"ស៊ុក!អូនត្រូវចាំថាទោះជាមានរឿងអ្វីក៏ដោយក៏បងមិនប្រលែងដៃពីអូនដែរ!សុំតែអូនកុំចាកចោលបងទៅបងហើយ!"ថេយ៉ុងចាប់ក្រសោបមុខតូចហើយថើបថ្ងាស់នាយតូចមួយខ្សឺតយ៉ាងវែង។
"អូនស្រឡាញ់បងណាថេយ៍"
"បងដូចគ្នាណា"
"អីឡូវអូនញ៉ាំបាយសិនទៅណាបងទៅរកក្រដាសធំទុកអោយអូនដណ្តប់"ថាចប់ថេយ៉ុងក៏ងើបចេញហើយដើរមើលជិតៗនឹងក្រែងល៎មានក្រដាសធំៗអាចសណ្តប់អោយហូប៊ីបានកុំអោយគេរងារ។"ហុិកៗ"គ្រាន់តែថេយ៉ុងចេញទៅបាត់ហូប៊ីស្រាប់តែយំចេញមកតែម្តងមិនដឹងថាមានរឿងអ្វីនោះទេ។
"អេ៎ៗ!!ពួកឯងមានឮសម្លេងមនុស្សយំទេ?"ភ្លាមនោះស្រាប់តែមានក្មេងពាលមួយក្រុមដើរកាន់កន្លែងហូប៊ីអង្គុយហើយគ្នាវាម្នាក់ក៏បានឮសម្លេងកាយតូចយំតែមិនច្បាស់ក៏ងាកទៅសួរគ្នារបស់វា។
"តោះទៅមើល!"ដោយមិនចង់សាំច្រើនពួកវាក៏ដើរតាមសម្លេងនោះហើយក៏ឃើញកាយតូចរបស់យើងកំពុងអង្គុយអោបខ្លួនដែរញ័រនោះ។
"ហេ៎!នោះក្មេងប្រុសតើសសាកតិចតោះ!"ពួកនោះឃើញកាយតូចហើយស្រាប់តែមានគំនិតមិនល្អឡើងតែម្តង។ពួកវាក៏ដើរចូលទៅជិតកាយតូចធ្វើអោយក្មេងតូចមានភាពភ័យខ្លាចជាខ្លាំងហើយក្នុងចិត្តក៏ស្រែកហៅមនុស្សម្នាក់អោយមកវិញឆាប់ៗហើយម្នាក់នោះគ្មាននណាក្រៅពី
ថេយ៉ុង!"សួស្តីអូនស្រី..ហេ៎មិនមែនទេ!គឺអូនប្រុស"ពួកនោះវាចូលមកឡកឡឺយជាមួយហូប៊ីហើយយកដៃវាចាប់ផ្ងើយចង្ការហូប៊ីឡើង។ឯហូប៊ីវិញមិនអាចធ្វើអ្វីគេបានគេគិតតែយំហើយមិនហ៊ានបញ្ចេញសម្លេងទៀត។
"មកអង្គុយម្នាក់ឯងបែបនេះមិនខ្លាចទេឬ??ស្អាតៗបែបនេះប្រាកដជាមានអ្នកចាប់មិនខាន"បុរសនោះអោនមុខទៅជិតហូប៊ីតែនាយតូចងាកមុខចេញធ្វើអោយវាមានការខឹងបន្តិចដែរ។
"លោកបងចាត់ការទៅបើនៅយូរខ្លាចមានអ្នកមកឃើញ"
"ពួកឯងចង់ធ្វើអីយើង?!"ហូប៊ីដាច់ចិត្តនិយាយហើយក៏ខំប្រឹងរើចេញពីពួកនោះប៉ុន្តែសំណាងអាក្រក់គ្នាវាចាប់ដៃរបស់គេពាត់ទៅក្រោយបាត់ទៅហើយ។