Owner (namhope)

174 12 2
                                    

«លោកម្ចាស់ លោកសាកា ប្រាប់មកថាថ្ងៃនេះមានទំនិញថ្មីតើលោកម្ចាស់ចង់ទៅឃើញទេទាន?»

«ឯងក៏ដឹងថាយើងមិនចូលចិត្ត?»

«ខ្ញុំដឹង!តែខាងនោះប្រាប់មកថារបស់ល្អកម្រនឹងរកបានគេចង់អោយលោកម្ចាស់ទៅមើលសិនទាន!»

«របស់ល្អ? ក៏បានយើងក៏ចង់ដឹងថាវាល្អយ៉ាងណាដែរ»

*គីម ណាមជូន ដែរគេគ្រប់គ្នាស្គាល់ថាជា Alpha ជាមេម៉ាហ្វៀនឹងជាម្ចាស់តំបន់ លេខ8 (តំបន់លេខ8បានន័យថា ជាតំបន់មួយដែរសម្បូរទៅដោយពួករកស៊ីខុសច្បាប់ ជាពិសេសការជួញដូរ Omega)។ មនុស្សម្នាក់នេះឈាមត្រជាក់មិនសូវចេះមាត់កច្រើនបើថាទើសមុខទើសមាត់ គ្រាន់តែគេសកៃបន្តិច ក៏អស់បញ្ហា។ ណាមជូនជាម៉ាហ្វៀលាក់មុខដោយយក ក្រុមហ៊ុន ផលិតឡានយកមកបិទបាំង អត្តសញ្ញាណ គេបង្កើតតំបន់លេខ8មកដោយសារតែគេចូលចិត្តរបស់ថ្មី ជាពិសេស ក្មេងប្រុសៗ Omega ដែរទើបតែពេញវ័យ។ តែអ្នកណាអាចផ្កាប់ចិត្ត លោកម្ចាស់បិសាចម្នាក់នេះបានទៅ? របស់ថ្មីមានសឹងរាល់ថ្ងៃតែនៅតែមិនត្រូវចិត្តរបស់នាយ។*

ឡានសេរីចុងក្រោយ របស់គីមគ្រុបក៏បានបរមកឈប់ចត នៅពីមុខផ្ទះមួយដែរមើលពីខាងក្រៅដូចជាផ្ទះដែរគេរស់នៅធម្មតា តែខាងក្នុងវាមិនធម្មតាដូចរូបខាងក្រៅឡើយ ខាងក្នុងគឺជាកន្លែងដែរគេជួញដូរមនុស្ស មិនថាស្រីឬប្រុសនោះទេ។ ហើយផ្ទះមួយនេះក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ម្ចាស់តំបន់លេខ8ដែរ។

«លោកម្ចាស់!» ម្ចាស់មណ្ឌលក៏ចេញមករាក់ទាក់ រាងក្រាស់តាមទម្លាប់តែគាត់មិនហ៊ាន ងើយមុខសម្លឹងនាយនោះទេព្រោះគាត់ចាញ់ក្រសែភ្នែកបិសាចមួយរូបនេះណាស់។

«ឯណាទៅរបស់ល្អដែរលោកថា?» មនុស្សមាឌធំ ដើរទៅអង្គុយកងទាក់ខ្លានៅលើសាឡុងយ៉ាង រំភើយ គេមកនេះគ្រាន់តែចង់មើលទំនិញ មិនមានពេលលេងសើចជាមួយគាត់ទេ កាលមុនគាត់ក៏និយាយដូចពេលនេះតែជាក់ស្តែងរបស់អន់ៗគាត់គ្រាន់តែចង់បានលុយពីគេប៉ុណ្ណោះ។

«ចាំខ្ញុំទៅយកគេមក!» លោកសាកា អោនលានាយបន្តិចហើយក៏ដើរទៅខាងក្រោយដើម្បីយកទំនិញថ្មីមកបង្ហាយ សាតានមួយរូបនេះ។

SHORT NOVEL HOBI BOTTOM❤️Where stories live. Discover now