តាមសេ្នហ៍អូន

317 18 2
                                    

      អាពាហ៍ពិពាហ៍មិនមែនចេះតែកើតមានទេទាល់តែមនុស្សពីរនាក់មានចិត្តស្រឡាញ់គ្នាទៅវិញទៅមក ទើបអាចបង្កើតចំណងអាពាហ៍ពិពាហ៍ធ្វើជាប្តីប្រពន្ធនឹងគ្នាបាន...ចុះខ្ញុំ? មនុស្សមិនស្រឡាញ់គ្នាផងហើយអោយមករៀបការជាមួយគ្នាយ៉ាងម៉េច?ហើយដែលសំខាន់ជាប្រុសដូចគ្នាហើយ គេមានអាយុបងខ្ញុំដល់ទៅ6ឆ្នាំ!នេះចង់អោយគេមើលមកខ្ញុំថាយកប្តីចាស់មែនទេ?
     គេមានកែវភ្នែកពណ៌បៃតងស្តាប់ទៅរាងចម្លែកប៉ុន្តែវាពិតជាសាកសមនឹងគេខ្លាំងណាស់ វាសុីជាមួយសក់ពណ៌ខ្មៅរលោងនឹងបបូរមាត់ ស៊ីជម្ពូររបស់គេខ្លាំងមែនទែន។ មនុស្សនេះមុខងាប់បន្តិចHot បន្តិចក្នុងពេលតែមួយប៉ុន្តែស្រីរោមដូចស្រមោចអញ្ចឹងសូមប្រាប់>,<។ គេជា CEO វ័យក្មេងរបស់ K.I.M Group
អីយ៉ា...អាប៊ីឯងដូចជានិយាយច្រើនពីគេនោះដល់ហើយ តែគិតៗទៅគេក៏ឡូយណាស់ដែរតើស..។
ថាទៅពួកយើងមិនបានស្រឡាញ់គ្នាក៏ពិតតែមនុស្សចាស់បង្ខំទៅហើយទោះប្រកែកដល់ស្លាប់ទៀតក៏មិនបានផល....ហើយចុងក្រោយពួកយើងក៏បានរៀបការជាមួយគ្នាពិតមែន។ បន្ទាប់ពីរៀបការរួចខ្ញុំក៏ត្រូវប្តូរមករស់នៅជាមួយគេក្នុងនាមជាប្រពន្ធពេញច្បាប់យំមិនចេញទេពេលត្រូវមករស់នៅតែពីរនាក់ជាមួយ អាបុិនឹងនោះ។ពួកយើងរៀបការជាមួយគ្នាបាន ពីរខែហើយ ប៉ុន្តែទំនាក់ទំនងរបស់ពួកយើងគឺ សោះកក្រោះខ្លាំងណាស់ គេងបន្ទប់ផ្សេងគ្នា ផ្ទះបាយពុះចែកជាពីរ ហើយនៅច្រើនទៀត ថាទៅគេមិនបានយល់ព្រមទេ តែខ្ញុំនេះជាអ្នកចង់បានបែបនឹង។ គេមិនដែលធ្វើបាបឬមានគំនិតមិនល្អលើខ្ញុំឡើយ គេល្អគេបារម្ភទោះជាពេលខ្លះលេងសើចជ្រុលតែក៏ល្អជាង មើលមុខគ្នាមិនចំ។
Hoseok pov'

