាទេ »
« ខ្ញុំក៏មិនចូលចិត្តយកលុយពីមនុស្សស្រីទន់ខ្សោយដែល ទុកជាការដូ ការស្គាល់គ្នា » អ៊ុនវ៉ូ ក៏ញាំបាយឆាររបស់នាងតូច រសជាតិពិតជាឆ្ងាញ់ពិតមែន នាយនឹកស្មានមិនដល់ទេ
« តែ ខ្ញុំមិនទន់ខ្សោយទេណា »
« បាយឆារនាងពិតឆ្ងាញ់ណាស់ បែបនេះធ្វើបាយឆារអោយញាំខ្ញុំជាការសងអោយខ្ញុំវិញទៅ » អ៊ុនវ៉ូ ក៏បន្តញាំបាយនោះទាំងមានក្ដីសុខ
« លោកបម្រុងអោយខ្ញុំឆារអោយលោកមួយជីវិតមែនទេ ? ឆារមួយជីវិតក៏សងលោកមិនរួចរាប់ពាន់ » ហាន់នី ក៏សម្លក់ទៅអ្នកកំពុងញាំ
« ខ្ញុំយកជាបាយឆារ ឆ្អែតហើយ » អ៊ុនវ៉ូ ញាំទាល់តែអស់ទៅត្រឡប់ទៅបន្ទប់នាយវិញ

នាពេលរាត្រី
« នេះលោក កំពុងធ្វើអ្វី មិននឹកខ្ញុំខ្លះទេមែនទេ ??? » ហាន់នី ចាប់ទឹកភ្នែករលីងរលោងពេលយប់ស្ងាត់បេះដូងដ៏កំសត់របស់នាងចាប់ផ្ដើមលោតនឹកមនុស្សម្នាក់ដែលមិនបានខ្វល់ពីសុខទុក្ខនាងសោះ នោះគឺ ជេកស៍

         💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now