តាមសេ្នហ៍អូន/3

160 14 0
                                    

«មុខអូនក្រហមហើយ ស៊ុកស៊ុក!!» ថេយ៉ុង បានដៃញ៉ោះប្រពន្ធហើយ ព្រោះពួកគេមិនដែលថើបគ្នាយូរអីបែបនេះឡើយ យ៉ាងច្រើនបបូរមាត់ជាប់គ្នាហើយក៏ដកចេញវិញ តែលើកនេះបានទាំងសូកអណ្តាតចូលទៀតគិតមើល ថាវាផ្អែមកម្រិតណា

«ថេយ៍!!!ថេយ៉ុងហា៎!!» ហូស៊ុក មុខក្រហមកាន់ខ្លាំងព្រោះតែអៀននឹងសម្តីរបស់លោកប្តី។ គេក្រសោបមុខនាយថ្នមៗហើយហៅឈ្មោះនាយដោយសម្លេងស្រទន់។

«បាទ!!បាទអូនសម្លាញ់» ថាទៅពាក្យសម្តីរបស់ថេយ៉ុងក៏ជាមន្តសេ្នហ៍មួយដែរ ធ្វើអោយហូស៊ុក ធ្លាក់ក្នុងអន្លង់សេ្នហ៍របស់នាយបានដែរ មើលតែសម្តីទៅបើផ្អែមម្លឹងៗអ្នកណាមិនលង់?។

« ពួក..ពួកយើងស្រឡាញ់គ្នាទៅ! គឺ ខ្ញុំ!!ខ្ញុំស្រលាញ់បងហើយ» ហូស៊ុក អោនមុខចុះ និយាយពាក្យដែរគេមិនធ្លាប់និយាយទៅកាន់នាយ ប្រាប់តាមត្រង់ទៅចុះគេចង់សារភាពប្រាប់ ប្តីយូរហើយតែគ្រាន់តែអៀន មិន ហ៊ាននិយាយតែពិន នឹងឯង អីឡូវគេសម្រេចចិត្តច្បាស់ហើយថាគេនឹង សារភាពបើទុកយូរខ្លាចមានគេដណ្ដើមបាត់ អ្នកណាដែរមិនចង់បានប្តីរបស់គេនោះ បើប្តីរបស់គេទាំងសង្ហា ទាំងឆ្លាត អ្នកមាន អ្វីដែលសំខាន់គឺសម្តីរបស់នាយផ្អែមជាងស្ករទៅទៀត។

«អូននិយាយពិតមែនឬស៊ុក?» ថេយ៉ុង ឮហើយរកពាក្យនិយាយមិនចេញ ថ្ងៃរបស់គេបានមកដល់ហើយថ្ងៃដែរប្រពន្ធរបស់គេស្រឡាញ់គេវិញ រៀបការជាមួយគ្នាជិតមួយឆ្នាំហើយក៏ល្មមនឹងយល់ចិត្ត ហើយមានចិត្តអោយគ្នាខ្លះហើយ។ ការខំប្រឹងប្រែងរបស់គេមិនអាសារបង់ឡើយ ព្រោះលិទ្ធផលចុងក្រោយ ប្រពន្ធរបស់គេក៏ស្រឡាញ់គេវិញ។

«ហឹម» អាល្អិតមិននិយាយគ្រាន់តែក្រហេមហើយងក់ក្បាលបញ្ជាក់ គេអៀន!!អៀនខ្លាំងថ្នាក់មិនហ៊ានងើបមុខសម្លឹងមុខរបស់ស្វាមីឡើយ។

«បងសប្បាយចិត្តណាស់!!!សំណព្វចិត្តរបស់បង!» ថេយ៉ុង សប្បាយខ្លាំងពេកថ្នាក់ចាប់រាងល្អិត របស់ភរិយា ក្រវីចុះឡើងៗបីបួនជុំ ចំណែកអាល្អិត ដំបូងៗក៏រាងភ័យតែគេក៏អោបក នាយជាប់។

«ថេយ៍!!បានហើយដាក់ខ្ញុំចុះវិញទៅ!» ហូស៊ុក គោះស្មារស្វាមីបន្តិចអោយនាយដាក់ខ្លួនចុះវិញ គេអៀនណាស់ដឹងទេមនុស្សធ្លាប់តែ ឈ្លោះគ្នាអោយមកហៅគ្នាអូនបងៗហើយស្វីតៗបែបនេះគេមិនទម្លាប់!!។

SHORT NOVEL HOBI BOTTOM❤️Onde histórias criam vida. Descubra agora