Morning 🌄
«ថ្ងៃនេះអូនភ្ញាក់លឿនម៉្លេះ?» កម្លោះសង្ហារងាកទៅសួរពេលឃើញរាងតូចរបស់ប្រពន្ធចុះមក។
«ថ្ងៃនេះមានប្រឡង» អាល្អិតឆ្លើយអោយតែបានហើយដាក់គូទ អង្គុយទល់មុខស្វាមីដើម្បីស្រស់ស្រូបអាហារពេលព្រឹក។
«ថ្ងៃនេះបងទំនេរចាំបងជូនអូនទៅសាលា» ថេយ៉ុង លើកពែងកាហ្វេមកក្រេបបន្តិចហើយងាកទៅនិយាយជាមួយភរិយាវិញ។ ថ្ងៃនេះមិនទំនេរហើយក៏មិនរវល់ អញ្ចឹងហើយអាចជូនសំណព្វចិត្តទៅសាលាបាន។
«អ្នកបើកឡានក៏មា-»
«ថាបងជូនគឺជូនហើយ» មិនអោយអាល្អិតប្រកែកទាន់ ថេយ៉ុងក៏រហ័សនិយាយកាត់មុខ។
«ជូនក៏ជូនទៅ តែកុំមកហៅខ្ញុំអូន ព្រោះខ្ញុំមិនសូវចូលចិត្ត» ហូស៊ុក សម្លក់ស្វាមីថ្មែពេលប្រកែកមិនឈ្នះនាយ ហើយក៏លើកសមទៅចង្អុលមុខនាយព្រោះនាយហៅគេថាអូនៗពេញមាត់មិនរអៀសខ្លួន។
«សុំទោស ញ៉ាំបាយតទៅជិតដល់ម៉ោងហើយ» ថេយ៉ុងទម្លាក់ទឹកមុខចុះបន្តិចទោះជាពាក្យទាំងនេះរាងតូចនិយាយសឹងតែរាល់ថ្ងៃទៅហើយក្តីតែគេនៅតែមាអារម្មណ៍អាក់អន់ចិត្ត ប្តីប្រពន្ធនឹងគ្នាទៅហើយទៅខ្វល់រឿងប្រើសព្វនាមធ្វើអី។
«ឆឹស» បន្ទាប់ពីអាហារពេលព្រឹករួចថេយ៉ុងក៏ជូនអាល្អិតទៅសាលាតាមសម្តី...
«ដល់ហើយ..ខំរៀនពេលល្ងាចប..បងមកយក» ថេយ៉ុងទាញដៃអាល្អិតមកជិតបន្តិចហើយថើបមាត់តូចបន្តិច...វាជារឿងធម្មតាទៅហើយសម្រាប់ហូស៊ុក ព្រោះប្តីរបស់គេទាំងតែធ្វើបែបនេះដាក់គេ។
«ឆ្កួតមិនខានទេ» ហូស៊ុកតាមសម្លក់ឡានដែលបរចេញទៅទាំងប្រទេចជេនាយព្រោះនាយតែងតែឆ្លៀសឪកាសរាល់ពេលគេភ្លេចខ្លួន។
.....
After school...
«អេ៎ស៊ុក!ឯងចាំប្តីមកយកមែនទេ?» ជីនដើរមកទះខ្នង អាល្អិតបន្តិចព្រោះឃើញឈរអើតឡើមៗនៅមុខរបងសាលាមិនគិតទៅផ្ទះ។ ហើយក៏មិនបាច់ឆ្ងល់ដែរហេតុបានជីនដឹង ព្រោះជីនជាមិត្តស្និតស្នាលរបស់ហូស៊ុក។
«អឹម...តែមិនឃើញមកសោះនេះកន្លះម៉ោងទៅហើយ» ហូស៊ុកគី ធ្វើមុខធុញទ្រាន់មួយទំហឹងមិនលាក់លៀមព្រោះលោកប្តីរបស់គេនឹងហើយ មុនទៅសុទ្ធតែអោយចាំតែនេះកន្លះម៉ោងអីឡូវហើយនៅមិនទាន់មកទៀត...គួរអោយខឹងមែន!
«ឯងឈប់មួម៉ៅបាននោះប្តីឯងគេមកហើយ» ជីនចង់អស់សំណើចពេលឃើញឡានសេ៊រីទំនើបបរចូលមកពេលហូស៊ុកគី និយាយចប់។
«បងសុំទោសណា ខាងមុខមានគ្រោះថ្នាក់បន្តិចបន្តួចទើបរាងស្ទះ» រាងសង្ហារបោះជំហានចេញពីឡានមកបកស្រាយអោយប្រពន្ធរបស់ខ្លួនស្តាប់ព្រោះតាមមើលទឹកមុខក៏ដឹងថាខឹងយ៉ាងណាដែរ។
«ណែ៎!កុំសូវខឹងប្តីពេកប្រយ័ត្នកូនដើមឆ្នាំចុងឆ្នាំណា...អាហា៎យើងទៅមុនហើយណាស៊ុក ល្ងាចណាស់ទៅហើយ!»
«ទៅអោយបាត់ទៅ» ហូស៊ុកតាមសម្លក់មិត្តពីក្រោយរហូតព្រោះនៅខឹងរឿងប្តីផងហើយត្រូវមិត្តមកនិយាយបែបនេះដាក់ទៀតក្តៅស្លឹកត្រចៀកហ្មង។
     

         Ahhhhhh!!!! Long time no see 🙈
       គ្រាន់តែមកលងទេណាបើមានកំហុសឆ្គងអីកុំប្រកែប្រកាន់ព្រោះមនុស្សខានសរសេររាងយូរដែរហើយ🥲 but anyway I hope you will enjoy with this 😉

SHORT NOVEL HOBI BOTTOM❤️Where stories live. Discover now