❤️ក្តីស្រឡាញ់❤️
ក្តីស្រឡាញ់មួយដែលមិនអាចកាត់ថ្លៃបានគឺចេញពីរចិត្តនិងបេះដូងបើសិនជាពួកគេមិនបានស្រឡាញ់គ្នាទេនោះអាពាហ៍ពិពាហ៍របស់ពួកគេក៏មិនមានក្តីសុខដែរតែបើយើងមើលទៅប្តីប្រពន្ធខ្លះពួកគេស្រឡាញ់គ្នាសឹងតែបាត់មុខមិនបានតែចុងក្រោយក៏មិនអាចនៅជាមួយគ្នាបានយូរព្រោះតែបញ្ហាមួយចំនួន.«អូនសម្លាញ់កំពុងធ្វើអ្វីនិងហាស៎?សឺត.»អ្នកដែលមាននាមជាប្តីដែរទើបតែមកពីធ្វើការក៏ចូលទៅក្នុងផ្ទះបាយដើម្បីទៅជួបនិងប្រពន្ធសំណព្វចិត្តរបស់គេហើយក៏បានអោបនាយតូចពីក្រោយយ៉ាងណែនតែក៏មិនភ្លេចអោនថើបថ្ពាល់ទន់គួរអោយស្រឡាញ់នោះផងដែqរ
«បាទបងសម្លាញ់គឺអូនធ្វើម្ហូបដែលបងចូលចិត្តណាប្តី»នាយតូចក៏ក៏បែរខ្លួនចូលទៅអោបចង្គេះមាំហើយដាក់ក្បាលកើយលើទ្រូងអ្នកជាប្តីទាំងញញឹម
«ប្រពន្ធអ្នកណាគេន៎ហេតុអ្វីក៏គួរអោយស្រឡាញ់យ៉ាងនេះហាស៎?»នាយក្រាស់ក៏ធ្វើជាងើយក្បាលឡើងទៅលើដូចជាកំពុងរកនឹកអ្វីមួយឯនាយតូចឮហើយក៏សើចតិចៗរួចក៏ឆ្លើយទៅអ្នកជាប្តីវិញយ៉ាងផ្អែមល្ហែម(លើសជាតិស្គរហើយមួយរឿងនេះ)
«ខ្មុំបាទជុងហូស៊ុកជាប្រពន្ធរបស់លោកគីមថេយ៉ុង»ស៊ុកៗក៏ស្រែកយ៉ាងខ្លាំងធ្វើអោយថេយ៉ុងឮហើយសប្បាយចិត្តខ្លាំងណាស់ទោះគេមកពីធ្វើការហត់ក៏ដោយតែអោយតែបានជួបមុខប្រពន្ធជាទីស្រឡាញ់ហើយអារម្មណ៍ដែលហត់នឿយទាំងប៉ុន្មានក៏រសាយបាត់អស់
«សឺតៗៗៗ..ហេតុអ្វីក៏គួរអោយស្រឡាញ់យ៉ាងនេះហឹម?»ថេយ៉ុងអោនទៅថើបពេញមុខនាយតូចឯនាយតូចសើចកាច់.កព្រោះតែរសើប
«ហិហិ..ហាស៎ៗបានហើយថេអូនរសើបណាស់»ហូស៊ុករុញទ្រូងអ្នកជាប្តីចេញហើយក៏និយាយបន្តថា«បងទៅងូតទឹកសិនទៅណាអូនធ្វើអាហារជិតឆ្អឹនហើយណា»ហូស៊ុកថាហើយថេយ៉ុងក៏ដើរចេញទៅដោយមិនភ្លេចឆ្មក់ថើបមាត់តូចរបស់ហូស៊ុកឡើយ
«ហឹម...ឈ្ងុយដល់ហើយអូនសម្លាញ់»ក្រោយពីសម្អាតខ្លួនហើយអីហើយថេយ៉ុងក៏ចុះមកខាងក្រោមវិញហើយក៏ស្រង់ក្លិនដែរឈ្ងុយពេញផ្ទះព្រោះស្នាដៃធ្វើម្ហូបប្រពន្ធរបស់គេ