«កាចុបទៅហៅលោកប្រុសឯងឲ្យយើងភ្លាម!អោយឆាប់!!!មីកាឆែប!»សម្រែករបស់លោកស្រីគីមលាន់ឮឡើងខ្លាំងព្រោះគាត់ខឹងនិងអ្នកបម្រើដែលនិយាយមួយម៉ាត់ទៅនៅឈរចាក់ធ្មេញនៅនិងគ្មានខ្វល់និងសម្តីគាត់ទេ។យីសំខាន់ដំបូងគាត់ហៅមីងនិងថាកាចុបដល់ពេលខឹងចេញមីកាឆែប?។
«ហូយដឹងជាស្អីទេស៎!ហឺយ!!!!»បងប្អូនឃ្លានិងកុំអានធម្មតាឮអត់សម្រៃឃ្លានិងពេលម៉ែសេះស្រែកហ៎ដូចគ្នាចឹង🌚។
«ទៅហៅភ្លាមនៅស្រែកឡូឡាស្អីអញអត់មិនបានក្រោមតុឡូវហើយមីនាង»ហូយដឹងឆ្អីទេស៎លោកស្រីហើយអ្នកបម្រើនេះ។
«ចាស៎លោកឆីនាងខ្ញុំយាងទៅអាឡូវនេះហើយចាស៎»ចបសម្តីគាត់ក៏បានដើរទៅទាំងដំណើរដូចជើងកាងយ៉ាងអ៊ីចឹង ឯលោកស្រីវិញបានត្រឹមតែសើចក្រវីក្បាលហួសចិត្តនិងមនុស្សជំនិតតែកុំថាណាបានមីងចុបនិងហើយដែលធ្វើឲ្យលោកស្រីសើចបំបាត់ទុក្ខនោះ។
«លោកប្រុសចាស៎លោកស្រីឲ្យមកហៅទៅខាងក្រោមហើយកុំភ្លេចដើរទៅហៅបងៗរបស់លោកប្រុសខ្លួនឯងផងណាចាស៎»មីងចុបគោះទ្វារបន្ទប់លោកប្រុសពៅនៃគ្រួសារហើយក៏បានផ្តាំទៀតថាឲ្យទៅហៅបងៗគេនៅឯបន្ទប់រាងខ្លួនផងព្រោះគាត់ខ្ជិលដើរទៅហៅម្តងម៉ាបន្ទប់ៗអីបែបនេះ។
«ផាំងៗៗ?!វើយពួកអាបងម៉ែហៅ!»បើតាមទម្លាប់កូនពៅស្រែកហៅបងៗនោះមិនមានអ្វីពិបាកឡើយគ្រាន់តែយកឆ្នាំងវែកហើយគោះវាខ្លាំងបីដងរួចបើកក្រឡើតស្រែកហៅទៅបងៗនិងយាងចេញមកដោយឯងៗមិនបាច់ហត់ដើរទៅហៅ។
គ្រាន់តែកូនពៅស្រែកហៅភ្លាមបងៗទាំងអស់ដែលមានដូចជាជីន ណាមជូន យ៉ូនហ្គី ថេយ៉ុង ជីមីន ក៏នាំគ្នារត់មកឈរជិតជុងហ្គុកហើយក៏នាំគ្នាឈរជាជួរហើយក៏ចុះទៅខាងក្រោមដូចរទេះភ្លើងអ៊ីចឹង។«មកហើយហីហាស៎លោកកូនហើយអាទម្លាប់ដើរទម្រង់ជួរគ្នានេះមិនដូរសោះហើយ»ក្រោមតែលោកកូនៗចុះមកដល់ភ្លាមលោកស្រីគីមក៏និយាយព្រោះពួកគេតែងតែធ្វើបែបនេះតាំងពីក្មេងៗមកដល់អីឡូវម្នាក់ៗធំពេញរូបពេញរៀងជិតមានប្រពន្ធទៅហើយនៅតែមិនចោលទម្លាប់និងទៀត។