តាមសេ្នហ៍អូន

187 13 0
                                    

« បងសុំទោសដែរអោយអូនចាំយូរ » ចូលមកដល់ក្នុងឡានក៏ឮសម្លេងលោកប្តីដ៏សែនល្អ និយាយសុំទោស។ ថាទៅមុននឹងគេខឹងមែនព្រោះចាំនាយយូរពេក តែពេលឃើញឡានបរចូលមកបានឃើញមុខរបស់លោកប្តីហើយអារម្មណ៍ខឹងក៏រសាយបាត់អស់ មានតែរំភើបយ៉ាងមិចមិនដឹងទេ។

« អាប៊ីឈប់គិតភ្លាម!!!!!» ហូស៊ុកច្រឡំមាត់ ស្រែកទាំងភ្លេចខ្លួន មុននេះរវល់តែឈ្លោះគ្នាជាមួយខ្លួនឯងច្រឡំស្រែកភ្លេចទៅថាអង្គុយក្នុងឡានជាមួយប្តី ហិហិ!!។

« អូនមានរឿងអីមែនទេស៊ុក? » ថេយ៉ុងងាកមកមើលប្រពន្ធទាំងបារម្ភព្រោះ អាល្អិតស្រែក មិញនេះមិនតិចទេគឺឮខ្លាំងណាស់។

« ខ្ញ...ខ្ញុំមិនអីទេបើកឡានតទៅ » ហូស៊ុកធ្វើខ្លួនលែងត្រូវពេលលោកប្តីងាកមកសួរបែបនេះ ។ អៀនខ្លាំងណាស់!!!!។>-<

ក្នុងឡានចាប់ផ្តើមស្ងាត់ លែងមានអ្នកនិយាយអ្វី ថេយ៉ុងក៏ផ្តោតអារម្មណ៍ទៅលើការបើកបរ ឯហូស៊ុកក៏ មិននិយាយអ្វី អង្គុយស្ងៀម លេងម្រាមដៃខ្លួនឯង ។
មិនដល់10នាទីឡានក៏បរចូលក្នុងផ្ទះតូចល្មម សម្រាប់គូរសា្វមីមួយគូរនេះ ។ ថេយ៉ុងចុះពីលើឡានមុនហើយក៏ដើរទៅបើកទ្វារឡានអោយប្រពន្ធម្តង។ រាល់ថ្ងៃហូស៊ុកគិតថាគេមិនសាកសមនឹងថេយ៉ុងទេព្រោះថេយ៉ុងជាមនុស្សល្អមើលតែកាយវិការយកចិត្តទុកដាក់របស់ថេយ៉ុងចំពោះហូស៊ុកក៏ដឹង ចំណែកឯកាយតូចវិញគ្មានបានយកចិត្តប្តីស្អីទេមានតែធ្វើបាបនាយ។

ពួកគេក៏បណ្តើរគ្នាចូលផ្ទះម្នាក់ៗមិនមាត់រកគ្នាសោះតែម្តង រាល់ថ្ងៃទោះឈ្លោះគ្នាខ្លាំងប៉ិនណាក៏ថេយ៉ុងនៅតែមុខក្រាស់មកនិយាយជាមួយហូស៊ុកដែរ តែថ្ងៃនេះគេហាក់ប្លែកខុសពីធម្មតា។

« ឈ..ឈប់សិន! » អាល្អិត បង្អាក់ដំណើររបស់ស្វាមី គេមានអារម្មណ៍ថាមិនស្រណុកចិត្តយ៉ាងម៉េចមិនដឹងទេពេលនាយធ្វើប្រងើយដាក់គេបែប នេះ!

« បាទ! ស៊ុកស៊ុកមានអ្វីមែនទេ?» អាល្អិតក្រហមថ្ពាល់ភ្លាមៗពេលនាយ ហៅឈ្មោះគេបែបនេះសារភាពតាមត្រង់ ទោះមិនសូវចូលចិត្តនាយមែនតែរៀបការជាមួយគ្នាយូរក៏ចិត្តវាទន់តិចៗដែរ មិនអោយទន់យ៉ាងម៉េច បើលោកប្តីរបស់គេនេះផ្អែមដូចស្ករចឹងនោះ។

SHORT NOVEL HOBI BOTTOM❤️Où les histoires vivent. Découvrez maintenant