😾អានហើយជួយរកចំណងជើងអោយមួយផង😾
កំលោះរាងតូចចង្គេះមួយក្តាប់ដៃជើងស្រឡូលស្រឡៅរូបរាងសុិចសុីចូលចិត្តទាក់ចិត្តសិស្សប្រុសស្រីក្នុងសកលវិឡាល័យទាំងមូលឆ្លងដល់សាលាផ្សេងៗទៀត
«ហេឯងថ្ងៃនេះយើងឮមកថាមានគ្រូថ្មីចូលមកណា»ជីណាជាមិត្តរបស់រាងតូចតាំងក្មេងមកម្លេះព្រោះប៉ាម៉ាក់របស់នាងស្លាប់អស់ហើយទើបប៉ាម៉ាក់ហូប៊ីយកគេមកចញ្ចឹមទុកដូចជាកូន
«មែនក៏អីឯងតែថាគ្រូនិងសង្ហាអត់»រាងតូចឮអ្នកជាមិត្តនិយាយហើយក៏ងាកសឹងតែបាក់កមកសួរបញ្ជាក់ព្រោះមុននិងមិនបានចាប់អារម្មណ៍ទេគ្រាន់តែដឹងថាគ្រូប្រុសភ្លាមក៏.........?
«អើ~យ៉ាងមិចកុំប្រាប់ថាចង់ទាក់គ្រូទៀតណា»ជីណាចង្អុលមុខមិត្តនិងនិយាយដោយខិតមុខទៅជិតមុខរាងតូចព្រោះគេស្គាល់មិត្តម្នាក់និងច្បាស់ណាស់ថាកំពុងក៏អីចង់ធ្វើអី
«អឺ!ណាចាំមើលសិនខ្លាចថាមុខចាស់ធាត់តឿទេបើចឹងមែនយើងក៏មិនយកភ្នែកមើលដែរ»ហូប៊ីក្រវាសដៃអ្នកជាមិត្តចេញនិងនិយាយដោយទឹកមុខញឹមៗខ្លាចថាវាជាការពិត
«អឺបានហើយឈប់យាយជាមួយឯងហើយ»ជីណាឈប់និយាយហើយក៏យកភ្នែកទៅមើលទូរស័ព្ទធ្វើមិនដឹង
«សួស្តីអ្នកទាំងគ្នា»សម្លេងនិយាយរដាក់រដុបស្តាប់មិនចង់បាននិយាយរាក់ទាក់ទៅសិស្សក្នុងថ្នាក់
«អឹស~អញ់ថាមែនៗ»ហូប៊ីនិងជីណាបើកភ្នែកធំៗភ្ញាក់ផ្អើលនិងរូបភាពនៅនិងមុខ
«អឺ~គឺខ្មំ~ខ្មុំ~ជ~ជាគ្រូថ្មីនៅថ្នាក់នេះ»គ្រូថ្មីរូបរាងសង្ហាខ្ពស់សាច់ដុំធំៗមុខមាំបស់ជំហានដើរចូលថ្នាក់ឡើងហំហានធ្វើអោយសិស្សគ្រប់គ្នាជំហមាត់ថ្លុងរួមទាំងរាងតូចទាំងពីរផងដែរ....តែគ្រាន់តែចូលមកភ្លាមនិយាយរប្រៀបឡេឡឺមិនដឹងខ្យល់អីដូចកូនក្មេងសិស្សគ្រប់គ្នាឡើងបាក់ចង្គេះផឹងដោយសារគ្រូសង្ហា😑
«បាទ/ចា៎ជម្រាបសួរលោកគ្រូ»សិស្សទាំងអស់គ្នាក្រោកឡើងគោរពលោកគ្រូថ្មីទាំងញញឹមខុសអីតែហូប៊ញញឹមដែរតែញញឹមបែបមានល្បិច